សុវត្ថិភាពពេលបាញ់ថ្នាំពុល
ថ្នាំពុលអាចក្លាយទៅជាសារធាតុដ៏មានគ្រោះថ្នាក់តាមរយៈការ ប្រើប្រាស់មិនបានត្រឹមត្រូវ។ មានបច្ចេកទេសជាច្រើនក្នុងការប្រើ ប្រាស់ថ្នាំពុល នៅក្នុងស្រែ ឬចំការអាស្រ័យទៅតាមប្រភេទដំណាំប្រភេទសមាសភាពចង្រៃ និងឧបករណ៍ដែលត្រូវយកមកប្រើ ប្រាស់។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ អោយនៅ កម្រិតអប្បរមាមក លើសុខភាពអ្នកប្រើប្រាស់ត្រូវអនុវត្តតាមគោលការណ៍ណែ នាំដូចខាងក្រោម៖
- មិនអនុញ្ញាតអោយអ្នកមិនបានរៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលស្តី ពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំពុលបាញ់ថ្នាំបានឡើយ ។
- ត្រូវស្លៀកពាក់ការពារខ្លួនដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវថ្នាំពុលដែល អាចខ្ទាចមក ប៉ះលើខ្លួនប្រាណ។
- ត្រូវពាក់ស្រោមដៃ ស្បែកជើងជាប្រចាំនៅពេលប្រើប្រើប្រាស់ថ្នាំពុល
- ត្រូវពាក់ប្រដាប់ការពារផ្លូវដង្ហើមអោយបានត្រឹមត្រូវ និងថែរក្សាវាអោយបានល្អ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ ការពារវ៉ែនតា និងរបាំងការពារ មុខនៅពេលបាញ់ថ្នាំ ដើម្បីការពារ ភ្នែក និងផ្ទៃមុខ កុំអោយទឹកថ្នាំខ្ទាតត្រូវ។
- ត្រូវប្រើថ្នាំពុលណាដែលមានគ្រោះថ្នាក់កម្រិតទាបចំពោះមនុស្សសត្វ និងបរិស្ថាន តែមានប្រសិទ្ធិភាពក្នុងការកំចាត់សមាសភាពចង្រៃ។
- មិនត្រូវអោយអ្នកឈរមើល ក្មេង និងសត្វចិញ្ចឹមនៅក្នុងស្រែចំការ នៅពេលកំពុងបាញ់ថ្នាំ។
- មិនអនុញ្ញាតអោយមនុស្សចូលក្នុងស្រែ ឬចំការពេលកំពុងបាញ់ថ្នាំ ឬ ក្រោយពេលបាញ់ថ្នាំរួចឡើយ។
- មិនត្រូវបាញ់ថ្នាំបញ្ច្រាសទិសខ្យល់បកឡើយ ពីព្រោះ វាបណ្តាល អោយទឹកថ្នាំខ្ទាតមកលើខ្លួនប្រាណ។
- មិនត្រូវបាញ់ថ្នាំនៅក្នុងពេលខ្យល់កំពុងបក់បោកខ្លាំងដែលអាចបណ្តាលអោយ ទឹកថ្នាំបើងខុសពីគោលដៅ។
- មិនត្រូវប្រើមាត់ផ្លុំក្បាលប៊ិចដែលស្ទះត្រូវសំអាតវាដោយប្រើបំណែក ឈើ តូចៗ ឬដើមស្មៅ និងទឹក។
- មិនត្រូវបាញ់ថ្នាំពេលមានអាកាសធាតុក្តៅខ្លាំងពេក ព្រោះ ការបែក ញើស ពេលបាញ់ថ្នាំបណ្តាលអោយស្បែកយើងងាយស្រូបយកជាតិ ពុល។
- មិនត្រូវអោយប្រើឧបករណ៍ក្មេងលេចធ្លាយវានឹងបណ្តាលអោយទឹក ថ្នាំប្រឡាក់លើខ្លួនប្រាណ និងធ្វើអោយប៉ះពាល់សុខភាពអ្នកបាញ់ថ្នាំ។
- លាងសំអាត និងត្រួតពិនិត្យឧបករណ៍បាញ់ថ្នាំនៅពេលចប់ការងារ
- ត្រូវលាងទឹកសំអាតឧបករណ៍បាញ់ថ្នាំទៅក្នុងរណ្តៅរួចលប់ដីអោយ ជិត
- ត្រូវដាក់ផ្លាកសញ្ញាក្បាលខ្មោចដោយសសេរថាៈ គ្រោះថ្នាក់នៅក្នុង ស្រែ ឬចំការបាញ់ថ្នាំពុល ។
ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា
កញ្ញា 01 2003
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment