រូបភាពពីហ្គូហ្គល
បុរស ម្នាក់ទើបនឹងមកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម៉េច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ំស្រីនិយាយថា ៖ "52 មុនីវង្ស" ហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។ មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់បោយដៃហៅស៊ីក្លូ និង និយាយថា 33 ហែមចៀវហើយក៏ឡើងជិះស៊ីក្លូនោះទៅ ។ អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា "47 ម៉ៅសេទុង" រួចឡើងជិះទៅ ។ ឃើញដូច្នេះគាត់ក៏មានសេចក្ដីក្លាហានឡើង និងបោយដៃហៅស៊ីក្លូរួចប្រាប់ថា "៣៥ ឪអាក្នុយ" ។
ពេលនោះស្រាប់តែអ្នកស៊ីក្លូធ្វើភ្នែកស្លឺ ! ! ? ?
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment