អត្ថបទថ្មីៗ :

ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ

Tuesday, December 20, 2011

 ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
 ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ
    មានកសិករខ្មែរជាច្រើន ជាពិសេសអ្នកប្រកបរបរដាំបន្លែ និងដំណាំ ផ្សេងៗសម្រាប់លក់ក៏ដូចជា អ្នកធ្វើស្រែប្រាំងបាន និងកំពុងនិយម ប្រើថ្នាំពុលដែលទិញមកពី៏ផ្សារ។
  កសិករយើញមួយចំនួនធំ ចាត់ទុកថ្នាំពុលជាដំណោះស្រាយ មួយ យ៉ាងលឿនទាន់ ចិត្តក្នុងការការពារដំណាំ។ មានកសិករខ្លះយល់ថាថ្នាំពុលជាថ្នាំ ដែលជួយអោយដំណាំ លូតលាស់បានល្អ។ កសិករភាគច្រើនដែលយើងបានជួប បានប្រើប្រាស់ថ្នាំដោយមិន បានដឹងថាវាជាថ្នាំត្រូវនឹងសត្វល្អិត ឬជម្ងឺអ្វីនោះទេ ពេលខ្លះគាត់មិនបានដឹងថាវាជាថ្នាំ ប្រភេទអ្វីអោយបានច្បាស់លាស់ ដោយចេះ តែប្រើស្មានៗ លាយច្រើនមុខចូលគ្នា​ លាយគ្មានកម្រិតច្បាស់លាស់ និងបាញ់ ច្រើនសារ ។ នៅពេលប្រើប្រាស់ គាត់ហាក់ដូចជា មិនសូវមានការបារម្ភពីសុខ ភាពផ្ទាល់ខ្លួនទាល់តែសោះ ។ មានកសិករខ្លះមិនបាន កត់ សំគាល់ថា ខ្លួនប្រើថ្នាំ រហូតដល់ពេលធ្លាក់ខ្លួនឈឺធ្ងន់ទើបយល់ថា មកពីការ ប្រើប្រាស់ ថ្នាំច្រើនជ្រុលពេក ។ មានអ្នកខ្លះដាំបន្លែយូរទៅសឹងតែរកប្រាក់ចំណូលមកទប់ និងការ ចំណាយលើ ការប្រើប្រាស់ថ្នាំ និងព្យាបាលជម្ងឺផ្ទាល់ខ្លួនសឹងមិនបាន រហូតដល់ផ្អាក ឬ បោះបង់ មុខរបរនេះចោល។ មានអ្នកខ្លះបាញ់ខ្លួនឯងលែងកើតក៏ជួលអ្នកដទៃមកបាញ់ រហូតដល់អ្នកស៊ីឈ្នួលបាញ់ថ្នាំអោយគេនោះ បាញ់លែងកើតដោយខ្លួនឯងធ្លាក់ខ្លួនឈឺ ដែរ។ក្រៅពីនេះមានគ្រួសារខ្លះ នៅពេលឪពុកបាញ់ថ្នាំ លែងកើត​ដោយសុខភាពចុះ ខ្សោយបានផ្ទេរអោយប្រពន្ធកូនបាញ់បន្ត ធ្វើអោយសុខភាពគ្រួសារ ទាំងមូលទ្រុឌ ទ្រោម។   បញ្ហាទាក់ទងការយល់ច្រឡំ ឬខ្វះខាត់នូវការយល់ដឹងពីថ្នាំពុល និងបញ្ហា របស់វានេះ នាំមកនូវផលពិបាកយ៉ាងច្រើនដល់អ្នកបរិភោគ បរិស្ថាន និងសង្គម មនុស្សទាំងមូល។ ដោយមានការបារម្ភល់បញ្ហាទាំងនេះ ទើបយើងខ្ញុំរៀបចំឯក សារនេះឡើង ដើម្បីចូលរួម ចំណែកក្នុងការបង្កើននូវភាពភ្ញាក់រលឹក និងយល់ដឹង អំពីថ្នាំពុលនិងសុខភាព។         គោលបំណង
  • យល់ដឹងពីបច្ចេកទេសប្រើបា្រស់ថ្នាំពុល និងផលវិបត្តិរបស់វា​ ដើម្បី ធានានិរន្តភាព ក្នុងបរិស្ថាន។
  • ស្វែងយល់រកវិធានការណ៍មួយចំនួន ដើម្បីរួមចំណែក ថែរក្សា ការពារដំណាំ សុខភាព និងបរិស្ថាន។
  • ផ្តល់ឳកាសដល់សហគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ស្តីពី សុវត្តិ ភាពប្រើប្រាស់ថ្នាំពុល និងបញ្ហារបស់វា។
អ្វីទៅជាថ្នាំពុលការពារដំណាំ ? 
      ថ្នាំពុលការពារដំណាំ គឺជាថ្នាំដែលប្រើប្រាស់សម្រាប់សំលាប់ ឬបណ្តោញកត្តាចង្រៃ របស់ដំណាំ និងកសិផល ។ កត្តាចង្រៃមានដូចជាដង្កូវប្រភេទផ្សេងៗចៃកណ្តុរមេរោគផ្សិត បាក់តេរី(បាក់តេរីជាសត្វល្អិតម្យ៉ាងដែលយើងអាចមើលឃើញបានរយៈការប្រើកែវពង្រើក)។ ដោយសារយើងប្រើវាសម្រាប់ការពារដំណាំនិងកសិផលផ្សេងៗទៀតបំផ្លាញដោយកត្តា ចង្រៃយើងក៏អាចហៅថាថ្នាំការពារដំណាំបានដែរ ។ គេសង្កេតឃើញថាខ្មែរយើងបាន ប្រើឈ្មោះខុសៗគ្នាដូចជាថ្នាំពុលថ្នាំ ពុលគីមី កសិកម្ម ឬ ថ្នាំពុលកសិកម្ម។          តើថ្នាំការពារដំណាំអាចធ្វើអោយមនុស្ស និងសត្វ គ្រោះថ្នាក់តាមរបៀប ណាខ្លះ ?        គ្មានថ្នាំការពារដំណាំ ដែលអត់ពុលដល់មនុស្ស និងសត្វទេ(គោ ក្របី ជ្រូក មាន់ ទា ត្រី ....)។គ្រាន់តែកម្រិតពុលរបស់វាខុសៗ គ្នាប៉ុណ្ណោះ ។ថ្នាំពុលអាចចូលក្នុងរាង កាយរបស់មនុស្សយើង ៣ របៀប គឺ
  •  តាមរយៈការលបចូល ឬតាមមាត់ៈ កើតឡើងជាពិសេសនៅពេល យើងហូបចំណី ពិសារបារី ដោយមិនបានលាងដៃ ដែលប្រឡាក់ជាតិ ថ្នាំ ឬ តាមរយៈការហូបបន្លែមានជាតិពុលនៅប្រឡាក់ជាប់នៅឡើយ។
  • ជា្របចូលតាមរយៈស្បែក (តាមរន្ធស្បែក)កើតឡើងនៅពេលដែលយើង បាញ់ថ្នាំដោយមិនបានស្លៀកពាក់ ការពារនាំអោយមានទឹកថ្នាំប្រឡាក់ ជាប់ខ្លួន ឬខោអាវយើង ដាច់ឬ ជួនកាលយើងប្រើដៃទទេលាយថ្នាំ ។
  • តាមរយៈការដកដង្ហើមៈ កើតមានឡើងនៅពេលដែលយើងបាញ់ថ្នាំ មានក្លិនខ្លាំង មិនបានពាក់ម៉ាស់រុំមុខ ឬក៏ចូលមកកន្លងដែល​ទើបបាញ់ ថ្នាំហើយ។ដូចនេះ សូមលោកអ្នកកុំយល់ច្រឡំថា ថ្នាំពុល គឺពុលនៅ ពេលដែលយើងផឹក ឬលេបវាប៉ុណ្ណោះ។ តាមការពិតការជ្រាប ចូល តាមស្បែក និងការដកដង្ហើម ក៏អាចបណ្តាយអោយមានគ្រោះថ្នាក់ ដូចគ្នាដែរ។
ឯកសារយោង
 វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
 September 01 . 2003

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.