អត្ថបទថ្មីៗ :

កំហុសលើគ្រែ៤យ៉ាងរបស់បុរស

Wednesday, December 7, 2011

ស្រី្ត​អស់​អារម្មណ៍​នឹង​បុរស​
សិច​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ថែ​រក្សា​ទំនាក់​ទំនង​ប្ដី​ប្រ​ពន្ធ​ ប៉ុន្ដែ​ពេល​ខ្លះ​សិច​ក៏​អាចបំផ្លាញ​ទំនាក់​ទំនង​នេះ​ផង​ដែរ​។ ការ​បំពេញ​តម្រូវ​ការ​របស់​ដៃ​គូ គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវិត​សិច​របស់​អ្នក​កាន់​តែ​ប្រសើរ​។ បុរស​ខ្លះ​មិន​បាន​ដឹង​ទេ​ថា ខ្លួន​កំពុង​តែ​ធ្វើ​ឲ្យ​ដៃគូ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ទើស​ទាល់​ចិត្ត​នោះ​ទេ​។ ថ្ងៃ​នេះ ខ្មែរ​សារិកា​សូម​នាំ​មក​ជូនលោក​អ្នក​ នូវ​កំហុស​ធំៗ​៤​យ៉ាង​ ដែល​បុរស​បាន​បង្កើត​ឡើង​ពេល​កំពុង​ប្រតិ​បត្តការ​ណ៍​នៅ​លើគ្រែ​​៖
កំហុស​ទី​១៖ មិន​ធ្វើ​ការ​កំដៅ​ម៉ាស៊ីន
បើ​និយាយ​ក្នុង​ភាសា​កីឡា ​កា​រ​កំដៅ​ម៉ាស៊ីន ឬ​កំដៅ​សាច់​ដុំ​មុន​ពេល​ប្រកួត​ពិត​ជា​សំខាន់​ណាស់ ហើយ​ចំពោះ​សិច​វិញ ការ​កំដៅ​ម៉ាស៊ីន​មុន​ពេល​ចាប់​ផ្ដើម​ក៏​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែរ​។ បុរស​ត្រូវ​ធ្វើ​វា​ជា​ដំណាក់​កាល​ មិន​មែន​បើក​ឆាក​ឡើង​ ចាប់​ផ្ដើម​ប្រយុទ្ធ​ភ្លាម​នោះ​ទេ​ ចាំ​បាច់​ត្រូវ​ចេះ
​បបោស​អង្អែល​ និយាយ​ពាក្យ​ផ្អែម​​ល្ហែម​ និ​ង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រ្ដី​ជា​ដៃ​គូ​មាន​ការ​ពេញ​ចិត្ត ​និ​ង​មិន​ចេះ​ធុញ​ទ្រាន់​នឹង​ជីវិត​សិច​។​
កំហុស​ទី​២៖ មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​ស្រ្ដី​
ស្រី​ភាគ​ច្រើន​តែ​ង​តែ​ត្អូញ​ត្អែរ​អំពី​ដៃ​គូ​របស់​ខ្លួន​ដែល​មាន​ស្ដាប់​ និង​ធ្វើ​តាម​អ្វី​ដែលខ្លួន​ចង់បាន​។ នេះ​ប្រហែល​ជា​ធម្ម​ជាតិ​របស់​បុរស​ដែល​តែ​ង​តែ​គិត​ថា​ខ្លួន​ឯង​ដឹង​ច្រើន​ជាង​ស្រ្ដី ដូច្នេះ​គ្មាន​អ្វី​ដែលត្រូវ​ស្ដាប់​ស្រ្ដី​ប្រាប់​ទៀត​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្រ្ដី​គ្មាន​អារម្មណ៍​ចំពោះ​អ្នក​ទៀត​នោះ​ទេ​។​
កំហុស​ទី​៣៖ ខ្វះ​ការ​សម្អិត​សម្អាង​ខ្លួន
បុរស​ខ្លះ​អាច​នឹង​ខ្ជិល​ ឬ​ក៏​ភ្លេច​សម្អាត​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អលើ​ខ្លួន​ពួក​គេ​។ ត្រូវ​ដឹង​ថា​ស្រ្ដី​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ក្លិន​មិន​ល្អ​លើ​ខ្លួន​អ្នក​នោះទេ ប៉ុន្ដែពួក​គេ​ចូល​ចិត្ត​ភាព​ស្អាត​ និ​ង​ផ្ចិត​ផ្ចង់​។ ការ​បន្ថែម​ក្លិន​ដែល​នាង​ចូល​ចិត្ត​ គឺ​រឹត​តែ​ប្រសើ​រ​ថែម​មួយ​កម្រិត​ទៀត​។
កំហុស​ចុង​ក្រោយ​៖ ស្ងាត់​ជ្រាប​
ការ​ប្រើ​ប្រាស់​នូវ​សម្លេង​ពេល​កំពុង​ដំណើរ​ការ​នៅ​លើ​គ្រែ​ ជា​ជា​ធាតុ​ផ្សំ​មួយ​សំខាន់​ណាស់​​របស់​សិច​។ ចូរ​កុំ​នៅ​ស្ងាត់​ជ្រាបឲ្យ​សោះ ប្រើ​ប្រាស់សម្លេង​ដ៏សិច​ស៊ី​របស់​លោក​អ្នក​ដើម្បី​ឲ្យ​នាង​លឺ​ទៅ​ណា។​
រាល់​កំហុស​ទាំង​៤​ខាង​លើ​ ប្រហែល​ជា​មាន​កំហុស​ខ្លះ​ត្រូវ​នឹង​លោក​អ្នក​ហើយ​មែន​ទេ​? បើ​អញ្ចឹង​លោក​អ្ន​ក​គួរ​តែ​កែ​ប្រែ​វា​ ដើម្បី​មនុស្ស​​ដែល​អ្ន​ក​ស្រឡាញ់​​។​
ចំណែក​ឯ​ស្រ្ដី​វិញ​ក៏​ត្រូវ​ហ៊ាន​ប្រាប់​នូវ​ចំណុច​ដែល​ខ្លួន​ចង់​ឲ្យ​ដៃគូរបស់​អ្នក​កែ​ប្រែ​ផង​ដែរ។ កុំ​ព្យាយាម​លាក់​វា​ទុក ព្រោះវា​អាច​ធ្វើ​ឲ្យ​បុរស​ប្រព្រឹត្ត​កំហុស​ទាំង​មិន​ដឹង​ខ្លួន​។ ត្រូវ​ប្រាប់​គាត់​ថា អ្នក​ចូល​ចិត្ត​ដូច​ម្ដេច ចង់​បាន​យ៉ាង​ដូច​ម្ដេច​ ហើយ​ប្រាប់​គាត់​ថា​ តើ​នឹង​ល្អ​បែបណា​ប្រសិន​បើ​គាត់​អាច​បំពេញ​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​នោះបាន​។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.