ការប្រើប្រាស់ជីសរីរាង្គលើដំណាំបន្លែ បន្លែជាដំណាំដែលមានសារៈសំខាន់សំរាប់សុខភាពមនុស្ស ព្រមទាំងអាចចាត់ចូល ជាអាហារល្អប្រសើរមួយបើគិតពីសារធាតុ ចិញ្ចឹម។ បន្លែសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទមាន | |||
ដូចជាៈ ប្រូតេអ៊ីន គ្លុយកូស ជាតិប្រេងពិសេស សារធាតុខនិជ និងជីវជាតិ A,B,Cជាដើម។ ដំណាំបន្លែក៏ជាប្រភពថាមពល និងជីវជាតិទ្រទ្រង់សារពាង្គកាយមនុស្ស។ ក្រៅពីនោះគេ អាចយកវាទៅប្រើប្រាស់ជាវត្ថុធាតុដើមសំរាប់ផលិតកែច្នៃក្នុងរោងចក្រ និងជាចំណីសត្វ ទៀតផង។ ជីសរីរាង្គត្រូវគេនិយម ប្រើប្រាស់លើដំណាំបន្លែ ក៏ដូចជាដំនាំរួមផ្សំដទៃៗតៀត ដែរ ប្រភេទជីសរីរាង្គដែលបានប្រើប្រាស់ជាទូទៅលើដំណាំបន្លែរួមមានៈ ជីលាមកសត្វ ជី ទឹកនោមសត្វជីកាក សំណល់ផ្ទះបាយ និងពពួកជីស្រស់។ ជីសរីរាង្គ គឺជាប្រភពថាមពល និងអាហារសំរាប់ពពួកមីក្រូសរីរាង្គ។ ក្នុងលាមកសត្វ មានមីក្រូផ្លរដែលអាចបង្កើតជាមីក្រូសរីរាង្គ និងធ្វើអោយមានសកម្មភាពជីវិត នៃពពួកមីក្រូ បាក់តេរី និងពួកមីក្រូហ្វូន(ជន្លេន និងសត្វតូចៗ)ក្នុងស្រទាប់ដី។ ជាទូទៅជីធម្មជាតិផ្តល់ឲ្យ ដីនូវជីជាតិ ដែលអាចផ្តល់ការលូតលាស់ដល់ដំណាំ បានច្រើនរដូវបង្កើតការស្រោចទឹកនិង រក្សាទឹកទុកបានល្អនៅក្នុងដី ហើយវាក៏ធ្វើឲ្យដីធូរផងដែរ។ ក្នុងព្រិតិ្តបត្រលេខនេះយើង លើកយកតែការប្រើប្រាស់ ជីសរីរាង្គទៅលើការលូតលាស់នៃដំណាំស្ពៃចង្កឹះតែប៉ុណ្ណោះ។ របៀបដាំដុះ កាប់ផ្លាក់ ឬភ្ជួរដីអោយបានច្រើនសារ បានជ្រៅ ហាលដីឲ្យស្ងួតរួចបំបែកដីអោយម៉ត់ល្អ។ លើកជារងទំហំ ទទឹង ៨០-១០០ សង់ទីម៉ែត្រ បណ្តោយទៅតាមចំណង់ចិត្តអ្នកដាំ ប៉ុន្តែជាទូទៅប្រវែងរងដែលសមស្របសំរាប់ដំណាំបន្លែ គឺ៨-១០ម៉ែត្រ ហើយកំពស់ពី១០ទៅ ១៥សង់ទីម៉ែត្រ។ យកគ្រាប់ពូជស្ពៃចង្កឹះដែលយើងចង់ដាំមកព្រាជពីលើថ្នាលអោយបាន ស្មើដៃល្អ ដោយប្រើពូជ ១០០០ក្រាម ក្នុងមួយហិកតា។ យកកំទេចចំបើងស្ងួតមកដាក់គ្របពីលើរងអោយជិត ទើបធើ្វការស្រោចទឹកម្តងទៀត បន្ទាប់មកត្រូវបាញ់ថ្នាំនៅជុំវិញរង ដើម្បីការពារសត្វស្រមោចជញ្ជូនគ្រាប់ពូជ។ រយៈពេល ២ សប្តាហ៍ ក្រោយព្រួសគ្រាប់ គេដកកូនស្ពៃចង្កឹះចេញពីថ្នាលត្រង់ កន្លែងដែលដុះញឹកយកទៅស្ទូងលើថ្នាលថ្មីទៀត ដោយទុកអោយមានចន្លោះគុម្ភ ១៥សង់ ទីម៉ែត្រ X ១៥ សង់ទីម៉ែត្រ។ ការដកយកកូនស្ពៃទៅស្ទូងលើថ្នាលថ្មី គឺស្ទូង ៤-៥ ជួរក្នុង មួយរង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment