១- កុំបារម្មណ៍អំពីម៉ូដសម្លៀកបំពាក់
ម៉ូដសម្លៀកបំពាក់ដែលអ្នកនឹងជ្រើសរើសនៅថ្ងៃណាត់ជួបមិនមែនជាបញ្ហានោះទេ។ អ្នកមិនចាំបាច់ជ្រើសរើសនូវម៉ូដថ្លៃៗ ពេញនិយមដើម្បីទៅសំញ៉ែងបង្អួតដៃគូរបស់អ្នកនោះទេ។ អ្នកគ្រាន់តែស្លៀកនូវសំលៀកបំពាក់ណាដែលសាកសមនឹងអ្នកនាពេលកន្លងមកទៅបានហើយ។
២- កុំបារម្មណ៍ថាការណាត់ជួបនេះនឹងទៅជាអ្វី
អ្នកត្រូវដឹងថាពេលខ្លះការណាត់ជួបគឺគ្រាន់តែជាការណាត់ជួបប៉ុណ្ណោះ មិនមែនបានន័យថាសុទ្ធតែជោគជ័យទាំងអស់នោះទេ។ អ្នកគ្រាន់តែញ៉ាំអាហារដោយរំភើយ និងនិយាយរឿងបែបផ្ដោះផ្ដង សប្បាយៗទៅបានហើយ ដោយមិនចាំបាច់គិតថានេះគឺជាការចាប់ផ្ដើមចំណងស្នេហ៍ ឬគិតក្នុងចិត្តថាបុរសនោះនឹងបន្តជាអ្នកនាពេលក្រោយឬអត់នោះទេ។
៣- កុំបារម្មណ៍ពីសម្លៀកបំពាក់ខាងក្នុង
និយាយដោយខ្លី គឺថានេះគឺគ្រាន់តែជាការណាត់ជួប ដូចនេះអ្នកមិនចាំបាច់បារម្មណ៍ដល់រឿងខោអាវខាងក្នុងនោះទេ ព្រោះអ្នកទាំងពីរនឹងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដូច្នេះសម្លៀកបំពាក់ខាងក្នុងមិនបានបង្ហាញសម្រស់មកឲ្យអ្នកណាម្នាក់ឃើញនោះទេ ដូច្នេះមិនចាំបាច់បារម្មណ៍ដល់ថ្នាក់នឹងឡើយ។
៤- កុំបារម្ភពីរឿងរៀបចំគ្រួសារទៅថ្ងៃអនាគត
ការព្យាយាមដឹងពីគោលដៅជីវិតរបស់ដៃគូ នៅថ្ងៃណាត់ជួបដំបូងមិនមែនជារឿងត្រឹមត្រូវនោះទេ។ អ្នកមិនចាំបាច់បារម្មណ៍ថា បុរសនោះនឹងសួរអ្នកពីរឿងរៀបការពេលណា យកកូនប៉ុន្មានអ្នកនោះទេ ហើយអ្នកក៏មិនត្រូវសួរសំណួរនេះទៅគេវិញដែរ។ ប្រសិនបើអ្នកចង់ដឹង គួរទុកវាទៅសួរនៅពេលដែលអ្នកទាំងពីរឈានដល់ដំណាក់កាលស៊ីជម្រៅនៅពេលក្រោយចុះ។
៥- កុំបារម្ភពីរឿង អ្នកណាត្រូវចេញលុយអាហារ
ជាទូទៅនៅថ្ងៃណាត់ជួបដំបូង បុរសតែងតែដើរតួជាអ្នកចេញលុយ ទោះបីដឹងថាប្រាក់ខែចាយសល់ថ្ងៃក៏ដោយ ព្រោះដើម្បីបញ្ចេញឲ្យអ្នកចាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ វប្បធម៌នៃការចែករំលែកនៅតែអាចយកមកប្រើបាននៅពេលនេះផងដែរ (ជួយចេញគ្នា)។
៦- កុំបារម្មណ៍ថាបុរសនោះនឹងនាំអ្នកទៅកន្លែងផ្សេងឬអត់នោះទេ
បុរសខ្លះក៏បានគិតដល់រឿងសិចផងដែរ នៅក្រោយពេលដែលមានការណាត់ជួបជាលើកដំបូង ឬលើកក្រោយៗទៀតជាមួយនឹងអ្នក។ ប៉ុន្ដែអ្នកមិនគួរយល់ព្រមចំពោះសំណើរនេះទេ ហើយរង់ចាំដល់ថ្ងៃរៀបការវិញជាការប្រសើរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment