អត្ថបទថ្មីៗ :

វិធី​ធ្វើឲ្យ​ស្នេហា​ឆ្លង​ទ្វីប​នៅស្ថិតស្ថេរ​អមតៈ​!

Wednesday, December 7, 2011


ស្នេហ៍​ឆ្លង​ទ្វីប
តើអ្នក​ធ្លាប់មានប្រវត្តិស្នេហា​ជាមួយ​នឹង​អ្នក​ណាម្នាក់ដែលនៅ​ឆ្ងាយ​ពី​អ្នក​រហូត​ដល់​ក្រៅ​ប្រទេស​​ដែរឬ​ទេ? បើ​មាន​មែន​ តើ​អ្នកមាន​វិធីអ្វីខ្លះ ដើម្បី​ថែរក្សាស្នេហាឆ្ងាយ​កាយ​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ? គេ​ថា ឃ្លាត​កាយ​ណាយ​ចិត្ត តែ​សម័យ​បច្ចេក​វិទ្យា​ទំនើប​នេះ ទោះ​បី​កាយ​នៅ​ឃ្លាត តែ​យើង​អាច​មើល​មុ​ខ​គ្នា​ឃើញ ស្ដាប់សម្លេង​គ្នាលឺ ប្រៀប​ដូចមាន​ត្រចៀក​ទិព្វ ឬ​ភ្នែក​ទិព្វ​ដូច្នេះដែរ​។
ការ​ឃ្លាត​ពី​គូស្នេហ៍​ដល់​រាប់ម៉ឺន​យោជន៍ គឺ​ពិត​ជាមិន​ងាយ​ស្រួលនោះ​ឡើយ ដូច្នេះ​ថ្ងៃនេះ ខ្មែរសារិកា សូម​នាំ​ម​ក​ជូន​លោក​អ្នក​នូវ​វិធី​ចំនួន​៥​យ៉ាង ក្នុង​ការ​ថែរក្សាអណ្ដាត​ភ្លើង​ស្នេហ៍​ជាមួយ​គូស្នេហ៍​ដែល​នៅ​ឆ្ងាយរបស់អ្នក ​កុំ​ឲ្យ​រលត់ ទោះ​បី​មាន​ខ្សល់​ ព្យុះ ភ្លៀង​យ៉ាងណា​ក៏​ដោយ​។
១- ទំនាក់ទំនងជាប្រចាំ
ការ​និយាយ​ឆ្លើយ​ឆ្លង សរសេរអ៊ីម៊ែល ឬ​ក៏​ផ្ញើ​នូវសារជា​អក្សរ និង​​ជា​សម្លេង​ គឺ​ជា​ជម្រើសដ៏​ល្អសម្រាប់គូស្នេហ៍​ដែលនៅឆ្ងាយ​ពីគ្នា​។ ការទំនាក់ទំនង គឺពិតជាគន្លឹះដ៏​សំខាន់បំផុត ក្នុងការ​ថែរក្សា ក៏​ដូចជា​បង្កើតនូវ​អារម្មណ៍​ស្រលាញ់ឲ្យ​កាន់តែខ្លាំង​។ ការ​និយាយ​ប្រាប់គ្នា​ទៅ​វិញ​ទៅ​មក ពីរឿង​ដែលបានកើត​ឡើង​ ក្នុង​ពេលមិន​នៅ​ជិត​គ្នា គឺ​ជា​អ្វីដែលមិនអាច​ខ្វះបាន។ ប្រសិន​បើ​ការ​និយាយ​តាម​ទូរសព្ទ អស់លុយ​ច្រើន អ្នក​ក៏​អាច​សរសេរជាសារ​អក្សរប្រៀប​ដូច​ជា​សំបុត្រស្នេហា តាមរយៈ​កម្មវិធីជជែកកំសាន្តផ្សេង​ៗក្នុងអ៊ីនធើណិត ឬ​ក៏និយាយ​ទល់​មុខ​គ្នា​ តាម​រយៈ​កាមេរ៉ា web cams ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​ណាឲ្យ​ភ្លើង​ស្នេហ៍​របស់​អ្នក​ និង​គេ​នៅ​តែ​ឆេះ​សន្ធោសន្ធៅ​ និង​រ៉ូមែនទិច ដូច​នៅ​កៀក​គ្នា​។
២- ធ្វើរឿង​អ្វីមួយជាមួយ​គ្នា
អ្នក​ប្រាកដ​ជាឆ្ងល់ហើយ​ថា តើ​អាច​ធ្វើអ្វីជាមួយគ្នា​បាន​តាមរបៀ​ប​ណា បើ​ម្នាក់​នៅ​ស្រុកខ្មែរ ម្នាក់នៅ​បរទេស​ឆ្ងាយ​ដូច​ជើងមេឃនោះ? ចម្លើយ​គឺមិនពិបាក​នោះទេ ឧទាហរណ៍​ដូច​ជា អ្នក​អាច​ចេញទៅមើល​ខ្សែ​ភាព​យន្តណាមួយ​ដែល​អ្នក​ទាំងពីរ​ចូលចិត្ត​រៀង​ៗ​ខ្លួន​ បន្ទាប់មក​អ្នក​អាចនិយាយប្រាប់គ្នា​ទៅ​វិញ​ទៅ​មក​អំពី​រឿង​នោះ​។ ឬ​ក៏​អ្នក​អាច​អានសៀវភៅ​ណាមួយ​ដូច​គ្នា​នៅ​ពេល​ដំណាល​គ្នា បន្ទាប់មកធ្វើការ​ពិភាក្សា​គ្នា​។ អ្នក​អាច​ធ្វើ​ឲ្យ​ស្នេហា​នេះ​ កាន់តែផ្អែមល្ហែម​ប្រសិនបើអ្នក​ចេះរិះរកវិធីផ្សេង​ៗដែល​ល្អៗ​នោះ។
៣- បង្កើន​ទំនុកចិត្ត​លើ​គ្នា​ទៅវិញទៅ​មក​
កុំប្រច័ណ​ច្រើន​ពេក​ដោយ​ខ្វះ​ការ​ពិចារណា ព្រោះ​អាច​ធ្វើ​ឲ្យ​ដៃ​គូរបស់​អ្នក​ធុញ​ទ្រាន់ និង​អស់​ចិត្ត​ស្រលាញ់មកលើអ្នក​។ អ្នកកុំគិតថា នៅ​ឆ្ងាយ​ពីគ្នា ត្រូវ​តាម​ដាន​គ្នា​រាល់​នាទី​នោះ​ទេ ព្រោះ​ថា​ដៃ​គូរបស់​អ្នក ក៏​ដូចជា​អ្នក​ផ្ទាល់​ផង​ដែរ ត្រូវមានពេល​វេលា​ផ្ទាល់ខ្លួន​ក្នុង​សង្គម​ ដូច្នេះ​កុំ ធ្វើ​ឲ្យ​ការ​ស្រលាញ់របស់​អ្នក បែរ​ជា​មក​បំផ្លាញ​សេចក្ដី​ស្នេហា​ដែលខំសាង​រួមគ្នា​ជា​យូរ​មកនោះ​បែក​បាក់​ឲ្យ​សោះ​។
៤- រៀប​ចំពេល​វេលា​ជួប​គ្នា
ទោះបី​ជាបច្ចេកវិទ្យាទំនើប អាចធ្វើឲ្យ​អ្នក​អាចទំនាក់ទំនងគ្នា​ជាប់រហូតក៏ដោយ ប៉ុន្ដែការជួប​មុខ​ផ្ទាល់ គឺ​ជា​អ្វីដែលកាន់តែពិសេស​។ ដោយ​សារ​តែនៅឆ្ងាយពីគ្នា​ ដូច្នេះមិនមែន​ជាការ​ងាយ​ស្រួល​នោះ​ទេ ក្នុង​ការ​ចង់ជួបគ្នា​ញឹកញាប់នោះ ដូច្នេះ​អ្នក​អាចរៀប​ចំពេលណាត់​ជួប​គ្នា​ណាមួយ​ក្នុងរយៈ​ពេល​ដែល​អ្នក​អាច​ធ្វើបាន​។ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ អ្នក​ក៏​អាច​ទៅលេង​គេ​ ដោយ​មិន​បាន​ប្រាប់​មុន​ក៏​បាន​ដែរ ដែលនេះ​នឹង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​មិនខាន​។
៥- រៀប​ចំផែនការអនាគត​ជាមួយ​គ្នា
ការ​រៀប​ចំ​ផែនការ​អនាគត​ជាមួយ​គ្នា​ក៏អាចជួយ​ថែរក្សាចំណងស្នេហ៍​ឆ្លង​ទ្វីប​របស់អ្នក​ឲ្យ​ស្ថិតស្ថេរ​ផង​ដែរ​។ វា​អាច​ជួយ​អ្នក​ និង​គេ ឲ្យ​ដឹងថា ទំនាក់ទំនងស្នេហា​គឺកំពុងតែដំណើរការទៅមុខ​ឥតឈប់ឈរ​។
ជា​ចុង​ក្រោយ​ អ្នក​ត្រូវ​ដឹង​ថា ស្នេហា​ឆ្ងាយ​កាយ គឺ​ជា​ស្នេហា​ដែល​ប្រេះឆាណាស់ ដូច្នេះ​អ្នក​ត្រូវប្រឹងប្រែងក្នុងការថែរក្សា​វា​ ទើប​វា​អា​ច​ស្ថិត​នៅ​ជាប់​​នឹង​អ្នក​ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ទាំងអាច​​ពីរ​រស់នៅ​ជាមួយ​គ្នា​បាន​នោះ។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.