អត្ថបទថ្មីៗ :

បុរសគេងតិចធ្វើឲ្យខ្សោយផ្លូវភេទ

Wednesday, December 7, 2011

បុរ​ស​គេង​តិច​ធ្វើ​ឲ្យ​ខ្សោយ​ផ្លូវ​ភេទ
ដូច​ធ្លាប់​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់​គ្រាន់​បាន​ធ្វើ​ឲ្យ​មាន​សុខភាព​ទន់​ខ្សោយ​ ឆាប់​ចាស់​ជ្រីវ​ជ្រួញ​ ធ្លាក់​ចុះ​ផលិត​ភាព​ការងារ​ និង​គ្រោះ​ថ្នាក់​ក្នុង​ពេល​បើក​បរ​ជា​ដើម​ ប៉ុន្ដែ​នា​ពេល​នេះ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ បាន​បង្ហាញ​ថា​បុរស​នៅ​វ័យក្មេង​ដែល​គេង​មិន​គ្រប់​គ្រាន់ នឹង​ធ្វើ​ឲ្យ​ជីវិត​សិច​របស់​គេ​ចុះ​អន់​ថយ​។
យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​គេង​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​កម្រិត​អរម៉ូន​តេ​ស្តូ​ស្ទេរ៉ូន​​ធ្លាក់​ចុះ​។​ ការ​ធ្លាក់​ចុះ​កម្រិត​អ័រ​ម៉ូន​ភេទ​បុរស​នេះ​ នឹង​ធ្វើ​​ឲ្យ​សិច​ចុះ​ខ្សោយ​ បាត់​បង់​ថាម​ពល​ក្នុង​ខ្លួន​ និង​មាន​ភាព​តាន​តឹង​ជា​ដើម​។
បន្ថែម​លើ​នេះ​ទៀត​ ការ​ធ្លាក់​ចុះ​អ័រ​ម៉ូន​តេស្តូ​ស្ទេ​រ៉ូន​ ដែល​ជា​អ័រ​ម៉ូន ​ដែល​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​រាង​កាយ​បុរស​ ដែល​មាន​ន័យ​ថា​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​ទន់​ខ្សោយ​ ឆ្អឹង​មិន​រឹង​មាំ​ នឹង​ធ្វើ​ឲ្យ​ធាត់​លើស​ទម្ងន់​។​
លោកបណ្ឌិត​ Eve Van Cauter មក​ពី​សាកល​វិទ្យាល័យ​ឈី​កាហ្គោ​ ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​អ័រ​ម៉ូ​ន​តេស្តូ​ស្ទេរ៉ូន កើត​ឡើង​ដោយ​សារ​ការ​គេង​តិច​ពេក​។
ការ​ស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​ថា ការ​គេង​តិច​ជាង​៥ម៉ោង​ក្នុង​មួយ​យប់​ លើស​រយៈ​ពេល​៧​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​កម្រិត​អ័រ​ម៉ូន​តេស្តូ​ស្ទេ​រ៉ូន​ ធ្លាក់​ចុះ​ប្រមាណ​១០ ទៅ​១៥​ភាគ​រយ​។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​បោះ​ពុម្ភ​ក្នុង​ព្រឹត្ត​បត្រ​សមាគម​វេជ្ជ​សាស្រ្ត​អាមេរិកាំង​ (JAMA)។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.