អត្ថបទថ្មីៗ :

អាស្ពីរីនធ្វើឲ្យបុរសខ្សោយផ្លូវភេទ

Wednesday, December 7, 2011

បុរស​ពិបាក​ចិត្ត​ព្រោះ​ខ្សោ​យ​ផ្លូវ​ភេទ
យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​​ដែល​ធ្វើ​ឡើង​ដើម្បី​ដឹង​ពី​ទំនាក់​ទំនង​រវាង​ថ្នាំ​បំបាត់ការ​ឈឺ​ចាប់ ជាមួយ​នឹងការ​​​អសមត្ថ​ភាព​ផ្លូវ​ភេទ​របស់​បុរស​ បាន​រក​ឃើញ​ថាអ្នក​ដែល​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​រួម​មាន​ដូច​ជា​អាស្ពីរីន អ៊ី​ប៊ុយ​ប្រូ​ហ្វែន និង​សេឡេ​ប្រិក​ជា​ដើម​ មាន​ការ​ចុះ​ខ្សោយ​​សមត្ថ​ភាពផ្លូវ​ភេទ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា បុរស​ដែលប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រ​ចាំ​ មាន​៣៨​ភាគ​រយ​ មាន​ការ​ចុះ​អន់​ខ្សោយ​សមត្ថភាព​នៃ​លឹង្គ​ បើ​ប្រៀប​ធៀ​ប​ជា​មួ​យ​បុរស​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ​ជា​ប្រចាំ​​។
លោក​វេជ្ជ​បណ្ឌិត​ Joseph Gleason ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ និង​ជា​គ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ផ្លូវ​ភេទ​នៅ​ឡូស​អ៊ែន​ជើ​លែស​ បាន​ថ្លែង​ថា ឱសថ​បំបាត់​ការ​ឈឺចាប់​ខ្លះ បាន​ចូល​ទៅ​ទប់​ស្កាត់
អ័រ​ម៉ូន​ដែល​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ភេទ​​។ របាយ​ការណ៍​នៃ​ការ​សិក្សា​ថ្មី​នេះ ត្រូវ​បាន​បោះ​ពុម្ភ​នៅក្នុ​ង​ព្រឹត្ត​បត្រ​សុខភាព​ផ្លូវ​ភេទ​​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថា ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​មិន​បាន​បង្ហាញ​ថា ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន​ធ្វើ​ឲ្យ​បុរស​ជួប​ប្រទះ​នូវ​បញ្ហា​អសុពល​ភាព​នៃ លឹង្គ​១០០ភាគ​រយ​នោះ​ទេ​។ គាត់​បាន​បន្ត​ទៀត​ថា វា​អាច​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ ដែល​ជួ​​យ​ជម្រុញ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង ដែល​លោក​ រួម​ជា​មួយ​នឹង​សហ​ការី​របស់​លោក មិន​ទាន់​ស្វែង​រក​ឃើញ​។
ជា​ទូ​ទៅ​បុរស​ដែល​កើ​ត​ជំងឺ​បេះ​ដូង​នៅ​តែ​បន្ត​លេប​ថ្នាំ​អាស្ពី​រីន ដើម្បី​ការ​ពារ​នូវ​ការ​គាំង​បេះ​ដូង​ (មើល​អត្ថ​បទ​ដែល​ខ្មែរ​សារិកាបាន​ចុះ​កន្លង​ទៅ​)​ ដែ​ល​នេះធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លឹង្គ​របស់​ពួក​គេ​។
លោក​វេជ្ជ​បណ្ឌិត​ Brant Inman ដែល​ជា​អ្នក​ជំនាញ​ខាង​សុខ​ភាព​ផ្លូវ​ភេទនៅ​សាកល​វិទ្យាល័យ​ Duke University Medical Center នៅ​ North Carolina ដែល​មិនបាន​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា សរសៃ​ឈាមក្រហម​ដែល​នៅ​ក្នុង​លឹង្គ​ គឺ​តូច​ជា​ង​សរសៃ​ឈាម​ដទៃ​ទៀតនៅ​​ ដូច្នេះវាអាច​ត្រូវ​បាន​​ទប់​ស្កាត់​យ៉ាង​ងាយ​ស្រួល​ និង​មុន​សរសៃ​ឈាម​ដទៃ​ទៀត​ផង​។​ សរសៃ​ឈាម​ទាំង​នោះ បាន​នាំ​ឈាម​ទៅ​ធ្វើ​ឲ្យ​លឹង្គ​មាន​ចលនា​ និង​ធ្វើ​ឲ្យ​រឹង​។​ បើ​វា​ត្រូវ​បាន​ទប់​ស្កាត់​នោះ​លឹង្គ​របស់​បុរស​មិនអាច​កម្រើក​បាន​នោះ​ទេ​។
យោង​តាម​វិទ្យាស្ថាន​សុខ​ភាព​ជាតិ​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា​ ម្នាក់​ក្នុង​ចំណោម​បុរស​១០០នាក់​ នៅក្នុង​អាយុ​ខ្ទង់​៤០ឆ្នាំ​ មាន​បញ្ហា​ផ្លូវ​ភេទ ខណៈ​ដែល​បុរស​វ័យ​ ៧៥ឆ្នាំ​ឡើង​មាន​រហូត​ជិត​ពាក់​កណ្ដាល​។
សម្រាប់​ការ​ស្រាវ​ជ្រាវថ្មី​នេះ លោក​វេជ្ជ​បណ្ឌិត​ Gleason និង​សហការី​របស់​គាត់​បាន​ធ្វើ​ការ​វិភាគ​កម្រង​សំណួរ​សុខភាព​ ចំពោះ​បុរស​ជិត ៨១​,០០០នាក់​ ចាប់​ពី​អាយុ ៤៥​ឆ្នាំ ដល់​ ៦៩ឆ្នាំ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.