វិធីសាស្ត្រផ្សំថ្នាំពុលពីរុក្ខជាតិ
វិធីផ្សំ: ជ្រើសរើសរុក្ខជាតិដើមថ្នាំ ស្រស់/ស្ងួតទៅ តាមតម្រូវការ កិនបំបេកឬហាន់អោយល្អិតតឹកដែលចេញមកកុំចោលដាក់
ក្នុងធុងឬពាងរួចផ្អាប់ជាមួយទឹកឬទឹកនោម១ទៅ
បើផ្អាប់ជាមួយអាល់កុល ឬ ស្រា ប្រើតែរយៈពេល ១-២ ម៉ោង ប៉ុណ្ណោះយើងអាច ទទួលបាន”មេថ្នាំ” ដែលអាចប្រើបា្រស់បាន។
វិធីប្រើប្រាស់: ប្រើប្រាស់”ទឹកមេថ្នាំ ២០-៣០ សេសេ លាយជាមួយទឹក២០ លីត្រ” បាញ់ស្រោចអោយជោគទាំងក្រោមស្លឹកនិងលើស្លឹកតាមចន្លោះស្លឹក/មែក/សំបកក្នុងកំឡុង ២សប្តាហ៍។ពេលព្រលប់ ឬ អាកាសធាតុមិនក្តៅ រៀងរាល់២-៣ ថ្ងៃម្តង។
ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិ:ប្រសិទ្ធភាពរបស់ថ្នាំពុលកសិកម្ម
ផលិតពីរុក្ខជាតិអាចមានការប្រែប្រួលតាមតំបន់លក្ខខណ្ឌនៃការប្រើប្រាស់ប្រភេទរុក្ខជាតិ ដែលយកមកធ្វើជាគ្រឿងផ្សំភាពធន់នៃសត្វល្អិតនិងកត្តាបរិស្ថានផ្សេងៗទៀត។ ថ្នាំពុល កសិកម្មផ្សំពីរុក្ខជាតិមានកំរិតជាតិពុលតិចជាងនិងឆាប់បំបែកធាតុជាងថ្នាំពុលគីមីដូចនេះ ទាមទារអោយកសិករប្រើវាច្រើនសារ។
ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិនៅក្នុង អត្រាកំរិតដែលមានកំហាប់ខ្ពស់ ពេកអាចធ្វើអោយស្លឹករុក្ខជាតិរលាកឬងាប់បាន។ដូច្នេះមុននឹងធ្វើការកំណត់នូវអត្រាកំរិត ដើម្បីប្រើប្រាស់ចាំបាច់ត្រូវតែធ្វើការសាកល្បងប្រើជាមុនសិនថាតើកំរិតណាមួយ ដែលធ្វើ ស្លឹកដំណាំ រលាកឬងាប់។ បន្ទាប់មកទើបយើងសំរេចប្រើនៅក្នុងអត្រាកំរិតពាក់កណ្តាល នៃអត្រាកំរិតដែលធ្វើអោយស្លឹករលាកឬ ងាប់នោះ។ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិគឺទាមទារ នូវការប្រើប្រាស់នៅពេលព្រឹកឬ/និងពេលល្ងាចពីព្រោះនៅពេលនោះគឺអាកាសធាតុមិន
ក្តៅ។ នៅក្រោមពន្លឺថ្ងៃក្តៅថ្នាំពុលធម្មជាតិអាចបំលែងទៅជាសមាសធាតុផ្សេងទៀតដែល ធ្វើអោយបាត់បង់ ឬ អស់ប្រសិទ្ធភាព។
ការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិតែមួយប្រភេទជាប្រចាំច្រើនដងអាចធ្វើ
អោយសត្វល្អិតទទួលបាននូវភាបធន់ ។ដូច្នេះវាជាការប្រសើរក្នុងការផ្លាស់ប្តូរប្រភេទរុក្ខ
ជាតិថ្នាំអោយបានច្រើនដង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment