អត្ថបទថ្មីៗ :

ថ្នាំពុល និងសុខភាព

Tuesday, December 20, 2011

 ថ្នាំពុល និងសុខភាព
 ថ្នាំពុល និងសុខភាព
      រោគសញ្ញា និងសញ្ញានៃការពុលភ្លាមរោគសញ្ញាសំខាន់ៗ និងបំរែបំរួលកើតមានឡើង ក្នុងរាងកាយ ដោយសារឥទិ្ធពល
ថ្នាំពុល
    • ប្រព័ន្ធសរសៃប្រសាទៈ ឈឺក្បាល វិសមុខ នឿយហត់ ប្រកាច់ញ័រ ដៃ ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក​ ។
    • សាច់ដុំៈ រមូលក្រពើ សាច់ដុំខ្សោយ ញាក់ត្របភ្នែក ។
    • ទឹកក្រញេញៈ បែកញីសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
    • សរីរាង្គផ្សែងៗ : ដកដង្ហើមថប់ ក្អួត រាគ ឈឺទ្រូង ហៀរសំបោរ ឈឺ ពោះ ចេះតែចង់ក្អួត ព្រឹលភ្នែក ។
          ដូចយើងដឹងរួចហើយថ្នាំពុលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពតាម រយៈការចូលតាមមាត់ តាមស្បែក និងការដកដង្ហើម ។ ថ្នាំពុលដែលចូលក្នុងខ្លួន មនុស្សយើង អាចបង្កងាយកើតមានរោគសញ្ញា និងសញ្ញាពុលមួយចំនួន ។ ក្នុងករណីពុលខ្លាំង ឬ ពុលភ្លាម រោគសញ្ញាលេចចេញក្រោយពេលថ្នាំពុលចូល ក្នុងខ្លួនមនុស្សយើង ក្រោយពេលកន្លះម៉ោង ឬមួយម៉ោងហើយ រោគសញ្ញា និង សញ្ញាអាចបន្តរហូតដល់ ២ ទៅ ២៤ ម៉ោង ដោយអាស្រ័យទៅតាមប្រភេទថ្នាំពុល។ 

    ការប៉ះពាល់របស់ថ្នាំពុលការពារដំណាំលើការបន្តពូជ
          បញ្ហាគួរអោយព្រួយបារម្ភមួយដែរ គឺឥទិ្ធពលនៃថ្នាំពុលទៅលើការបង្កកំណើត របស់មនុស្ស ។ តាមការស្រាវជ្រាវកន្លង គេបានធ្វើអំណះអំណាងថាឥទិ្ធពលរបស់ ថ្នាំពុលក៏អាចធ្វើអោយមានការប៉ះពាល់ទៅលើការបង្កកំណើតមនុស្សដូចជាៈ
    •  ប៉ះពាល់ដល់កូនក្នុងផ្ទៃ អាចបណ្តាលអោយកូនរលូត កើតមិនគ្រប់ ខែ ឬកើតមិនគ្រប់លក្ខណៈ។
    •  ថ្នាំពុលខ្លះអាចធ្វើអោយមានការផ្លាស់ប្តូរ ដល់លក្ខណៈបន្ត ឧទាហរណ៍ៈ វាអាចទៅជាគ្មានកូន ។
    •  ថ្នាំពុលអាចប៉ះពាល់ដល់ទារកតាមរយៈការបំបៅដោះ នៅពេល ម្តាយមានការប៉ះពាល់ថ្នាំពុល ។ ថ្នាំពុលខ្លះចូលទៅក្នុងខ្លួន មនុស្សយើង វាអាចប្រមូលផ្តុំនៅត្រង់កន្លែងមាន ជាតិខ្លាញ់ពិសេស ទឹកដោះ ។
    •  ការថយចុះមុខងារក្រលៀន
    •  ជម្ងឺមហារីក ក្រពះ ថ្លើម សួត តំរងនោម ...
    ជម្ងឺរុំារៃដោយសារការប្រើប្រាស់ថ្នាំពុលការពារដំណាំ      ផលវិបាកសំខាន់ដល់សុខភាព បន្ទាប់ពីប្រើថ្នាំពុលអស់រយៈពេលយូរឆ្នាំ គឺការចុះ ទ្រុឌទ្រោម នៃសុខភាព និងរាងកាយដែលហៅថា ភាពពុលរុំារៃ។ ភាពពុល រុំារៃនេះ កើតមានចំពោះអ្នកទទួលឥទិ្ធពលពីថ្នាំពុលរយៈពេលរាប់ខែ រាប់ឆ្នាំមក ហើយ។        រោគសញ្ញា និងការបំរែបំរួលមិនល្អ ក្នុងរាង្គកាយដោយសារការពុលរុំារៃមានដូចជាៈ
    •  ការខ្សោយសាច់ដុំមានន័យថា វាហាក់បីដូចជា យើងចាប់អ្វី មួយចេះតែរបូតពីដៃ។
    •  ដំណើរទ្រេតទ្រោត មានលក្ខណៈដូចមនុស្សស្រវឹងស្រាញ័រដៃ ញ័រជើង ញាក់ភ្នែក ជាប់រហូត ។
    •  មានកើតបញ្ហាពីស្បែក ដូចជា បែកស្រការបកស្បែកកន្ទួរក្រហមជាដើមមាន កើតរោគស្លន់ស្លោ និងមានពេលខ្លះ អាចប្រកាច់ឃើញសភាពអ៊ូរអរមិនបាន ។
    •  ការរលាកក្រពះ តំរងនោម និងថ្លើម
    •  កំលាំងមានការចុះខ្សោយជាលំដាប់ ធ្វើការឆាប់ហត់
    •  ប៉ះពាល់ដល់សសៃប្រសាទ ដែលធ្វើអោយអ្នកប្រើប្រាស់ថ្នាំពុលមានការថយ ចុះនូវការចងចាំ មានការផ្លាស់ប្តូរ ចរិកលក្ខណៈ ដូចជា ឆាប់ខឹង ឬស្ពឹកមួយ ចំហៀងខ្លួន ។
    •  ថ្នាំពុលវាបំផ្លាញនូវប្រព័ន្ធការពារដែលអាចធ្វើអោយងាយទទួលជម្ងឺ ឬ
      ឧស្សាហ៍ឈឺ ។
    ការបន្សល់ទុកជាតិថ្នាំពុលក្នុងបរិស្ថាន    មានថ្នាំពុលខ្លះមិនអាចរលាយសាបអស់ងាយស្រួលទេ បន្ទាប់ពីប្រើហើយវាអាចនៅ សល់ក្នុងដី ទឹកនិងរាងកាយ របស់សត្វ និងមនុស្សរហូតដល់រាប់ ឆ្នាំ ។ ឧទាហរណ៍ៈ ម្សៅ ដេ ដេ តេ ។ភាពមិនងាយរលាយ ឬសាប ដោយសារថ្នាំទាំងនោះ វាមិនរលាយក្នុងទឹក តែវារលាយនៅពេលវាប៉ះជាតិខ្លាញ់ ។ ដូចនេះ​ ពេលវា ធា្លក់ចូលដល់ក្នុងទឹកបរិមាណថ្នាំ ខ្លះត្រូវទើរនៅក្នុងរុក្ខជាតិ  និងសត្វនៅក្នុងទឹក (ភាសាបច្ចេក ទេស គេហៅថា ប្លង់តុង ) ។     ជាតិនេះត្រូវបានឆ្លងកាត់បន្តពីសត្វមួយទៅសត្វមួយទៀត ហើយជួនកាលដល់ មនុស្សតាមរយៈច្រវាក់ចំណីអាហារ ហើយកំហាប់ថ្នាំពុលចេះតែកើនឡើងៗ ។ ការកើនឡើងនៃកំហាប់ថ្នាំពុលនេះ ដោយសារសត្វធំមួយត្រូវស៊ីសត្វតូចច្រើន ។ ដូចនេះ បរិមាណ ថ្នាំពុលដែលមាននៅក្នុងសត្វតូចៗ ត្រូវប្រមូលផ្តុំនៅក្នុងសត្វធំ។ ឧទាហរណ៍ៈ កសិករម្នាក់បាញ់ថ្នាំ ហើយថ្នាំនោះហូរចូលមកក្នុងទឹក ហើយវាចូលស្ថិតនៅក្នុងខ្លួនកូន ដង្កូវតូច ៗ ( ប្លង់តង )។ កូនត្រីក៏ស៊ីដង្កូវនេះ ហើយកូនត្រី ត្រូវស៊ីដោយត្រីធំផ្សេងៗទៀត ហើយត្រីនេះ អាចត្រូវសត្វរំពេចាប់ស៊ី ឬត្រូវ មនុស្សចាប់បរិភោគ ។ ឆ្លងតាមការច្រវ៉ាក់  ចំណីអាហារគ្នានេះ នាំអោយជាតិ ថ្នាំ អាចចូលមកដល់ខ្លួនមនុស្សយើង ឬសត្វផ្សេងៗ ទៀត ដោយកំហាប់របស់ថ្នាំ អាចកើនរហូតទៅដល់រាប់លានដង ។ 
    សត្វរំពេ
    ក្នុងទឹក
    ពងសត្វរំពេ
    ត្រីតូចៗ
    ប្លង់តង់សត្វ
    ប្លង់តង់រុក្ខជាតិ
    ត្រីធំ
                ដោយសារពពួកថ្នាំដែលមិនងាយរលាយ ហើយចេះតែស្ថិតនៅយូរអង្វែង នាំមកនូវគ្រោះថ្នាក់ដល់បរិស្ថាន ក៏ដូចជា សុខភាពរបស់យើង ដូចនេះ បងប្អូន កសិករជៀសវាងកុំប្រើថ្នាំទាំងនេះ ជាពិសេសថ្នាំផប ១២ មុខមានៈ
    លរសារធាតុ POPsPOPs កើតពីការផលិតPOPs កើតដោយអចេ្ចនា
    ថ្នាំកសិកម្មគីមីឧស្សាហ៍កម្មសារធាតុគីមីកើតឯកឯង
    Aldrim អលឌ្រីន+  
    chlodane ក្លរដែន+  
    DDt ដេដេតេ+  
    Dieldrin ឌីលឌ្រីន+  
    Endrin អង់ឌ្រីន+  
    Heptachlor អិបតាក្លរ+  
    Mirex មីរិច+  
    Toxaphene តូសាហ្វែន+  
    Hexachlorbenzebe អិចសាក្លរបង់សែន+++
    ១០PCP s ភីស៊ីប៊ី ++
    ១១Chlornated Dioxins  ឌីអុកស៊ីន  +
    ១២Chlorinated Furans  ហ្វូរ៉ាន  +
     
    • អនុសញ្ញាស្តុកខូមសារធាតុស្តីពីពុលសរីរាង្គមិនងាយបំបែកធាតុៈ
    • គោលបំណង ការពារសុខភាពមនុស្ស និងបរិស្ថាន​អោយជៀសវាង ផុតពីគ្រោះថ្នាក់ និងការ កកសន្សំជាតិពុលដែលបង្ក ដោយសារធាតុ ផបPOPs ចំនួន ១២​មុខ ។
    • ទិសដៅអនុវត្តៈ ដើម្បីសម្រាចគោលបំណងខាងលើ
    • ចាត់វិធានការច្បាប់ និងរដ្ឋបាលបញ្ឈប់ការផលិត និងនាំចូល សារធាតុ OPs/POPs ថ្នាំកសិកម្ម ។
    • រៀបចំផែនការគ្រប់គ្រងសំណល់ OPs/POPs ថ្នាំកសិកម្ម និង​ ផែនការកំទេចចោល ប្រកបដោយសុវត្ថិភាពបរិស្ថាន ។
      យើងខ្ញុំក៏សូមបញ្ជាក់ថា អនុញ្ញាតស្តុកខូម បានអនុម័ត ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត បានដាក់អោយចុះហត្ថ លេខាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០០១ និងចូលជាធរមានថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៤ ព្រមទាំងគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០០៥ មាន ១១០ ប្រទេសជាច្រើននៅលើ ពិភពលោក ជាសមាជិក ដោយរួមទាំងប្រទេសកម្ពុជាផងចុះកិច្ចព្រមព្រៀងលើអនុញ្ញាតអន្តរជាតិ អនុសញ្ញា​ផប POPs ​ Persistent Organic Pollutants ។  ឯកសារយោង
     វិទ្យាស្ថានស្រាវជ្រាវ​និងអភិវឌ្ឍកសិកម្មកម្ពុជា
    ​ កញ្ញា 01 2003
     ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥

    អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
    អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

    ចែករំលែកអត្ថបទនេះតាមរយៈ

    0 comments:

    Post a Comment

     
    រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.