អត្ថបទថ្មីៗ :

ពូជស្រូវស្រាល អ៊ីអ៊ែរ កេសរ

Tuesday, December 20, 2011

ពូជស្រូវស្រាល អ៊ីអ៊ែរ កេសរពូជស្រូវស្រាល អ៊ីអ៊ែរ កេសរ
       អ៊ីអ៊ែរ កេសរ ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលបានធ្វើ ការរំដោះ និងផ្សពវផ្សាយ និងផ្សព្វផ្សាយដោយវិទ្យស្ថានស្រាវជា្រវ និងអផិវឌ្ឍន៍កសិកម្មកម្ពុជា ដោយពូជស្រូវ នេះផ្តល់នូវទិន្នផលខ្ពស់
គុណភាពអង្ករល្អ និងបាយទន់ឆ្ងាយពិសារទៀតផង។
លក្ខណៈពីសេសៗរបស់ពូជស្រូវ "អ៊ីអ៊ែរ កេសរ"
       ពូជ "ស្រូវអ៊ីអ៊ែរ កេសរ" ជាពូជស្រូវដែលមានអវេទរសភាពនឹងខួបពន្លឺ"មិនប្រកាន់រដូវ" និងអាចចេញផ្កា គ្រប់ពេលវេលាដរាបណាល័ក្ខខណ្ឌ ដាំដុះអនុគ្រោះដល់ការលូតលាស់ របស់វា។ អាស្រ័យដោយហេតុផលខាងលើនេះ ទើបពូជនេះអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬ ស្រុវដើមរដូវ)ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ)ចុងរដូវវស្សាស្រូវ ប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និង រដូវប្រាំង) និង ល័ក្ខខណ្ឌប្រាំងស្រោចស្រព។ ពូជស្រូវ "អ៊ីអ៊ែរកេសរ" នេះមានអាយុកាល ពី១០៥-១២០ ថ្ងៃគឺចាប់ពីថ្ងៃសាបរហូតដល់ ថ្ងៃប្រមូលផល។ កំពស់ដើមរបស់ពូជស្រូវ "អ៊ីអ៊ែរ កេសរ" ប្រែប្រួលពី ៨៤-១២៣ ស.ម និង ចំនួនដើមបែក គឺចាប់ពី ៥-២០ ដើម ក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួន គ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៧០ គ្រាប់ និង មានប្រវែងកួរ ២៤-២៨ ស.ម។ រីឯ ទិន្នផលរបស់វាវិញ គឺ អាចទទួលបានចាប់ពី ៤.០តោនទៅ៦.០តោន ក្នុងផ្ទៃដី១ហិកតា។ ជាពិសេសពូជស្រូវ"អ៊ីអ៊ែរ កេសរ" មានភាពធន់ទ្រាំទៅនឹងពពួកមមាចត្នោតទៀតផង។
      វិធីសាស្ត្រដាំដុះ
      -ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អនិង មានអត្រាដំណុះខ្ពស់។
       -បរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រក្នុង ១ហិកតាសំរាប់ស្រូវសន្ទូងនិង៨០-១២០ គ.ក្រក្នុង១ហិកតាសំរាប់ស្រូវពង្រួស។
       -ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គីសនី ដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ។
       -ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាម ក្នុងផ្ទៃដី ១៥-២០ថ្ងៃហើយកនុង១គុម្ព ២-៣ ដើម ក្នុងចន្លោះ២០ ស.ម x ២០ ស.ម។
       -គួររៀបចំដីអោយបានល្អមុនស្ទូង។ ការភ្ជួររាស់ គួរតែធ្វើអោយបាន២-៣ សារជាការ ល្អ។ បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកអោយ អស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។
ប្រភេទបាច/ហ.តប្រភេទដីប្រភេទជីទ្រាប់បាត(គ.ក្រ/ហ.ត)បំប៉ន(គ.ក្រ/ហ.ត)
ដីខ្សាច់(ដីព្រៃខ្មែរប្រទះឡាង)អ៊ុយរ៉េ១៥-៣៥២២-៥៤
ដេអាប៉េ១៧-៥០
ប៉ូតាស៥០-៦៧
ដីល្បាយឥដ្ឋ(ដីបានកាន,អូរូង,
ទួលសំរោង,គោកត្រប់,ក្រតរ)
អ៊ុយរ៉េ៤៩-១០១៧១-១៣០
ដេអាប៉េ៥៤-៧៦
ប៉ូតាស០-៥០
ដីឥដ្ឋ(ដីកំពង់សៀមក្បាលពោធិ
កៀនស្វាយ)
អ៊ុយរ៉េ៣៩-១៥៧៥៤-១៩៦
ដេអាប៉េ៣៩-៩៨
ប៉ូតាស

នេះគឺដើម្បីធ្វើអោយស្រូវកាន់តែបែកគុម្ពល្អ។
ការប្រើប្រាស់ជី
       ការប្រើប្រាស់ជីសមស្របតាមកំរិតណែនាំ នឹងមិនបណ្តាលឲ្យមានការប៉ះពាល់ដល់ គុណភាពឡើយ។
      គួរដាក់ជី ២ ដងក្នុង ១ វដ្តជីវិតរបស់ស្រូវៈ
- បាចលើកទី១ : ទ្រាប់បាតមុនពេលស្ទូងប្រើជីធម្មជាតិពី ៥-១០តោន
      ការប្រមូលផល
-ត្រូវធ្វើការច្រូតកាត់នៅរវាង ៣០-៣៥ថ្ងៃ បន្ទាប់ពីស្រូវ ហាលផ្កាស្រុះឬ ពេលដែលប្រមាណ ៨៥ ភាគរយ នៃគ្រាប់ស្រូវទុំ។
-ត្រូវហាល ២-៣ ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់អោយនៅ១៤ភាគយកមុននឹងទុក ជាការល្អ។ សូមយកគ្រាប់ស្រូវមកខាំដើម្បីកំណត់បើគ្រាប់ស្រូវនោះបាក់គឺមានន័យថាគ្រាប់ ស្រូវស្ងួតល្អ។
      -ពូជត្រូវច្រកទុកនៅក្នុងបាវក្រចៅ ជាការប្រសើរ។
      -ការទុកដាក់ពូជត្រូវមានកំណល់ មិនត្រូវដាក់បាវពូជផ្ទាល់និឥដ្ឋទេ។ការប្រើប្រាស់ជីគីមីសំរាប់ដំណាំស្រូវ
       សារធាតុចិញ្ចឹមមខនិជ N,P និង K និង K ជាសារធាតុដ៏សំខាន់ក្នុងចំណោមសារធាតុ ចិញ្ចឹមផ្សេងៗទៀត ដែលរុក្ខជាតិត្រូវការដើម្បីទ្រទ្រង់ការលូតលាស់ និងផ្តល់ផ្លែផ្ការបស់វា។ ដីភាគច្រើននៅប្រទេសកម្ពុជាជាពិសេស ដីដំណាំស្រូវពុំអាចផ្គត់ផ្គង់សារធាតុចិញ្ចឹម ខនិជ ទាំងនេះឲ្យបានគ្រប់គ្រាន់តាមតំរូវការរបស់ដំណាំឡើយ។
       ដូច្នេះដើម្បីធានាបាននូវការលូតលាស់ ជាប្រក្រតីរបស់ដំណាំគេចាំបាច់ត្រូវតែបាចជី បន្ថែមឲ្យបានត្រឹមត្រូវ ទៅតាមតំរុវការរបស់ដំណាំ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋាន បច្ចេកទេសដើម្បីជៀសវាងនូវការខាតបង់ថវិកា ពេលវេលានិងផលប៉ះពាល់ដល់បរិស្ថាន។ ម្យ៉ាងទៀតបរិមាណជីដែលត្រូវប្រើ ក៏អាស្រ័យផងដែរទៅនឹងប្រភេទដី ពូជដំណាំរបបទឹក និងកត្តាបរិស្ថាន ផ្សេងៗទៀត។
       ខាងក្រោមនេះគឺជាអនុសាសន៍ នៃការប្រើប្រាស់ចីគីមីលើដំណាំស្រូវដែលដាំដុះលើ "ក្រុមដីបាកាន" នៃតំបន់ទំនាបអាស្រ័យទឹកភ្លៀងនៅប្រទេសកម្ពុជា។
       ក្រុមដីបាកាន កកើតឡើងលើតំបន់ទំនាបល្បាប់ចាស់ ដែលមានកំណើតមកពីសំណឹក នៃសារធាតុផ្សេងៗពីតំបន់ភ្នំ និងដីល្បាប់ពីទន្លេ។ ឬ បឹងដែរ។ គេប្រទះឃើញក្រុមដីនេះ គ្រប់ទីកន្លែង នៃតំបន់ធ្វើស្រែក្នុងប្រទេសកម្ពុជាហើយតាមការប៉ាន់ស្មានក្រុមដីនេះមាន ប្រមាណ១០-១៥% នៃផ្ទៃដីដាំស្រូវសរុប។ នៅតំបន់ដែលមិនទាន់មានការរុករានធ្វើស្រែ គេតែងតែសង្កេតឃើញមានព្រៃត្រូវពិចក្រាស់ល្មមដុះលូតលាស់លើប្រភេទដីនេះ។ កំរិត ប្រើប្រាស់ជីគីមីក្នុងលក្ខខ័ណ្ឌទូទៅ សំរាប់ក្រុមដីបាកានមានដូចខាងក្រោមៈ
១-កំរិតណែនាំទី១(ប្រើសំរាប់ពូជទំនើប):៧៥:៣០:០-៣០(N,P2O5,K2O. គ.ក្រ/ហ.ត)ដែលត្រូវបាចដូចតទៅៈ
      ជីទ្រាប់បាត
      -អ៊ុយរ៉េ(Urea): ១៣៨ គ.ក្រ-ហ.ត
      -ដេ អា បេ(DAP) : ៦៥ គ.ក្រ/ហ.ត
      -ប៉ូតាស្ស(KC1) : ០-៥០ គ.ក្រ-ហ.ត
ជីបំប៉នលើកទី ១ (បាច ៣០ ថ្ងៃក្រោយស្ទួង) :
      បាចជីអ៊ុយរ៉េចំនួន ៦៥ គ.ក្រ-ហ.ត
ជីបំប៉នលើកទី ២ (បាចពេលកំណកំណើតកួរ) :
      បាចជីអ៊ុយរ៉េចំនួន ៤៩ គ.ក្រ-ហ.ត
២-កំរិតណែនាំទី ២ (ប្រសំរាប់ពូជប្រពៃណី) : ៦០:២០:០-២០ (N,P2O,K2O.គ.ក្រ) ដែលត្រូវបាចដូចតទៅ : ជីទ្រាប់បាត
      -អ៊ុយរ៉េ(Urea) : ១១៣ គ.ក្រ/ហ.ត
      -ដេ អា ប៉េ (DAP) : ៤៣ គ.ក្រ/ហ.ត
      -ប៉ូតាស្ស (KCl) : ០-៣៣ គ.ក្រ/ ហ.ត
ជីបំប៉នលើកទី ១ (បាច ៣០ ថ្ងៃក្រោយស្ទូង) :
      -បាចជីអ៊ុយរ៉េចំនួន ៥២ គ.ក្រ/ហ.ត
ជំហានបំប៉នលើកទី ២ (បាចពេលកំណកំណើតកួរ):
       បាចជីអ៊ុយរ៉េចំនួន ៣៩ គ.ក្រ/ហ.ត ចំពោះដីប្រភេទនេះ ការប្រើប្រាស់ជីអាសូត(N) និងផូស្វ័រ (P) តែងតែទទួលបានលទ្ធផលល្អ ប៉ុន្តែចំលើយតបទៅលើជី ប៉ូតាស្យូមមាន លក្ខណៈទាប និងមានការប្រែប្រួលទៀតផង។ ចំលើយតបទៅនឹង ជីប៉ូតាស្យូមនៅមាន កំរិតក្នុងលក្ខខណ្ឌ ដាំដុះមិនគាប់ប្រសើរ ហើយបើនៅលើដីដែលមានជីជាតិល្អនៃក្រុម ដីបាកាន ការដាក់ជីប៉ូតាស្យូមពុំស្តែងចេញនូវប្រសិទ្ធភាពរបស់វាទេ។ ក្នុងករណីនេះពុំគួរ ប្រជីប៉ូតាស្យូមទេ ប៉ុន្តែបើក្នុងលក្ខខណ្ឌធម្មតា គេអាចប្រើជីប៉ូតាស្យូម រហូតដល់មួយបាវ ក្នុងមួយហិកតា។ ក្នុងលក្ខខ័ណ្ឌនៃការដាំដុះដែលមានលក្ខណៈប្រពលវប្បកម្ម រយៈពេល ប្រហែល ៥ ឆ្នាំការប្រប្រាស់ជី K អាចមានប្រសិទ្ធភាព។ ប្រសិនបើតំលៃផលស្រូវខ្ពស់ ហើយស្រែមានទឹកគ្រប់គ្រាន់សំរាប់ដាំដុះនោះគេគួរប្រើកំរិតជី N និង P អោយបានខ្ពស់ នៅលើដីប្រភេទនេះ (១២០:៦០:៣០) ។ ពូជទំនើបតែងតែផ្តល់ ទិន្នផលខ្ពស់ជាងពូជ ប្រពៃណីនៅលើដីប្រភេទនេះ ទោះបីជាដាក់ ឬមិនដាក់ជីក៏ដោយ។ កំរិតជីណែនាំខ្ពស់គឺ ប្រើសំរាប់តែការដាំដុះពូជស្រូវទំនើបប៉ុណ្ណោះ។
យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
(មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.