អត្ថបទថ្មីៗ :

ការធ្វើជីកំប៉ុស្ត

Tuesday, December 20, 2011

ការធ្វើជីកំប៉ុស្តការធ្វើជីកំប៉ុស្ត
       តើជីលាមសត្វ ផេះ ចំបើង ស្មៅនិងស្លឹករុក្ខជាតិមានសារធាតុ អ្វីជារួម? គីសារធាតុចិញ្ចឹមដែលត្រូវការចំាបាច់ណាស់សំរាប់ដំណាំ របស់អ្នក។ ជីដែលបានពិរុក្ខជាតិ កាកសំណល់សត្វពាហនៈត្រូវគេ
ទទួលស្គាល់ថាជាជីសរីរាង្គដើម្បី អោយជីងាយនឹងផ្តល់នូវសារធាតុ​​ ចិញ្ចឹមសំរាប់ដំណាំ នោះគឺការធ្វើជីកំប៉ុស្ត។ តើត្រូវធ្វើដោយរបៀបណា?
   ១.សារៈសំខាន់នៃការប្រើជីកំប៉ុស្ត
       -ជួយកែលំអជីជាតិ និងផលិតភាពដី ដោយធ្វើអោយប្រសើរឡើងនូវ លក្ខណៈរូប សាស្ត្រ ជីវសាស្ត្រ និង គីមីរបស់ដី។
      -បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំនាយក្នុងការទិញជី
      -ជួយបង្កើនទិន្នផល និងគុណភាពផលិតផលដំណាំ។
      -ជួយជំរុញអោយជីគីមី មានប្រសិទ្ធភាពនៅពេលប្រើលាយជាមួយជីកំប៉ុស្ត
      -បន្ថយជាតិពុលនៃដី
   ២.កត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត
       ជោគជ័យនៃការធ្វើជីកំប៉ុស្តគឺការ កើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែល សារធាតុទាំងនេះធ្វើអោយដំណាំលូតលាស់ល្អ និង ផ្តល់ទិន្នផលខ្ពស់។
   មានកត្តាជាច្រើននាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តគឺ:
       -ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្ត ដូចជាលាមកសត្វ ដើមពោត ចំបើង ស្មៅ ស្លឹកឈើនិងផេះ
      -ខ្យល់នៅក្នុងគំនរជីកំប៉ុស្តសមស្រប
      -សំណើមនៃគំនរជីសមល្មម មិនជោគពេក ហើយក៏មិនស្ងួតពេកដែរ
      -សីតុណ្ហភាព
       សារធាតុចិញ្ចឹមនៃជីលាមកសត្វ កាកសំណល់រុក្ខជាំតិ ក្នុងនោះរាប់បញ្ចូលទាំងកាក សំណល់ពពួកសណ្តែក និងលាមកសត្វពាហនៈ នៅក្នុងសារធាតុទាំងនោះមានបរិមាណ សាធាតុចិញ្ចឹមច្រើនដែលត្រូវការដែលត្រូវការដោយដំណាំ។ គួរជៀសវាងប្រើវត្ថុដែលមាន សរសៃៗ និងកំទេចឈើ ដូចជាដើមព្រលិត ដើមរុក្ខជាតិតូចៗដែលគេច្រើនដាំលំអផ្ទះ ព្រោះរុក្ខជាតិទាំងនេះវាមិនងាយនឹងរលួយឡើយ។ ការដាក់អោយត្រូវខ្យល់ឬការធ្វើអោយ មានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ផុយរលួយប្រការ ដែលគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតឧស្ម័នពុលនិងអាស៊ីតសរីរាង្គដែលផ្តល់ ឥទ្ធិពលអាក្រក់ដល់ដំណាំ ។ គំនរជីកំប៉ុស្តត្រូវតែមានបរិមាណសំណើមសមស្របដែរ។ គំនរជីដែលមានសភាពសើមពេកនាំអោយជីហាប់ និង ស្អិត តែបើគំនរជីនោះស្ងួតពេក ក៏នាំអោយជីមិនងាយផុយរលួយដែរ ។ មានសីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ផុយរលួយ ល្អហេតុនេះវាជាការចាំបាច់ណាស់ដែរត្រូវរក្សាសីតុណ្ហភាពនៃគំនរជី។
       ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំឡុងពេលពី ១ទៅ ២ថ្ងៃកាលណាផ្នែកខាង ក្នុងនៃគំនរជីមានកំដៅបានន័យថា ភាពរលួយនៃជីកំប៉ុស្តកំពុងដំណើរការ។
   ៣.របៀបធ្វើជីកំប៉ុស្ត
       ដំបូងត្រូវប្រមូលវត្ថុធាតុដើមជីកំប៉ុស្ត អ្នកអាចប្រើលាមកសត្វពាហនៈដើមពោតចំបើង ស្មៅ និងស្លឹកឈើ។ ត្រូវយកចេញវត្ថុណាដែលយើងថាមិនរលួយដូចជាសំបកកំប៉ុងប្លាស្តិច អំបែងកែវជាដើម។ កាប់ចញ្ច្រាំចំបើង និងស្មៅដើម្បីអោយចរន្តខ្យល់ចេញចូលបានល្អ និង ងាយរលួយ។ត្រូវជ្រើសកន្លែងមានម្លប់ហើយទួលបន្តិចមិនដក់ទឹកនិងគួរនៅជីតបរ្ភេអពទឹក ផងនោះជាកន្លែងសមស្របសំរាប់គំនរជីកំប៉ុស្តរបស់អ្នក។ ដោតបន្ទះឬស្សីចំណាំកន្លែងលើ ផ្ទៃដីមានទំហំ ២ម X ៦ម សំអាតធ្លាក្បែរនោះអោយមានទំហំប៉ុនគ្នាព្រោះអ្នកប្រើធ្លានោះ ចូកត្រលប់ជីកំប៉ុស្តរបស់អ្នក។ គរគំនរសំណល់រុក្ខជាតិអោយបានកំពស់​ ១៤សង់ទីម៉ែត្រ កៀររាស់គំនរតែមិនត្រូវសង្កត់ ឬជាន់វាឡើយ។ គំនរនេះមិនត្រូវអោយហាប់ពេកទេកំពស់ ៥សង់ទីម៉ែត្រពីលើគំនរសំនល់រុក្ខជាតិ បន្ទាប់កត្រូវចាក់ផេះ ឬ គំបៅរកំរាស់ ២ សង់ទី ម៉ែត្រ លើលាមកសត្វ អ្នកអាចដាក់បន្ថែមជីអ៊ុយរ៉េ ចំនួន ១ គីឡូក្រាម ឬ អាម៉ូញូមស៊ុល ផាត ឬក៏ស៊ុបពែផូស្វាត បន្តការរៀបគំនរ ដោយដាក់កាកសំណល់រុក្ខជាតិ សាមកសត្វនិង ផេះរហូតដល់គំនរនេះកំពស់បានពី១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ។ដើម្បីរក្សាសំណើមត្រូវស្រោច ទឹកលើគំនរនោះដោយប្រើធុងស្រោចដំណាំ។ ត្រូវស្រោចទឹកក្នុង កំរិតមធ្យមធ្វើដូច្នេះទើប ទឹកមិនហៀរពីគំនរ។ចូកត្រលប់ជីកំប៉ុស្តក្រោយរយៈពេល ៣ សប្តាហ៍ យកផ្នែកលើទៅ ក្រោមនិងផ្នែកក្រោមទៅលើ ធ្វើដូច្នេះដើម្បីអោយខ្យល់ចូឡបានល្អ និងអាចបង្កើនអោយ ជីឆាប់រលួយ។ ស្រោយចទឹកបន្ថែមដើម្បីរក្សាគំនរជីអោយមានសំណើម។ ៥សប្តាហ៍ ក្រោយមក ត្រូវចូកជីដាក់កន្លែងដើមវិញដើម្បីអោយកាន់តែប្រសើរត្រូវគ្របគំនរជីដោយប្រើ ក្រណាត់ប្លាស្ទិច ឬ ក៏សំបកបាវ ត្រូវគ្របគំនរជីអោយជិតលើលែងតែផ្នេកខាងក្រោមនៃគំនរ ជីដើម្បីរក្សាកំដៅ និង បន្ថយនូវរំហួតទឹក។ទុកគំនរជីអោយរលួយក្នុងរយៈបលេ ៤សប្តាហ៍ នៅពេលជីអាចប្រើការបានជាទូទៅវាមានពណ៌ត្នោតចាស់ក្រម៉ៅ ហើយមានសភាពដូចជី នៅពេលនោះអ្នកអាចប្រើជីកំប៉ុស្តដូចជាជីសរីរាង្គ។
       ដោយៈ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា
       ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.