អត្ថបទថ្មីៗ :

សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត

Tuesday, December 20, 2011

សំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោតសំណាបនិងសន្ទូងដែលស្ថិតក្នុងដំណាក់កាលបែកគុម្ពរហូតដល់ចេញ ផ្កានៅដើមរដូវវស្សានេះអាច នឹងទទួលរងការបំផ្លាញពីមមាចត្នោត
      សូមបងប្អូនប្រជាកសិករទាំងអស់ មេតា្តចុះពិនិត្យស្រែឲ្យបាន ញឹកញាប់ និងទៀងទាត់ ពេលឃើញមានវត្តមានមមាចត្នោតលើ
សំណាបរបស់បងប្អូន ស្មើរាយការណ៍ ជូនការិយាល័យកសិកម្មស្រុក ឬមន្ទីរកសិកម្មខេត្ត ដើម្បីមានវិធានការកំចាត់ជាបន្ទាន់។ វត្តមានរបស់វាក៏អាចសម្គាល់បានដេរនៅពេលឃើញ វាប្រមូលផ្តុំមករោមពន្លឺភ្លើងចង្កៀងឬ អំពូលតាមផ្ទះនាពេលយប់។
       នៅដើមរដូវវស្សាឆ្នាំ ២០០៦ កន្លងទៅ ដំណាំស្រូវនៅតាមមូលដ្ឋានខ្លះនៃខេត្ត ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល កំពត កំពង់ស្ពឺ និងកំពង់ឆ្នំាង បានទទួលរងនូវការ បំផ្លាញយ៉ាងខ្លាំង ដោយមមាចត្នោតហើយនៅស្រែខ្លះបានបង្កឲ្យកើតជម្ងឺតឿស្មៅ និងជម្ងឺ តឿរួញស្លឹក ដែលសុទ្ធតែជាជម្ងឺវីរុសបណ្តាលឲ្យដំណាំស្រូវមិនអាចផ្តល់ផលបាន ពិសេស នៅពេលដំណាំស្រូវមានអាយុតិចជាង ៣០ថ្ងៃ។
   ១.លក្ខណៈរូប និងជីវសាស្ត្រៈ មមាចត្នោតពេញវ័យមានពីរប្រភេទ គឺប្រភេទ ស្លាបវែង និងប្រភេទស្លាបខ្លី។ មមាចពេញវ័យស្លាបខ្លីមានវត្តមានជាពិសេសនៅមុន ដំណាក់កាលស្រូវចេញផ្កា ហើយមមាចស្លាបវែង តាមធម្មតាមានវត្តមាននៅដំណាក់កាល សំណាបបែកគុម្ពពេញទំហឹង និងស្រូវស្លាបសេកដល់ទុំ និងបំលាស់ទីពាសពេញពីស្រែមួយ ទៅស្រែមួយទៀត។ មេចំណាស់ពណ៌ត្នោតមានបណ្តោយ ពី៤-៤.៥ ម.ម និងមានចំណុច ខ្មៅមួយនៅលើខ្នង។ មមាចត្នោតមានវដ្តជីវិតចាប់ពី ២៥-៣០ថ្ងៃ ក្នុងលក្ខខណ្ឌសីតុណ្ហភាព ពី២៥-៣០អង្សាសេ ពពួកស្លាបវែងមានលទ្ធភាពបង្កើតពងបានចំនួន ១០០ពងរីឯពពួកស្លាប ខ្លី វាអាចពងបាន ៣០០ពង។ ពងវាមានអាយុកាល ៦-៧ថ្ងៃកូនមានអាយុកាល១២-១៤ថ្ងៃ និងមេចំណាស់ (ពេញវ័យ) មានអាយុ ៧-១៤ថ្ងៃ។
   ២.ការបំផ្លាញៈ
មមាចត្នោតធ្វើការបំផ្លាញដំណាំស្រូវ តាមរូបភាពពីរយ៉ាង គឺបំផ្លាញ់ដោយផ្ទាល់និងដោយ ប្រយោល។
       ក.ការបំផ្លាញដោយផ្ទាល់ៈមមាចត្នោតក៏ជាភ្នាក់ងារចម្លងជម្ងឺវីរុសតឿស្មៅ និងតឿ រួញស្លឹក ដែលបណ្តាលឲ្យដំណាំស្រូវមិនអាចចេញផ្ការួច។
   ៣.ជម្ងឺតឿរួញស្លឹកៈ ស្រូវដែលកើតជម្ងឺនេះ មានរោគសញ្ញាដូចខាងក្រោមនេះ:
      -ដើមស្រូវតឿ ស្លឹកស្រូវមានពណ៌ខៀវចាស់
      -នៅតាមគែមស្លឹករហែក និងរួញ ហើយតាមបណ្តោយស្លឹកមានភាព ជ្រួញៗ
      -នៅតាមចុងស្លឹកបានប្រែពណ៌ និងរួញរមូលចូលគ្នា
      -ស្រូវមិនអាចចេញផ្ការួច។
   ៤.ជម្ងឺតឿស្មៅៈ ដើមស្រូវដែលមានជម្ងឺមានរោគសញ្ញដូចខាងក្រោមនេះ :
      -ដើមស្រូវតឿ ដុះខ្នែងច្រើន តែប្រព័ន្ធឬសធម្មតា
      -ស្លឹកខ្លី តូច រឹង និងមានពណ៌លឿងលាយខៀវ ឬពណ៌លឿងទឹកក្រូច
      -នៅលើស្លឹកខ្ចីមានចំណុចពកៗជាច្រើន ឬមានពណ៌ទឹកក្រូចក្រហម
   ៥.វិធានការបង្ការ និងកម្ចាត់ៈ
      -សំអាតស្មៅជុំវិញស្រែ និងភ្ជួរលុបជញ្រ្ជាំងពេលប្រមូលផលរួច
      -ថ្នាលសំណាប បើអាច គួរធ្វើនៅកន្លែងឆ្ងាយពីភ្លើង
       -ការសាប-ព្រួសត្រូវធ្វើឲ្យបានស្រុះគ្នា ដោយមិនត្រូវប្រើពូជច្រើនសាប ឬព្រោះរង្វើល
      -មិនត្រូវប្រប្រាស់ជីអាសូតច្រើនទេ
       -ប្រើអន្ទាក់ចង្កៀងដែលជះពន្លឺខ្លាំង ដាក់នៅលើទីតាំងខ្ពស់អាចទាក់ទាញមមាច ដើម្បីងាយសម្លាប់វា
       -ករណីស្រែណាដែលមានបំផ្លាញធ្ងន់ធ្ងរ ត្រូវដុតកំទេចចោល រួចភ្ជួរលុប
       -ស្រែមិនត្រូវដក់ទឹកជាប្រចាំទេ។ ការបង្ហូរទឹកចេញអស់ពីស្រែ ២-៣ថ្ងៃធ្វើយ៉ាងនេះជា ញឹកញាប់អាចកាត់បន្ថយប្រជាករមមាចត្នោត និងធ្វើឲ្យដំណាំស្រូវលូតលាស់បានល្អផង។
       -ការប្រើប្រាស់ថ្នាំកសិកម្ម ជាវិធានការចុងក្រោយបំផុត ត្រូវពិគ្រោះយោបល់ជាមួយ អ្នកបច្ចេកទេសជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវធ្វើឲ្យមមាចត្នោត ធន់ទ្រាំ និង ជាកត្តាជំរុញការកើនឡើង នូវមមាចត្នោត។
យោងតាមៈនាយកដ្ឋានក្សេត្រសាស្តត្រ និងកែលំអដីកសិកម្ម
ទស្សាវដ្តី កសិកម្ម ឆ្នាំទី ៦ ត្រីមាសទី១
(មេសា-មិថុនា)ឆ្នាំ ២០០៧ លេខ ២២

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.