វិធានការកំចាត់ស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាលដាក់ទឹកដោះ (Leptocorisa spp) ជារៀងរាល់ឆ្នាំមន្ទីរសង្កេតឃើញថា ដំណាំស្រូវអំឡុងខែ វិច្ឆិកា ទៅ ខែមករាតែងតែជួបប្រទះសត្វល្អិតចង្រៃបឺតជញ្ជក់គ្រាប់ពូជនៅ | ||||||
ដំណាក់កាលទឹកដោះជាហេតុធ្វើផលស្រូវដែលសង្ឃឹម ឬខំថែរក្សាការពារតាំងតែពីដំណាក់ កាលដំបូងមក (សាប ព្រួស ស្ទូង) ត្រូវថយទិន្នផលជាច្រើនអាស្រ័យទៅតាមដង់ស៊ីតេប្រជា- ករនៃសមាសភាពចង្រៃនេះ ដង់ស៊ីតេប្រជាករនៃសត្វចង្រៃនឹងកើនឡើងកាន់តែខ្ពស់ចំពោះ ស្រែណាដែលស្ថិតនៅក្នុងដំណាក់កាលស្រូវដាក់ទឹកដោះមុន ឬ ក្រោយគេ។ ពពួកស្រឹង ជញ្ជក់ Leptocorisa spp រស់នៅនិងបន្តពូជលើពពួកស្មៅ ឬរុក្ខជាតិក្នុងគ្រួសារ Gramminea ២ ឬ ៣ ជំនាន់មុននឹងវាផ្លាស់ទីបមកបំផ្លាញស្រូវយើង។ វាចូលមកដល់ក្នុងស្រែយើងនៅ ពេលស្រូវហាលផ្កាទៅដាក់ក្នុងទឹកដោះ (Floqerning to Milk-ing Stage ) ចំពេលដែល ប្រជាករដង់ស៊ីតេរបស់វាឡើងខ្ពស់បំផុត គឺជំនាន់ទី ៣។ វដ្តជីវិតរបស់វាជាមធ្យមពី ១០០-១២០ ថ្ងៃ (ពង កូន មេ ពេញវ័យ)។ ទាំងកូនស្រឹង និងស្រឹងពេញវ័យចុចជញ្ជក់គ្រាប់ស្រូវដំណាក់កាលដាក់ទឹកដោះត្រង់មុខ ឬ ស្នាមថ្នេរគ្រាប់ ស្រូវ។ សកម្មភាពបំផ្លាញខ្លាំងគឺ នៅពេលព្រឹកព្រលឹម ល្ងាច ឬ នៅពេលមេឃស្រទុំ។ ពួក វាក៏ជញ្ជក់រុក្ខជាតិពីដើមស្រូវផងដែរ។ នៅពេលក្តៅវាសំងំនៅគុម្ពស្រូវ ឬ គុម្ពស្មៅ។ ទោះបី កូនស្រឹង និង មេស្រឹងអាចរស់នៅនឹងបំផ្លាញបានរហូតទៅជិត ១០០ថ្ងៃ ក៏ប៉ុន្តែយើងអាច ការពារស្រូវយើងតែរយ:ពេលពី ៧-៨ថ្ងៃ ប៉ុណ្ណោះ គឺនៅពេលស្រូវដំណាក់កាលដាក់ទឹក ដោះ ពេលស្រូវគ្រាប់រឹង (ស្លាបសេក) ស្រឹងវាបឺតជញ្ជក់លែងបានទៀតហើយ វានឹងផ្លាស់ទី ទៅរកកន្លែងផ្សេងទៀត។ ដូច្នេះដើម្បីការពារដំណាំរបស់យើងដំណាក់កាលចុងក្រោយនេះ ឱ្យបានផលពេញ លេញទប់ស្កាត់ និងកាត់បន្ថយការបំផ្លាញដោយពពួកស្រឹងជញ្ជក់គ្រាប់ស្រូវ ដំណាក់កាល ទឹកដោះនេះ មន្ទីរកសិកម្មខេត្ត សូមធ្វើការណែនាំដល់ការិយាល័យជំនាញក្រោមឱវាទ ការិ- យាល័យកសិកម្មគ្រប់ស្រុក និង កសិករទូទាំងខេត្តកណ្តាល សូមឱ្យអនុវត្តយុទ្ឋនាការមួយ សប្តាហ៍ការពារផលស្រូវយើង ការលូតលាស់របស់ដំណាស្រូវ ត្រូវបានបែងចែកជាបីវគ្គគឺ : ១-វគ្គលូតលាស់ មានបួនដំណាក់កាល ហើយរយ:ពេលរបស់វាប្រែប្រួលទៅតាមពូជ នីមួយៗ ២-វគ្គបង្កើតផលមានបីដំណាក់កាល មានរយៈពេល ៣៥ ថ្ងៃ ៣-វគ្គទុំ មានរយៈពេល ៣០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល ទី១ : គឺដំណាក់កាលដាក់ទឹកដោះ ទី២ :គឺដំណាក់កាលដាក់ម្សៅ ឬ ស្រូវស្លាបសេក ទី៣ :គឺដំណាក់កាលទុំពេញលេញ យុទ្ឋនាការមួយសប្តាហ៍ ការពារផលស្រូវយើង គឺត្រូវអនុវត្តនៅចំដំណាក់កាលស្រូវដាក់ ទឹកដោះ ដែលមានរយៈពេលពី ៧-៨ថ្ងៃប៉ុណ្ណោះ ចូលដល់ដំណាក់កាលដាក់ម្សៅឬ ស្រូវ ស្លាបសេកស្រឹងមិនអាចចញ្ជក់បានទៀតទេ។ ដើម្បីជំរុញយុទ្ឋនាការនេះឱ្យទទួលបានប្រ- សិទ្ឋភាពខ្ពស់ មន្ទីរសូមដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោមនេះ : -គ្រប់ការិយាល័យជំនាញពាក់ព័ន្ឋការិយាល័យកសិកម្ម គ្រប់ស្រុក ត្រូវមានអត្ថបទរូប ភាពស្តីអំពីស្រឹងជញ្ជក់គ្រាប់ស្រូវដំណាក់កាលដាក់ទឹកដោះក្នុងដៃ ចុះតាមមូលដ្ឋានរៀងៗ ខ្លួន ដើម្បីពន្យល់ណែនាំដល់កសិករ ឱ្យយល់ដឹងអំពីសត្វល្អិតចង្រៃនេះ និង បំផុសជំរុញ កសិករឱ្យចូល រួម អនុវត្តយទ្ឋនាការមួយសប្តាហ៍ការបារផលស្រូវយើង ឱ្យបានស្រុះគ្នា។ -បាញ់ទឹកសាប៊ូក្រអូបនៅពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាក់ឱ្យបាន ២ ថ្ងៃម្តងធ្វើដូចនេះ ៣-៤ដង ពោលគឺនៅពេលស្រូវដំណាក់កាលដាក់ទឹកដោះ។ មិនត្រូវដាក់សាប៊ូច្រើនពេកទេ ដាក់ល្មមយកតែក្លិនដើម្បីបង្អើល ឬ ដេញពពួកស្រឹងចេញពីស្រែតែប៉ុណ្ណោះពេលអស់ក្លិន សត្វចង្រៃនេះអាចចូលមកវិញ ករណីស្រែក្បែរនោះមានស្រូវដំណាក់កាលដាក់ទឹកដោះដូច គ្នាវាមិនមកវិញទេ វានឹងសំងំស៊ីស្រែក្បែរនោះជាមិនខាន។ -យកថ្នងកៀរត្រី ឬ ស្បៃមុងអូសកៀរពពួកស្រឹងទាំងនោះយកទៅបុករួចបាចចូលស្រែ វិញ។ ត្រូវកៀរនៅពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាក់ទើបមានប្រសិទ្ឋភាព និង មិនប៉ះពាល់ ដល់ផលស្រូវផង។ ជៀសវាងដាច់ខាតការកៀរស្រឹងនៅម៉ោងប្រាំបួន ព្រឹក រហូតដល់ម៉ោង បួនល្ងាច -អាចប្រើនុយហ៊ីង គីង្គក់ ត្រីស្អុយ ឬ ប្រហុកក៏បានលាយជាមួយថ្នាំកសិកម្មដាក់តាម ភ្លឺស្រែ ឬ ដោតបង្គោលឬស្សីតូចៗក្នុងស្រែដើម្បីឱ្យស្រឹងមកជញ្ជក់វានឹងងាប់។ -ការដុតសំរាមពីលើខ្យល់អាចបង្គើលស្រឹងឱ្យហើរចេញ -ការប្រើប្រាស់ថ្នាំកសិកម្មអាចប្រើប្រាស់បានករណីចាំបាច់ តែត្រូវពិគ្រោះយោបល់ជា មួយអ្នកជំនាញជាមុនសិនតាមរយ:ទូរស័ព្ទសេខ ០១២ ៨៩៨ ០៤៩ ឬ ០១២ ៩៥៤ ២៥៣។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment