ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម
ថ្នាំពុលជាផលិតផលគីមីដែលអាចសំលាប់កំចាត់កត្តាចង្រៃ ដូចជាសត្វល្អិត ស្មៅចង្រៃ និងជម្ងឺដែលបណ្តាលអោយខូចខាតដំណាំ និងកសិផលស្តុកទុក។ក៏ប៉ុន្តែវាអាចបណ្តាលអោយគ្រោះថ្នាក់មនុស្ស សត្វ និងបរិស្ថាន តាមរយៈការប្រើ បា្រស់មិនសមស្របតាមបច្ចេកទេស។ ហេតុនេះមុនសម្រេចចិត្ត ទិញថ្នាំពុល និង ពេលទិញថ្នាំត្រូវពិចារណារអោយបានម៉ត់ចត់និងត្រឹមត្រូវបំផុត ដើម្បីជៀសវាង ការខូចខាតប្រាក់ពេលវេលា និងគ្រោះថា្នក់ដល់ខ្លួនឯង និងសង្គម ។ មុនពេលទិញថ្នាំ មុននិងសម្រេចចិត្តទិញថ្នាំពុលជាដំបូងត្រូវការស្គាល់ប្រភេទកត្តាចង្រៃដែល ត្រូវកំចាត់នោះ អោយបានច្បាស់លាស់សិនថាវាជា សត្វល្អិតអ្វី សត្វកណ្តូប ឬស្មៅចង្រៃ ឬជម្ងឺដែលបង្កឡើងដោយ ផ្សិតបាក់តេរី វីរុស ឬណេម៉ាតូត។ បញ្ហានេះគួរពិគ្រោះជាមួយ អ្នកជំនាញការពារដំណាំ ភ្នាក់ងារកសិកម្ម ឬ កសិករដែលមានបទពិសោធន៍ និងបានរៀនសូត្រអំពីបច្ចេកទេសការពារដំណាំ និងសុវត្តិភាពនៃការប្រើប្រាស់ថ្នាំពុល ។
ពេលទិញថ្នាំកសិកម្ម
- ត្រូវពិនិត្យមើលដបថ្នាំ ឬកញ្ចប់ដែលបិទជិតល្អ មិនត្រូវទិញថ្នាំដែល មានស្នាមរបើកគំរប ឬស្នាមជ្រាបកញ្ចប់រហែក ឬធ្លោសធ្លាយទេ ។
- ត្រូវទិញថ្នាំត្រឹមតែបរិមាណត្រូវការប៉ុណ្ណោះមិនគួរទិញលើសតម្រូវការនាំអោយ ពិបាកដល់ការទុកដាក់ និងបណ្តាលអោយមានគ្រោះ ថ្នាក់ដល់ខ្លួនឯង ជាពិសេសក្មេងៗ និងសត្វពាហនៈ ។
- ពិនិត្យរូបភាព ឬផ្លាកសញ្ញា និងអានអោយបានច្បាស់អំពីការណែ នាំដែលសរសេរលើដប ឬកញ្ចប់នោះ ។
- ឈ្មោះពាណិជ្ជកម្ម ឬសារធាតុសកម្ម
- ទម្រង់ថ្នាំ និងភាគរយនៃសារធាតុសកម្មថ្នាំ
ក្រុមទាំង ៤ នោះមានដូចខាងក្រោម
- ក្រុមគ្រោះថ្នាក់ខ្លាំងមែនទែន ( ក្រុមលេខ ១.ក ): មានន័យថា បរិមាណថ្នាំតែ ២ ទៅ ៣ ដំណក់មួយកូនស្លាបព្រា អាចធ្វើអោយមនុស្សពេញជំទង់ម្នាក់ពុលស្លាប់ បាន។ ចំពោះពពួកក្រុមនេះ ជាទូទៅ មានដាក់សញ្ញាក្បាលខោ្មចជាសំគាល់ ។ឧទាហរណ៍ៈ ហ្វូលីដុល (ដេរ៉ា ) , ហ្វូសឌ្រីន ( ផិត ) , ឡក់ហ្វូស ( បាតដៃ ) ។
- ក្រុមគ្រោះថ្នាំខ្លាំង ( តាងដោយក្រុមលេខ ១. ខ ): មានន័យថា ជាតិពុលពី ១ កូនស្លាបព្រា ដល់ ២ ស្លាបព្រាបាយអាចធ្វើអោយមនុស្សពេញវ័យម្នាក់ពុលស្លាប់ បាន។ ឧទាហរណ៍ៈ ម៉ូនីទ័រ (ទឹកស្អុយ)អាសូឌ្រីន ហ្សាំងដូស្វីត (ថ្នាំកណ្តុរ ) ។
- ក្រុមគ្រោះថ្នាក់ខ្លាំងល្មម ( តាងដោយក្រុមលេខ ២ ):មានន័យថា ជាតិពុលមានបរិមាណ ពី ២ ស្លាបព្រាបាយ ដល់មួយកែវ ទើបអាចពុលស្លាប់ មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ រីជេន (តុក្កតា) វីហ្វេនវ៉ា (ញីឈ្មោល) និងដេដេតេ ។
- ក្រុមមិនសូវគ្រោះថ្នាក់ (តាងដោយក្រុមលេខ ៣ ): មានន័យថា ជាតិពុលមានបរិមាណពី ២ កូនកែវ ដល់១ កែវ (ប្រហែលកន្លះលីត្រ) ទើបអាចសំលាប់មនុស្សពេញវ័យម្នាក់បាន ។ ឧទាហរណ៍ៈ ជួរីសាយ ( សង់ឌ័រ ) ប៉េកាស៊ុស ( ធៀប ឬសញ្ញាពេទ្យ ) អាបាមិចទីន (រូបដង្កូវប្រតោក ) ៕
ឯកសារយោង
វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
September 01 . 2003
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment