អត្ថបទថ្មីៗ :

និយាយ​ភាសា​បរទេស​ល្អ​សម្រាប់​ការ​ចងចាំ

Wednesday, December 14, 2011

ការ​សិក្សា​ថ្មី​មួយ​បាន​លើក​ឡើង​ថា ការ​និយាយ​ច្រើន​ជាង​ពីរ​ភាសា​​អាច​​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​វិវឌ្ឍ​ការ​ចងចាំ​បាន​ច្រើន។
សមាគម​អាមេរិក​សម្រាប់​ការ​​ឈាន​មុខ​ផ្នែក​វិទ្យាសាស្ត្រ បាន​ឲ្យ​ដឹង​ថា ការ​សន្និដ្ឋាន​នេះ​ផ្អែក​ទៅ​លើ​ការ​វិភាគ​ចំពោះ​បុរស-ស្ត្រី​ចំនួន ២៣០​​នាក់​ដែល​មាន​​អាយុ​ជា​មធ្យម​ ៧៣​ឆ្នាំ​ ជា​អ្នក​បាន​និយាយ ឬ​ក៏​កំពុង​និយាយ​ពី​ពីរ​ទៅ​​ប្រាំ​ពីរ​ភាសា។ ៤៤​នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ធ្វើ​តេស្ត​នោះ​ មាន​បញ្ហា​ចំពោះ​ការ​ស្គាល់ ចំណែក​ឯ​អ្នក​នៅ​សល់​មិន​មាន​បញ្ហា​ទេ។
លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​និយាយ​ច្រើន​ជាង​បួន​ភាសា​មាន​អត្រា​​... ៥​ដង​តិច​ជាង​​ដែល​វិវឌ្ឍ​ទៅ​​រក​បញ្ហា​ចំពោះ​ការ​ស្គាល់​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​និយាយ​ពីរ​ភាសា។
ចំណែក​អ្នក​ដែល​និយាយ​បី​ភាសា មាន​អត្រា​ ៣​ដង​តិច​ជាង​បើ​ប្រដូច​ទៅ​អ្នក​និយាយ​ពីរ​ភាសា។ លើស​ពី​នេះ​ អ្នក​ដែល​កំពុង​និយាយ​ពីរ​ភាសា​មាន​អត្រា ៤​ដង​តិច​ជាង​ក្នុង​ការ​ដែល​មាន​លក្ខណៈ​អន់​ខ្សោយ​ក្នុង​ការ​យល់​ដឹង។ លទ្ធផល​នេះ បាន​រាប់​គិត​ទាំង​អាយុ និង​ការ​សិក្សា​អប់រំ​នៃ​អ្នក​ចូល​រួម​ការ​សម្ភាសន៍។
ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​សុខភាព នឹង​ត្រូវ​លើក​យក​ទៅ​បង្ហាញ​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ៦៣​​នៃ​​បណ្ឌិត្យសភា​ប្រសាទ​សាស្ត្រ​អាមេរិក ថ្ងៃ​ទី ៩​ដល់ ១៦​ខែ​មេសា​ឆ្នាំ ២០១១។
បណ្ឌិត Magali Perquin​បាន​និយាយ​ថា វា​លេច​ឡើង​ថា​ការ​និយាយ​ច្រើន​ជាង​ពីរ​ភាសា​​មាន​លក្ខណៈ​ការពារ​ចំពោះ​ភាព​ចងចាំ​ក្នុង​វ័យ​ចាស់​ដែល​និយាយ​​ភាសា​បរទេស​ក្នុង​ជីវិត​រស់​​នៅ​របស់​ពួក​គេ ឬ​ក្នុង​ពេល​សិក្សា​​នេះ។
លោក​បាន​បន្ថែម​ថា វា​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​នេះ និង​កំណត់​ថា​តើ​ការ​ការពារ​វា​បាន​កំណត់​ត្រឹម​តែ​ជំនាញ​ក្នុង​ការ​គិត​ដែល​ពាក់ព័ន្ធ​នឹង​ភាសា ឬ​ប្រសិន​បើ​វា​ច្រើន​ជាង​នេះ​ និង​មាន​ផលប្រយោជន៍​ដល់​វិស័យ​ផ្សេង​ទៀត​​ចំពោះ​ការ​ទទួល​ស្គាល់​ឬ​យ៉ាង​ណា។
តើ​ប្រិយមិត្ត​ខ្មែរ​សារិកា​យល់​យ៉ាង​ណា​ដែរ?
ពិត​ប្រាកដ​ណាស់​ការ​​ចេះ​ច្រើន​ភាសា គឺ​មាន​ប្រយោជន៍​ចំពោះ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​ការ​ស្វែង​រក​ការងារ​ធ្វើ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.