អត្ថបទថ្មីៗ :

រស់នៅជិតព្រលានយន្តហោះប៉ះពាល់អ្វីខ្លះ?

Sunday, December 18, 2011

យន្ត​ហោះ​ចេញ​ពី​ព្រលាន​
ការ​រស់​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ មិន​ត្រឹម​តែ​អាចរំខាន​ដោយ​សារ​សម្លេង​យន្ត​ហោះ​ទាំង​ថ្ងៃ​ទាំង​យប់​ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​គេង​មិន​បាន​ច្រើន​នា​ពេល​យប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បណ្ដាល​ឲ្យ​លោក​អ្នក​ជួប​​ប្រទះ​នូ​វអាកាស​ធាតុ​ដ៏​អាក្រក់​ផងដែរ នេះ​បើ​តាម​អ្នកវិទ្យាសាស្រ្ដ​មួយ​​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក​។
​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ដ​នេះ បាន​រក​ឃើញ​ថា ការ​ឡើង​ចុះ​នៃ​យន្ត​ហោះ​ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ញឹក​ញាប់​នៅ​តំបន់​ដែល​នៅ​ជុំ​វិញ​នោះ ឬ​អាច​ធ្លាក់​ព្រិល (ចំពោះ​ប្រទេស​ត្រជាក់​)​ ទៀង​ផង​។
ការ​ប៉ះ​ពាល់​នៃ​យន្ត​ហោះ​នៅ​លើ​ពពក គឺ​ស្រដៀង​គ្នា​នឹង​ដំណើរ​ការ​នៃការ​ភ្លៀង​ផង​ដែរ ដោយ​យន្ត​ហោះ​បាន​បង្កើត​ឲ្យ​មាន​ដំណក់​ទឹក​នៅ​លើ​អាកាស​ ដែល​បង្កើត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​។ នេះ​បណ្ដាល​មក​ពី
​ពេល​ដែលយន្ត​ហោះ​ដែល​ហោះ​កាត់​ពពក​ ខ្យល់​ដែល​នៅ​ខាង​ក្រោយ​ស្លាបយន្តហោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ត្រជាក់​ដល់ពពក​។
កន្លែង​ដែល​ប៉ះពាល់​ជាង​គេ​ គឺ​កន្លែង​ដែល​នៅ​ជុំវិញ​ព្រលាន​យន្តហោះ​ដែល​មមារញឹក​ជាង​គេ​នៅ​លើ​ពិភពលោក​ ដូច​ជា​នៅ​ Heathrow ដែល​មាន​យន្ត​ហោះ​ច្រើនជាង ១២០០គ្រឿង ឡើង​ចុះ​ជា​រៀង​រាល់​ថ្ងៃ​។
ការ​ស្រាវ​ជ្រា​វនេះ ក៏​បាន​រក​ឃើញ​ដែរ​ថា ស្រទាប់​ពពក​ដែល​ត្រជាក់​បំផុត​ មាន​រយៈចម្ងាយ​ដល់​៦៣​ម៉ាយ​ល៍ពី​ព្រលាន​យន្ត​ហោះ​ចម្បង​របស់​ពិភព​លោក។ ដុំ​ពពក​ទាំង​នោះ​ គឺ​ស្ទើរ​តែ​ស្រដៀង​ទៅ​នឹង​ពពក​នៅ​តំបន់​ប៉ូល​ខាង​ជើង និង​ខាង​ត្បូង​ (ត្រជាក់​ខ្លាំង)។​
ក្រុមអ្នក​ស្រា​វជ្រាវ​បាន​មើល​ទៅ​លើ​រូប​ភាព​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​ចំនួន​២០ នៃ​ពពក​កាល​ពី​ឆ្នាំ​២០០៧​នៅ​តិច​សាស់​។ ប្រហោង​នៃ​ពពក (ចន្លោះ​ពពក​ដែល​យន្ត​ហោះបើក​កាត់​) គឺ អាច​ស្ថិត​នៅបាន​បួន​ម៉ោង ហើយ​មាន​ចម្ងាយ​ដល់​ទៅ​៦០ម៉ាយ​ល៍ ។
ការ​រក​ឃើញ​នេះ អាច​ឲ្យ​គេ​ដឹង​ថា យន្ត​ហោះ​ បាន​ប៉ះ​ពាល់​ទៅ​ដល់​អាកាស​ធាតុ​នៃ​ផែន​ដី​យើង​ផង​ដែរ​។
ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ពី​ផល​ប៉ះពាល់​ទាក់​ទង​នឹង​អាកាស​ធាតុ​ចំពោះ​អ្នក​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​គ្រោះ​ថ្នាក់​នៃ​សុខ​ភា​ព​ផ្សេង​ទៀ​ត​នោះ​ទេ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.