អត្ថបទថ្មីៗ :

ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម

Tuesday, December 20, 2011

ចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្មចូរស្វែងយល់អំពីគ្រោះថ្នាក់បង្កដោយសម្ភារៈកសិកម្ម
១-តើអ្វីទៅជាសម្ភារៈកសិកម្ម?
       សម្ភារៈកសិកម្មសំដៅដល់វត្ថុធាតុដែលរួមមានៈ ជីគីមី ថ្នាំ កសិកម្ម គ្រាប់ពូជ បំណេកពូជដំណាំ បសុឱសថ ចំណីសត្វចំណី
បន្ថែមដែលផលិតឡើងតាមរយៈផលិកម្មកេច្នៃ ឬលាយផ្សំដោយសមាសធាតុគីមីដែលមាន មុខងារប្រើប្រាស់ក្នុងផលិតកម្មស្បៀង ជំនួញក្នុងការបង្កើនផលិតភាពនិងទិន្នផលដំណាំ ឬ ប្រើប្រាស់ក្នុងផលិតកម្មបសុព្យាបាល និងវារីប្បកម្ម។ ២-តើសម្ភារៈកសិកម្មផ្តល់ប៉ះពាល់ដូចម្តេចចំពោះសុខភាពមនុស្ស សត្វ សុវត្ថិភាព ស្បៀង និង បរិស្ថាន?
       ដោយសម្ភាៈកសិកម្មផលិតឡើងតាមរយៈផលិតកម្មកែច្នៃ ឬ លាយផ្សំដោយសារធាតុ គីមីនោះការប្រើប្រាស់វាអាចផ្តល់ប៉ះពាល់ដូចខាងក្រោមៈ
      ផលប៉ះពាល់ដោយជីគីមីៈ
       ការប្រើប្រាស់ជីគីមី ដែលគ្មានបមាណីគុណភាបច្បាស់លាស់ជាអាទិ៍ ជីគីមីដែលចេញ ពីប្រភពល្មើសច្បាប់ ជីគីមីដែលគ្មានស្លាកសញ្ញាព័ត៌មានអំពីវិធានបវេណីគ្មានលេខចុះបញ្ជា កាទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជីគីមីដែលអាជីវករផលិត កែច្នៃលាយផ្សំដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវអាចនាំមកនូវ ការប្រែប្រួលហ្សែន គុណភាពនៃផលដំណាំ ឧទាហរណ៍ៈ ពូជស្រូវមានក្លិនក្រអូបទៅជាលែងក្រអូបអង្ករបាយ ទន់ទៅជាបាយរឹងគ្មានរសជាតិ។ល។
       ម្យ៉ាងទៀតការប្រើប្រាស់ជីគីមីហួសកម្រិតនាំមកនូវសំណល់សារធាតុគីមីនៅក្នុងដំណាំ ដែលជាស្បៀងអាហាររបស់មនុស្សសត្វបរិភោគ និង បណ្តាលឲ្យប៉ះពាល់ដល់សុខភាព។
       ការប្រើប្រាស់ជីគីមីដោយគ្មានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវនឹងធ្វើឲ្យខូចខាតគុណភាព និងរចនាសម្ព័ន្ធរូបវន្ត នៃដីស្រែចំការឬជួនកាលបានធ្វើឲ្យខូចខាតដំណាំដោយផ្ទាល់តែម្តង។
      ផលប៉ះពាល់ដោយថ្នាំកសិកម្មៈ
       ថ្នាំកសិកម្មគឺជាសារធាតុពុល ដែលផលិតឡើងពីការលាយផ្សំសារធាតុគីមី ដែល ប្រើប្រាស់សម្រាប់កំចាត់កត្តាចង្រៃ លើផលដំណាំប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្ស ដែរជាពិសេសក្នុងមជ្ឈដ្ឋានអ្នកធ្វើការជាមួយថ្នាំកសិកម្មផ្ទាល់ៈ អ្នកផលិត អ្នកដឹកជញ្ជូន អ្នកលើដាក់ អាជីវករលក់ដូរ កសិករ និង អ្នកប្រើប្រាស់ថ្នាំកសិកម្ម។
       ថ្នាំកសិកម្មមានច្រើនប្រភេទសម្រាប់ប្រើប្រាស់តាមតម្រូវការខុសៗគ្នារួមមានជាអាទិ៍ៈ
      +ថ្នាំសម្លាប់សត្វល្អិត (Insecticides)
      +ថ្នាំសម្លាប់ស្មៅ(Herbicides)
      +ថ្នាំសម្លាប់រុក្ខជាតិឈើ(Arboricides)
      +ថ្នាំកំចាត់ជំងឺផ្សិត(Fungicides)
      +ថ្នាំសម្លាប់សត្វកកេរ(Rodenticides)
      +ថ្នាំសម្លាប់ពួកខ្យង(Molluscicides)
      +ថ្នាំកំចាត់ជំងឺឆ្លង(Disinfectants)។ល។
       ថ្នាំកសិកម្មអាចស្រូបចូលក្នុងខ្លួនមនុស្ស ភាគច្រើនតាមរយៈស្បែក (៩០%)តាមភ្នែក និងតាមការដកដង្ហើម។
       ផលប៉ះពាល់សុខភាពដោយថ្នាំកសិកម្មអាចកើតឡើង ក្នុងរយៈពេលខ្លី ឬរយៈពេល វែង។
       ១-ហេតុសញ្ញាដែលកើតឡើងដោយការពុលថ្នាំកសិកម្មភ្លាមៗ ឬ ផលប៉ះពាល់ រយៈពេលខ្លី រួមមានៈ ការរោល រមាស់ ឡើងកន្ទួល ឡើងពងលើស្បែក ឈឺក្បាល ចង់ក្អួត ចង្អោរ វិលមុខ អការៈចុញថប់ នៅមិនស្ងៀម កន្ត្រាក់សាច់ដុំ បែកញើស ក្អួត មើលព្រិល ស្រវាំងភ្នែក ពិបាកដកដង្ហើម ចុកពោះ រាគ ស្ពឺកស្រពន់ អាចខូចភ្នែកជាអចិន្ត្រៃយ៍ ខ្វាក់ សន្លប់បាត់ស្មារតី និង ស្លាប់។
       ថ្នាំកសិកម្មអាចធ្វើឲ្យចុះខ្សោយប្រព័ន្ធបន្សាំក្នុងខ្លួន ដែលងាយឲ្យមនុស្សមានបញ្ហា សុខភាព និងអាចធ្វើឲ្យចង្វាក់បេះដូងខុសពីធម្មតាដែលងាយប៉ះពាល់ដល់អ្នកមានជំងឺ បេះដូង។
       ២-ផលប៉ះពាល់ដ៏គួរឲ្យភ័យខ្លាច ដែលបង្កឡើងដោយថ្នាំ កសិកម្មក្នុងរយៈពេលវែង ដោយសំណល់ថ្នាំកសិកម្ម (Pesticides Residues) ដែលនៅសល់ក្នុងផលិតផលកសិកម្ម ស្បៀង ឬ តាមការជ្រៀតចូល ក្នុងខ្លួនដោយផ្ទាល់ដែលមានជាអាទិ៍ៈ
       ការបំផ្លាញប្រព័ន្ធអ័រម៉ូន (Endocrine Disruptors): ប្រព័ន្ធបញ្ចូនអ័រម៉ូន(Endocrine System)គឺជាប្រព័ន្ធបញ្ជូនអង្គធាតុគីមី និងអ្នកនាំសារពិសេសផ្សេងទៀតដែលអាចជួយ សម្រួលទំនាក់ទំនង រវាងផ្នែកផ្សេងទៀតក្នុងខ្លួនមនុស្ស។ អ័រម៉ូនអាចជយយជំរុញ និង ត្រួតពិនិត្យមុខងារមយយចំនួនដូចជា ការបន្តពូជ ការលូតលាស់ឥរិយាបថភាពបន្សុំានិង ថាមពល។
       ថ្នាំកសិកម្មប្រមាណជាង ៨០ ប្រភេទដែលត្រូវបានស្រាវជា្រវរកឃើញផ្តល់ផល ប៉ះពាល់ដល់ប្រព័ន្ធបញ្ជូនអ័រម៉ូន(docrine System) ហើយថ្នាំកសិកម្មលើសពី ១៦០ប្រភេទ ត្រូវបានចុះបញ្ជីជាប្រភេទថ្នាំនាំមកនូវផលប៉ះពាល់រយៈពេលវែង ដែលបង្កដោយជម្ងឺផ្សេងៗ មានៈ
      +មហារីកឬ ដុះពកសាច់
      +បំផ្លាញដល់ខួររក្បាល និង ប្រព័ន្ធប្រសាទ
      +មហារីកខួរក្បាល មហារីកឆ្អឹង មហារីកគ្រលៀន(Wilm is tumour)
      +កើតរោគហឺត ថយចុះបញ្ញា
      +បំផ្លាញដល់សរីរាង្គនៃសារពាង្គកាយ
       +ប៉ះពាល់ដល់ការបន្តពូជ ធ្វើឲ្យថយចុះចំនួនស្ពែម អារ រលូតកូននិងជាពិសេសធ្វើ ឲ្យពាល់ ដល់ការលូតលាស់កូនក្នុងផ្ទៃ។ ល។
      ផលប៉ះពាល់នៃពូជដំណាំៈ
       ការប្រើប្រាស់ពូជដំណាំ ឬ បំណែកពូជដំណាំដែលគ្មានប្រភពកំណើតច្បាស់លាស់និង គ្មានការត្រួតពិនិត្យភូត្តតាមអនាម័យ អាចនាំមកនូវផលប៉ះពាល់ដូចគ្នាសម្រាប់ប្រជាកសិករ ព្រោះថា ពូជដំណាំមួយចំនួនគ្មានគុណសេនេទិចច្បាស់លាស់ អាចផ្ទុកនូវជម្ងឺរលាយផ្សំ ជាមួយពូជរុក្ខជាតិចង្រៃ ដែលធ្វើឲ្យដំណាំរបស់កសិករទទួលនូវការរាតត្បាដោយជម្ងឺ ឬ រាលដាលវាតទីដោយពូជរុក្ខជាតិចង្រៃក្នុងស្រែចំការរបស់ខ្លួន។
       គ្រាប់ពូជដំណាំផ្សេងទៀត ជាគ្រាប់ពូជកែច្នៃសេនេទិច(GMO) ដែលអាចផ្តល់ទិន្នផល ខ្ពស់គុណភាពពិសេស ប៉ុន្តែពូជដំណាំបែបនេះអាចផ្តល់ផលប៉ះពាល់ដល់សុខភាពឬបរិស្ថាន ទៅអនាគតដែលកំពូងស្ថិតនៅក្នុងការស្រាវជា្រវ។
      ផលប៉ះពាល់ដោយបសុឱសថ ចំណីសត្វ ចំណីបន្ថែមៈ
       ការប្រើប្រាស់ចំណីសត្វ ចំណីបន្ថែម ដើម្បីបំប៉នដល់រូបរាងកាយសត្វឲ្យបានឆាប់ធំធាត់ ឬ ការប្រើប្រាស់បសុឱសថ ដើម្បីបង្កា ឬ ព្យាបាលជម្ងឺសត្វសុទ្ធតែ អាចផ្តល់ផលប៉ះពាល់ ដល់សុខាពដោយ មូលហេតុការកែថ្នៃចំណីសត្វ ឬការផលិតចំណីបន្ថែមបសុឱសថទាំនោះ គ្មានមូលដ្ឋានបច្ចេកទេសលាយផ្សំត្រឹមត្រូវ ឬ លាយផ្សំដោយសារធាតុគីមីហួសកម្រិតនិង វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនោះមានផ្ទុកនូវសារធាតុពុល(Contanminants)។
សំណល់សារធាតុគីមី ឬសារធាតុបំប៉ននេះត្រូវបានសល់ក្នុងសារពាង្គកាយសត្វ ហើយ អាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់សាច់សត្វទាំងនេះជាម្ហូបអាហារ។ សម្ភារៈ កសិកម្ម ពិតមែនតែជាវត្ថុធាតុជំនួយដល់ ការបង្កើតផលិតភាពកសិកម្ម ប៉ុន្តែវាអាចបង្ក គ្រោះថ្នាក់ និងហានិភ័យដល់សុខភាពមនុស្សសត្វ និងបរិស្ថានគ្រប់ពេលវេលា។
       ដូច្នេះ ការធ្វើអាជីវកម្ម និងការប្រើប្រាស់សម្ភារៈកសិកម្មត្រូវអនុវត្តតាមបទប្បញ្ញត្តិ ច្បាប់គតិយុត្ត និង គោរពតាមគោលការណ៍បច្ចេកទេសជាចំបាច់ រួមទាំងតម្រូវការត្រួត ពិនិត្យជាប្រចាំពីសមត្ថកិច្ចកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពជៀសវាងការបង្កគ្រោះថ្នាក់ ដល់សុខភាព ជីវិតមនុស្ស សត្វនិង ប៉ះពាល់ដល់បរិស្ថាន។
       ដោយៈ នាយកដ្ឋាននីតិកម្មកសិកម្ម
       ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១ (មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.