អត្ថបទថ្មីៗ :

សុវត្ថិភាពពេលលាយថ្នាំពុល

Tuesday, December 20, 2011

សុវត្ថិភាពពេលលាយថ្នាំពុល
សុវត្ថិភាពពេលលាយថ្នាំពុល
      ថ្នាំពុលដើរតួយ៉ាងសំខាន់ក្នុងការកំចាត់កត្តាចង្រៃលើដំណាំដូចជា សត្វល្អិត កណ្តុរ បាក់តេរី ... ។ ​អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់ អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប
អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកប ដោយប្រសិទ្ធិភាព និងសុវត្ថិភាព​ ។ ដូចនេះដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព
( ជាបឋមត្រូវអានការណែនាំនៅលើ សំបកកញ្ចប់ ឬ កំប៉ុង ) ដើម្បីអោយបានដឹងច្បាស់ លាស់អំពីកម្រិតថ្នាំពុលដែលត្រូវប្រើ ជាធម្មតា ត្រូវអនុវត្តន៍តាមកម្រិតដែលបានកំណត់ សម្រាប់ថ្នាំ និងទឹកដែលត្រូវលាយ ផ្ទៃដី ត្រូវបាញ់ប្រភេទដំណាំ និងសមាសភាពចង្រៃ​ ដែលត្រូវកំចាត់ផងដែរ។ ការលាយ ថ្នាំ កម្រិតខ្ពស់ជាងការណែនាំធ្វើអោយខាតបង់ថវិកា ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ។ ការលាយថ្នាំកម្រិតទាបពេកធ្វើអោយបាត់បង់ ប្រសិទិ្ធថ្នាំពុល ព្រម ទាំងធ្វើសមាសភាព ចង្រៃឆាប់ធន់ទ្រាំ ឬសុំាទៅនិងថ្នាំពុលនោះ ។       ចំពោះថ្នាំគ្រាប់ ឬថ្នាំម្ស៉ៅដែលមិនលាយជាមួយទឹកអាចយកទៅបាចផ្ទាល់ក្នុង ស្រែចំការតែម្តង ដោយបាច និងដៃ ឬម៉ាស៊ីនបាចម្សៅ។ ចំពោះថ្នាំពុលសណ្ឋានម្សៅ ដែលត្រូវលាយជាមួយទឹក​ ត្រូវជាមួយកម្រិតណែនាំ ហើយកូរអោយបានសព្វមុនពេល បាញ់លើដំណាំ។ រីឯថ្នាំពុលដែលមានសណ្ឋានរាវដែលងាយរលាយក្នុងទឹកក៏ត្រូវលាយ តាមកម្រិតណែនាំផងដែរ។        ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលលាយថ្នាំត្រូវអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម៖
  •  ត្រូវប្រើប្រាស់ថ្នាំពុលតាមការណែនាំ
  •  ត្រូវស្លៀកសំលៀកបំពាក់ការពារខ្លួនប្រាណអោយបានត្រឹមត្រូវ
  •  មិនត្រូវមានអ្នកឈរមើល ឬសត្វមកក្បែរនៅពេលកំពុងលាយថ្នាំ
  •  ត្រូវប្រើប្រាស់ឧបករណ៍សមស្រប ដើម្បីវាល់និងលាយថ្នាំ
  •  មិនត្រូវលាយថ្នាំលើសពីតម្រូវការបាញ់ឡើយ
  •  ត្រូវប្រុងប្រយ័ត្នចំពោះការលាយថ្នាំដែលមានសណ្ឋានជាម្សៅម៉ដ្ឋ ដោយជៀសវាងការហុយបើងមកលើខ្លួនប្រាណ។
  •  ពេលចាក់បញ្ចេញថ្នាំពុល ដែលមានសណ្ឋានជាម្សៅចេញពីថង់ ត្រូវដាក់មាត់ថង់កៀកនឹងមាត់ធុងលាយថ្នាំ ។
  •  មិនត្រូវប្រើដៃចូក ឬកូរថ្នាំពុលឡើយ ព្រោះជាតិពុលអាចជ្រៀប ចូលយ៉ាងងាយតាមស្បែក ។
  •  ធុងលាយថ្នាំ និងរង្វាស់រង្វាល់ប្រើប្រាស់លាយថ្នាំពុលដាច់ខាតមិនត្រូវ យកប្រើប្រាស់ក្នុងគោលបំណងផ្សេង ទៀតទេ។
  •  ពេលវាល់ថ្នាំត្រូវប្រុងប្រយ័ត្នកុំអោយមានខ្ទាតកំពប់ប្រឡាក់ខ្លួនប្រាណ។
  •  មិនត្រូវប្រើទុយោបឺតបង្ហូរថ្នាំពុលប្រភេទរាវទេ។
  •  លាងសំអាតសំភារទាំងអស់ក្រោយប្រើប្រាស់រួច។
  •  ត្រូវចាក់លាងសំអាតទៅក្នុងរណ្តៅឆ្ងាយពីអណ្តូង និងដំណាំ មិនត្រូវ ប្រើប្រាស់សំភារលាយថ្នាំពុលក្នុងគោលបំណងផ្សេងឡើយ។
  •  បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគំរបថ្នាំដែលនៅសល់អោយបានជិតល្អ ដើម្បីជៀសវាងការកំពប់ហើយត្រូវទុកដាក់វាកន្លែងដែលមានសុវត្ថិភាព
  •  ត្រូវថែរក្សាថ្នាំពុលនៅក្នុងដបឬកញ្ចប់ដើមរបស់វាមិនត្រូវផ្ទេរទៅដាក់ ក្នុងដបភេសជ្ជៈ​ ឬសំបកកញ្ចប់ចំណីអាហារផ្សេងៗទៀតទេ។

ឯកសារយោង  
វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
September 01 . 2003
 

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.