តំបន់អេក្វាទ័រគឺជាតំបន់ដែលមានអាកាសធាតុក្តៅ ព្រោះថាតំបន់នេះទទួលបានពន្លឺច្រើនជាង តំបន់ដែលនៅជិតតំបន់ប៉ូល។ ប្រទេសកម្ពុជាក៏ស្ថិតនៅជិតតំបន់អេក្វាទ័រនេះដែរ។ ដោយសារអាកាសធាតុអំណោយផលបែបនេះបានជាយើងរស់នៅបានដោយសុខសាន្ត មិនសូវខ្វល់ពីគ្រោះធម្មជាតិប៉ុន្មានទេ ចំណែកឯអាកាសធាតុក៏មិនសូវក្តៅខ្លាំង ឬក៏ត្រជាក់ខ្លាំងនោះដែរ។
ចំពោះប្រទេសមួយចំនួននៅអឺរ៉ុប មានមនុស្សជាច្រើននាក់ បានស្លាប់ដោយសារ រលកនៃកំដៅ (Heat Wave) ពីព្រោះប្រទេសនេះភាគច្រើនមានអាកាសធាតុត្រជាក់ ហើយនៅពេលមានការប្រែប្រួលអាកាសធាតុខ្លាំង ដូចជារលកកំដៅនេះជាដើម មនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ហើយភាគច្រើនមនុស្សចាស់ អាចឆាប់ទទួលរងគ្រោះថ្នាក់ អាចឈានទៅដល់ការបាត់បង់ជីវិត។
ចំពោះប្រទេសនៅតំបន់អេក្វាទ័រវិញ គ្រោះថ្នាក់ដែលបណ្តាលមកពី រលកកំដៅនេះមិនដែលកើតមានទ្បើយ ហើយបើសិនជាមាន ក៏មនុស្សនៅតំបន់នេះមិនខ្លាចដែរ ព្រោះគេធ្លាប់ឆ្លងកាត់កំដៅបែបនេះរូចមកហើយដែរ ហើយអាកាសធាតុក៏ក្តៅស្រាប់។
សព្វថ្ងៃអ្នកវិទ្យាសាស្រ្តកំពុងតែ សិក្សាពីព្រះអាទិត្យ ហើយមានលឺព័ត៌មានថា ព្រះអាទិត្យ របស់យើងមិនដូចមុនទ្បើយ ព្រោះវាមានបំរែបំរួលខ្លាំងជាងមុន ហើយនៅប៉ុន្មានឆ្នាំខាងមុខនេះ ផែនដីនឹងអាចជួបវិបត្តិដ៏ធ្ងន់ធ្ងរដែលបង្កទ្បើងដោយ ព្យុះព្រះអាទិត្យ ឬបន្ទុះផ្សេងៗរបស់ព្រះអាទិត្យ។ បើពិតជាវាអាចកើតទ្បើងមែន នោះប្រជាជននៅតំបន់អឺរ៉ុបអាច ប៉ះពាល់ជាងប្រជាជននៅតំបន់អេក្វាទ័រ ដោយសារតែពួកអឺរ៉ុបមិនធ្លាប់នៅអាកាសធាតុក្តៅ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment