អត្ថបទថ្មីៗ :

ឆ្មា​ប្រហែល​អាចជួយ​មនុស្ស​ឲ្យ​ព្យា​បាល​អេដស៍បាន

Sunday, December 11, 2011

cat can ressit fivសត្វ​ឆ្មា​ដែល​អ្នក​ធ្លាប់​ឃើញ​រាល់​ថ្ងៃ ខ្លះ​ដើរ​តាម​ផ្លូវ​សារធារណៈ ខ្លះ​ដេក​លើ​គ្រែ​ផ្តៅរបស់​អ្នក ខ្លះ​ទៀត​កំពុង​ដេញ​ចាប់កណ្តុរ និង​ខ្លះ​ទៀត​កំពុង​តែ​លួច​ត្រី​របស់​អ្នក គឺ​ជា​​សត្វ​គួរ​ឲ្យ​ស្រលាញ់ ហើយ​មាន​មនុស្សជា​ច្រើន​ស្រលាញ​ថ្នាក់​ថ្នម​វា ដោយ​សារ​តែ​មុខ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់វា និង​រោម​ដ៏ទន់​ដូច​សម្លី។ នេះ​គឺ​ជា​អ្វី​ដែល​យើង​ដឹង តែ​អ្វី​ដែល​យើង​មិន​ដឹង​នោះ​គឺ​ សត្វ​ឆ្មា​អាច​ជួយ​មនុស្ស​ឲ្យ​គេច​ផុត​​ពីជំងឺ អេដស៍បាន​។
តើ​រឿង​នេះ​វា​ពិត​មែន​ដែរ​ឬ​ទេ?
យើង​សិក្សាទាំងអស់គ្នាលើ​ករណី​នេះ៖
មិន​ថា​មនុស្ស​ ឬ​សត្វ​ឆ្មា​ទេ​សុទ្ធ​តែ​អាច​កើត​ជំងឺ​អេដស៍​ទាំង​អស់គ្នា គ្រាន់​តែ​ជំងឺ​អេដស៍​នោះ​វា​មាន​ឈ្មោះ​ខុស​គ្នា។ សម្រាប់​មនុស្ស​មេរោគ​អេដស៍ គឺ HIV (human immunodeficiency virus) ដូច​ដែល​អ្នក​បាន​រៀន​ស្រាប់​  HIV មិន​មែន​ជា​ប្រភេទ​មេរោគ​​កាច​សាហាវ​នោះ​ទេ វាគ្រាន់​តែ​ជា​មេរោគ​មួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់អ្នក​​ចុះ​ខ្សោយ​តែ​ប៉ុណ្ណោះ។ ដូច​មនុស្ស​ដែរ ឆ្មា​ក៏​មាន​មេរោគ​ប្រ​ភេទ​នេះដែរ​ គឺ​ជា​មេរោគ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​របស់សត្វ​ឆ្មា​​ចុះ​ខ្សោយ ដែល​គេ​បាន​ដាក់​ឈ្មោះ​មេរោគ​នោះ​ថា FIV (feline immunodeficiency virus )​ [ពាក្យ​ថា feline បក​មក​ថា ទាក់ទង​នឹង​សត្វ​ឆ្មា]។
អ្នកស្រាវ​ជ្រាវ​ដឹង​ថា មនុស្ស​ និង​សត្វ​ឆ្មា មិន​អាច​មាន​អ្វី​យក​ឈ្នះ​មេរោគ HIV ឬ FIV នេះ​ទេ។​
អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក និង​ជប៉ុន​កំពុង​សិក្សា​ នោះ​គឺ​គេ​បាន​យក​ឈាម​សត្វ​ស្វា​ដែល​អាច​ប្រយុទ្ធ​ជា​មួយ​នឹង មេរោគ​នេះ ហើយ​បូក​ផ្សំ​ជា​មួយ​និង ប្រតេអ៊ីន GFP ដែល​បាន​មក​ពី​ខ្ញែ​សមុទ្រ (jellyfish) ដែល​ប្រូ​តេអ៊ីន​នេះ​ជួយ​ឲ្យ​ឆ្មា​មាន​ពន្លឺ ដើម្បី​ឲ្យ​គេ​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្រ​មើល​កោសិកា​របស់​សត្វ​ឆ្មា។ ត្រង់​ចំណុច​នេះ​មិន​សូវ​សំខាន់ប៉ុន្មានទេ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ​គឺ អ្នក​ស្រាវ​ជ្រាវ​គេ​បាន​យក ប្រព័ន្ធ​ការពារ​របស់​សត្វ ស្វា និង​ ប្រូតេអ៊ីន​របស់ សត្វ​ខ្ញែ​សមុទ្រ​ទៅ​ចាក់​នៅ​ក្នុង​សត្វ​ឆ្មា។ ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​លោក Dr Poeschla បាន​យក​ឈាម​របស់ឆ្មា​នោះ​មក​ពិនិត្យ​មើល គេ​ឃើញ​ថា​វា​មាន​កង​ការពារ​ដែលអាច​ប្រយុទ្ធ​ នឹង​មេរោគ FIVបាន​ ហើយ​កូន​របស់​សត្វ​ឆ្មា​នេះ​ក៏​មាន​កង​ការពារ​នេះ​ដែរ។ តែ​គេ​មិន​ទាន់​ដឹង​ថា​កង​ការពារ​នេះ​អាច​ប្រយុទ្ធ​ប្រឆាំងយក​ឈ្នះ​​នឹង មេរោគ FIV នៅ​ទ្បើយ​ទេ គឺ​រង​ចាំ​មើល​បន្តិច​ទៀត​សិន។
បើ​តាម​លោក Dr Poeschla ប្រសិន​បើ​ឆ្មា​អាច​ការពារ​ខ្លួន​វា​ពី​មេរោគ អេដស៍​ឆ្មា​បាន នោះ​មនុស្ស​យើង​ក៏​ប្រ​ហែល​ជា​អាច​ការ​ពារ​ខ្លួន​ពី​មេរោគ​អេដស៍​មនុស្ស​បាន​ដែរ។
តែ​អ្វីៗ​ទាំង​អស់​គឺ​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​នៅទ្បើយ​មិន​ទាន់​អាច​សន្និដ្ឋានថា​ជា​ស្អី​មួយ​​បាន​នៅទ្បើយ​ទេ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.