អត្ថបទថ្មីៗ :

តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ?

Wednesday, December 14, 2011

តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ?តើគួរហាន់សាច់ដោយវិធីណាដើម្បីកុំឱ្យសាច់នោះស្វិត ? 
     នេះគឺជាចំណុចចំណង់ចំនូលចិត្តមួយឬក៏អាចជាវិធីចំណេះដឹង ទូទៅសំរាប់ស្ត្រីដែលមានតួនាទីជាអ្នកចំអិនអាហារដើម្បីផ្ទត់ផ្គង់គ្រួរសារ និងកូនចៅប្រចាំថ្ងៃនោះ។បញ្ហារឿងសាច់ក្រោយពេលចំអិនហើយប្រែ
ក្លាយទៅជាមានសភាពមួយស្វិតដូចទំពារដុំកៅស៊ូនោះវាជារឿងមួយរំខានចិត្តស្ត្រីមេផ្ទះគ្រប់ពេល វេលា ក្រោយពេលចំអិនអាហារដោយមិនបានយល់ពីវិធីហាន់សាច់នោះ។
      វិធីដែលយើងអាចនាំយកមកប្រើធ្វើឱ្យសាច់ចំអិនជាអាហារមានស្ថានភាពផុយមិនស្វិតសោះ យើងណែនាំឱ្យអ្នកចាប់ផ្តើមពីការជ្រើសរើសទិញសាច់មកចំអិនជាអាហារមុនសិន។ដំបូងឡើយ តោងប្រើម្រាមចង្អុលចុចសង្កត់ទៅលើដុំសាច់នោះហើយពិនិត្យមើលថាតើវាប៉ោងឡើងមកវិញ តាមដៃដែរឬអត់។បន្ទាប់មកយកវាមកហាន់ដើម្បីត្រៀមជាអាហារនោះណែនាំឱ្យហាន់តាមឆ្នូត សរសៃទទឹងនៅលើសាច់ហើយក៏ហាមកុំហាន់ជាចំណិតក្រាស់ៗផងដែរ។
      ក៏ប៉ុន្តែប្រសិនបើសាច់ស្វិតពិតមែននោះទោះបីជាហាន់ស្តើងក៏ដោយហាន់តាមទទឺងសាច់ ក៏ដោយក៏នៅតែមិនអាចជឿទុកចិត្តបានដូច្នេះណែនាំឱ្យយកសាច់ដែលប្រើចំអិនជាអាហារទៅ ផ្អាប់ទុកជាមុនសិនដែលវិធីអាចផ្អាប់ដោយទឹកប៉េងបោះឬទឹកខ្មះក៏ជ័រល្ហុង។ក្នុងនោះក៏មានវិធីផ្អាប់ ដ៏ទៃទៀតផងដែរដូចជាផ្អាប់ដោយពងមាន់ដើម្បីឱ្យសាច់មាន់មានស្ថានភាពទន់និងមានឱជារស ឆ្ងាញ់គួរឱ្យទទួលទានកាន់តែខ្លាំងឡើង។
� � � � � � � �
         ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៥១
               ចុះថ្ងៃ អង្គារ ទី ២២ ខែ មករា ឆ្នាំ ២០០៨

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.