លោក ជេសុន ក្លេយ (Jason Clay) នៃមូលនិធិសត្វព្រៃពិភពលោកបាននិយាយនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអាមេរិកសម្រាប់ភាពជឿនលឿននៃវិទ្យាសាស្ត្រថា នៅឆ្នាំ ២០៥០... យើងនឹងមិនមានភពដែលអាចមើលស្គាល់បានឡើយ។
អង្គការសហប្រជាជាតិបានព្យាករណ៍ទុកថា ចំនួនប្រជាជននឹងមានរហូតដល់ប្រាំពីរពាន់លាននាក់ក្នុងឆ្នាំនេះ ហើយកើនរហូតដល់ ប្រាំបួនលាននាក់ក្នុងឆ្នាំ ២០៥០។ ខណៈនេះផងដែរ គេសង្ឃឹមថាចំណូលសម្រាប់ប្រជាជននឹងមានការកើនឡើងក្នុងរយៈពេល៤០ឆ្នាំខាងមុខ ជាពិសេសក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ប្រជាជនមានទំនោរក្នុងការបរិភោគសាច់ ស៊ុត និងផលិតផលប្រចាំថ្ងៃ ជាហេតុធ្វើឲ្យកើនថ្លៃដើមផលិតគ្រាប់ធញ្ញជាតិ និងបន្ថែមក្ដីកង្វល់ដល់ការផ្គត់ផ្គង់ចំណីអាហារ។
ចំណែកអ្នកជំនាញផ្នែកប្រជាសាស្ត្រវិញ បានអំពាវនាវឲ្យមានថវិកាថែមទៀតសម្រាប់ការធ្វើកម្មវិធីផែនការគ្រួសារដើម្បីត្រួតត្រាកំណើនមនុស្ស ជាពិសេសក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។
លោក ចន ខេស្ទើលីន (John Casterline) នាយកកម្មវិធីផ្ដួចផ្ដើមក្នុងការស្រាវជ្រាវប្រជាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋអូហាយូ បាននិយាយថា យើងចង់ឲ្យមានកំណើនប្រជាជនទាប និងតាមមធ្យោបាយដែលអាចទ្រទ្រង់បានតាមរយៈការធ្វើផែនការគ្រួសារ។
ខ្មែរសារិកាសង្ឃឹមថា ប្រិយមិត្តក៏ដូចជាប្រជាជនទាំងអស់នឹងធ្វើអ្វីៗដើម្បីថែរក្សាការពារភពផែនដីរបស់យើងសម្រាប់អនាគតអ្នកជំនាន់ក្រោយ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment