អត្ថបទថ្មីៗ :

លក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែ

Tuesday, December 20, 2011

លក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែលក្ខណៈជីវសាស្ត្រ នៃសត្វកណ្តុរស្រែ
       សត្វកណ្តុរដែរប្រទះឃើញសំបូរជាងគេនៅស្រែកសិករ ក្នុង តំបន់វាលទំនាបនៃប្រទេសកម្ពុជា រួមមានពួកកណ្តុរប្រែង(កណ្តុរធំ) (Bandicota indica) និងពួកកណ្តុរស្រែ (កណ្តុរបាយ)
(Rattusargentiventer)។ សត្វកណ្តុរបានបំផ្លាញរបស់វានៅលើស្រែផ្ទាល់និងការបំផ្លាញ ផលិតផលស្តុក។ ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជាយើង កសិករតែងតែជួបប្រទះនូវការ បាត់បង់ទិន្នផលយ៉ាងសន្ធឹកសន្ធាប់ ពីពពួកសត្វកកេរជាពិសេសគឺសត្វកណ្តុរ។ ការសិក្សា ស្វែងយល់ពីលក្ខណៈជីវសាស្ត្រផ្សេងៗ ដើម្បីធ្វើការគ្រប់គ្រងសត្វកណ្តុរប្រកបដោយប្រសិទ្ធ ភាពខ្ពស់ និងនិរន្តរភាព។
ជំរកសត្វកណ្តុរ
      -សត្វកណ្តុរធ្វើរន្ធក្នុងដី នៅតាមភ្លឺស្រែ ក្នុងគុម្ពព្រៃ ដីទួល
      -សត្វកណ្តុរធ្វើសំបុកនៅលើមែកឈើ
      -សត្វកណ្តុរធ្វើសំបុកនៅតាមអាគារចាស់ៗ
       -សត្វកណ្តុរធ្វើសំបុកនៅតាមគេហដ្ឋានរស់នៅ។
លក្ខណៈពិសេសផ្សេងៗនៃសត្វកណ្តុរស្រែ
       -ចំណីរបស់សត្វកណ្តុរគឺស្រូវ សត្វល្អិត ស្មៅ បន្លែ ផ្លែឈើ និងសត្វ ផ្សេងៗមួយ ចំនួនទៀត។
      -សត្វកណ្តុរបំផ្លាញដំនាំស្រូវនៅគ្របដំណាក់កាលទាំងអស់
       -សត្វកណ្តុរចូលចិត្តករកេរដើម្បីរក្សាធ្មេញវាកុំអោយដុះលូតលាស់ខ្លាំង និងមុតល្អ
       -កណ្តុរចូលចិត្តរស់នៅជាហ្វួង ក្រុមទៅតាមប្រភេទរបស់វា និងធ្វើសកម្មភាពនៅ ពេលយប់
       -ចក្ខុវិញ្ញាណរបស់សត្វកណ្តុរខ្សោយ តែពុកមាត់របស់វាអាចប្រើជំនួសភ្នែកវាបាន។
កត្តាកំណត់ប្រជាករនៃសត្វកណ្តុរក្នុងតំបន់
      -ការកកើតនៃសត្វកណ្តុរ
      -អត្រានៃការស្លាប់របស់សត្វកណ្តុរ
      -ការហូបចូលរបស់សត្វកណ្តុរពីតំបន់ផ្សេង
      -ការចល័តចេញរបស់សត្វកណ្តុរពីតំបន់
ស្នាមបំផ្លាញរបស់សត្វកណ្តុរលើដំណាំស្រូវ
      -ស្នាមកាត់របស់សត្វកណ្តុរក្រោយពេលស្ទូង
      -ស្នាមកាត់របស់សត្វកណ្តុរពេលស្រូវបែកគុម្ព
      -ស្នាមកាត់របស់សត្វកណ្តុរពេលស្រូវជិតទុំ
ការកកើតនៃសត្វកណ្តុរតាមដំណាក់កាលដំណំាស្រូវ
       -សត្វកណ្តុរចាប់ផ្តើមធ្វើការបង្កកំណើតជាបន្ទាប់ ចាប់ពីសូ្រវបែកគុម្ពអតិបរិមា រហូតដល់ពេលប្រមូលផល។
       -ការបន្តពូជអាចធ្វើឡើង ៣លើកក្នុងមួយរដូវដាំដុះនៃដំណាំស្រូវ
       -កណ្តុរស្រែបង្កកំណើត ចាប់ពីខែសីហា ដល់មិថុនា។ អត្រាបង្កកំណើតកើន ឡើងខ្បស់ក្នុងចន្លោះ ខែសីហា និង កុម្ភៈ។
       -ជាការប្រសើរ ត្រូវធ្វើការកំចាត់សត្វកណ្តុរ នៅមុនពេលកណ្តុរកកើតកូនចំនួន ច្រើន (មុនពេលមានការបំផ្លាញលើដំណាំស្រូវ)។
កំណើននៃសត្វកណ្តុរ
      -សត្វកណ្តុរញីអាចកូនកនុមួយលើកបានចំនួនជាមធ្យមពី ៦-៨ កូន
      -សត្វកណ្តុរញីមួយអាចកើតកូនជាមធ្យោម ៣-៤ដងក្នុង មួយឆ្នាំ
       -លទ្ធភាពនៃការបង្កើតកូនអាស្រ័យលើបរិមាណនៃចំណីអាហារដែល ស្ថិតនៅតាម កន្លែងរស់នៅនៃសត្វកណ្តុរនិងល័ក្ខខ័ណ្ឌបរិស្ថានរបស់វា
       -រយៈពេល១០ខែ សត្វកណ្តុរញីមួយអាចកើតកូនចៅជាបន្ត បន្តាប់បានចំនួន៥១០ កណ្តុរ ជាមធ្យម។
វដ្តជីវិតនៃសត្វកណ្តុរ
      -កណ្តុរស្រែអាចរស់បានរយៈពេលជាមធ្យោមពី៦ខែទៅជាង១ឆ្នំា
       -សត្វកណ្តុរពេញវ័យនៅអាយុ៣ខែ ហើយអាចាប់ផ្តើមធ្វើការបង្កកំណើតបាន
      -ក្រោយពីកណ្តុរកើតកូនភ្លាម វាអាចបន្តការបង្កកំណើតទៅទៀតបាន
      - សត្វកណ្តុរឈ្មោល ២-៣ អាចធ្វើការបង្កកំណើតជាមួយកណ្តុរញីរាប់រយនៅក្នុងតំបន់ តែមួយ
       -សត្វកណ្តុរផើមក្នុងរយៈពេល២១ថ្ងៃ ដោយគិតចាប់ពីចាប់ពីថ្ងៃដែលវាធ្វើការបង្ក កំណើតជាមួយសត្វកណ្តុរឈ្មោល។
យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
(មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.