អត្ថបទថ្មីៗ :

សោកស្តាយម្តងម្នាក់

Tuesday, December 13, 2011

រូបភាពពីហ្គូហ្គល
ពូ​ចិត្ត និង ពូភាព ជា​អ្នក​រស់នៅ​ផ្ទះ​ជិតខាងគ្នា ។ មាន​ថ្ងៃមួយ ពូ​ចិត្ត បាន​និយាយ​ទៅកាន់​ពូ​ភាព​ថា៖
ពូចិត្ត ៖ ហ៊ឺ ! ខ្ញុំ​សោកស្ដាយ​ណាស់​បង ដែល​មាន់​របស់ខ្ញុំ​បាន​​​មក​កាយ​ដំណាំ​បង​ខ្ទេចខ្ទី​នោះ ខ្ញុំ​មកនេះ​គឺ​ពិត​ជា​មាន​បំណង​មក​ចង់​សុំ​ទោស​​លោក​បង​អំពី​រឿង​នេះ !
ពូ​ភាព​ ៖ មិនបាច់​សោកស្ដាយ​អី​ទេ​លោកប្អូន​ចិត្ត​​អើយ ! ពី​ព្រោះថា​ មាន់​ដែល​កាយ​ដំណាំ​កាល​ពី​ល្ងាចមិញ​នោះ​ត្រូវ​ឆ្កែ​ខ្ញុំ​ស៊ី​បាត់​ទៅ​ហើយ
ពូ​ចិត្ត​ ៖ អ្ហូ៎ ! បាន ​ឮ​លោកបង​និយាយ​ដូច្នេះ​ខ្ញុំ​ធូរ​ទ្រូង​បន្តិច​ព្រោះថា​ព្រឹកមិញ​នេះ​ឆ្កែ​ របស់លោក​​បង​ភាព​ វា​រត់​​​ទៅលេង​ផ្ទះ​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​​បើក​​​ឡាន​ចេញ​​ពី​ផ្ទះ​ មិន​បាន​ប្រយ័ត្ន​ ក៏​​ជ្រុល​ចង្កូត​កិន​ឆ្កែ​លោកបង​ភាព​ ងាប់​បាត់​ទៅ​ហើយ​ !
ពូ​ភាព​ ៖ អុញ !!!!​ មើល​វា​ធ្វើ?????


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.