មិនត្រឹមតែប៉ុណ្ណោះទេ ការខូចចិត្ត ឬហៅសាមញ្ញថាឈឺបេះដូងនោះ គឺពិតជាគ្រោះថ្នាក់លើសអ្វីដែលយើងធ្លាប់គិតទៅទៀត។ ការខូចចិត្ត ក៏ជាដើមហេតុដែលនាំទៅដល់ការគាំងបេះដូង ឬមានជំងឺបេះដូងនោះដែរ។
មនុស្សស្រី មានអត្រាប្រឈមមុខនឹងការរងគ្រោះដោយសារ ការឈឺបេះដូងនេះលើសបុរសដល់ទៅ៩ដងឯណោះ បើយោងតាមការសិក្សាដ៏ធំចុងក្រោយនេះ។ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ការប៉ះទង្គិចអារម្មណ៍ដោយសាររឿងស្នេហា អាចបង្កជារោគស្រ្ដេស និងអាចបង្កជាជំងឺបេះដូងផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត Abhishek Deshmukh ដែលជាអ្នកជំនាញខាងរោគបេះដូងប្រចាំសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បានកត់សម្គាល់ថា គាត់បានទទួលអ្នកជំងឺ ឈឺបេះដូងដោយសារស្នេហា ជាស្រ្ដី ច្រើនជាងបុរស ។
ក្នុងកំណត់ត្រានៅមន្ទីរពេទ្យដែលមាន ៦២២៩ករណី មានតែ ៦៧១ករណីប៉ុណ្ណោះដែលជាបុរស ក្រៅពីនេះ គឺសុទ្ធសឹងជានារីទាំងអស់។
មិនទាន់មានការបកស្រាយណាមួយ ថាហេតុអ្វីបានជាមនុស្សស្រីមានការរងគ្រោះច្រើនជាងបុរសនោះទេ ប៉ុន្ដែអ័រម៉ូនសិចរបស់បុរស ប្រហែលជាកត្តាដែលធ្វើឲ្យបុរសមិនរងគ្រោះខ្លាំងចំពោះការខូចចិត្តរឿងស្នេហានេះ។
ការសិក្សានេះក៏បានបង្ហាញដែរថា បុរសដែលបាត់បង់ភរិយា អាចមានហានីភ័យនៃការស្លាប់ចំនួន៦ដង ខណៈដែលស្រ្ដីដែលក្លាយជាស្រ្ដីមេម៉ាយ មានអត្រាស្លាប់លើសនេះដល់ទៅពីរដងទៅទៀត។
សរុបមកវិញ ការខូចចិត្តរឿងស្នេហា ដោយសារការបាត់បង់មនុស្សដែលស្រលាញ់ ឬហៅថាឈឺបេះដូងនោះ គឺមិនមែនជារឿងលេងសើចនោះទេ ពោលគឺអាចប៉ះពាល់ដល់សុខភាពរបស់យើង ក៏ដូចជាឈានទៅដល់ការស្លាប់ផងដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment