អត្ថបទថ្មីៗ :

ម៉ែបោក

Tuesday, December 13, 2011

រូបភាពពីហ្គូហ្គល
ពីរ​នាក់​ប្តី​ប្រពន្ធ​ទើប​នឹង​រៀប​ការ​ហើយ​ ពួក​​គេ​​ក៏​នាំ​គ្នា​ទៅ​​ញ៉ាំ​អាហារ​នៅ​ក្នុង​ហាង​មួយ​ ពេល​កំពុង​ញ៉ាំ​មាន​ស្ត្រី​​ចំណាស់​ម្នាក់​​នៅ​តុ​ក្បែរ​​នោះ​ចេះ​តែ​សំឡឹង​​មើ​ល​មក​​អ្នក​ទាំង​ពីរ​ ហើយ​ពេល​សំឡឹង​ចំ​មុខ​ចេះ​តែ​ញ​ញឹម​ដាក់​។​​ មួយ​សន្ទុះ​ក្រោយ​មក​ស្ត្រី​ចំណាស់​​នោះ​ ​ក៏​ដើរ​មក​កាន់​តុ​​របស់​ទាំង​ពីរ រួច​និយាយ​ថា "​​ក្មួយ​ស្រី​ឯង​មុខ​ដូច​កូន​អ៊ំ​ណាស់​ តែ​គួរ​ឲ្យ​ស្តាយ​នាង​ស្លាប់​បាត់​ទៅ​ហើយ មុន​នឹង​អ៊ំ​ដើរ​ចេញ​ទៅ​​សុំ​ក្មួយ​​ហៅ​​អ៊ំ​ថា​ ម៉ាក់​មួយ​​ម៉ាត់​បាន​ទេ?"​ អ្នក​ទាំង​ពីរ​​គិត​ឡើង​​អាណិត​ដល់​អ៊ំ​ស្រី​​ក៏​លើក​ដៃ​លា​និយាយ​ថា​ "បាយ​ បាយ​ ម៉ាក់"​ ទៅ​កាន់​អ៊ំ​ស្រី។​ ពេល​នោះ​អ៊ំ​ស្រី​ក៏​លើក​ដៃ​បាយ​ បាយ​​តប​វិញ ហើយ​ប្រាប់​អ្នក​គិត​លុយ​ថា​ "ចាំ​គិត​លុយ​ពី​អ្នក​ទាំង​ពីរ​ ត្រូវ​ជា​កូន​របស់​ខ្ញុំ​​នោះ​ទៅ" ហើយ​គាត់​ក៏​ដើរ​​ចេញ​ទៅ​បាត់។​ ពេល​ហូប​អាហារ​ហើយ​ អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​ហៅ​​ឲ្យ​គិត​លុយ​​ដោយ​ឃើញ​គិត​លុយ​លើស​​ ក៏​សួរ​ទៅ​អ្នក​គិត​លុយ​ថា​ "ខ្ញុំ​ហូប​អស់​តែ​ពីរ​ចាន​ ហេតុ​អ្វី​​គិត​ដល់​ទៅ​បី​ចាន?​"​ អ្នក​គិត​លុយ​តប​វិញ​ "ម៉ាក់​លោក​ឲ្យ​គិត​លុយ​ពី​អ្នក​ទាំង​ពីរ?"៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.