អត្ថបទថ្មីៗ :

ម្នាក់ម្តងទេ!!!

Tuesday, December 13, 2011


រូបភាពពីហ្គូហ្គល
នៅ​​ក្នុង​​ពិធី​​មង្គល​ការ​​មួយ​​ដែល​​មាន​​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ ថូ ជា​យុវជន​​ខិល​ និង​ចូល​ចិត្ត​និយាយ​លេង​​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​​ដែល​​ចូល​រួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​​ ​ទាំង​អស់​​ដែរ។ ខណៈ​កំពុង​អង្គុយ ថូ បាន​ក្រឡេក​ទៅ​ឃើញ​នារី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ភ្លាម​នោះ​ ថូ ក៏​ដើរ​សំដៅ​ទៅ​កាន់​​​នារី​នោះ រួច​បន្លឺ​​សម្តី​ជា​សំណួរ​ថា ៖
ថូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ…! អនុញ្ញាត​ឲ្យ​ខ្ញុំ​​អង្គុយ​រួម​តុ​ជាមួយ​ផង​បានទេ?
ខណៈ​នោះ​ស្រាប់​តែ​​នារី​នោះ​ក្រោកឡើង​ស្រែក​ខ្លាំងៗ​ថា ៖
នារី​ ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ…????
ដោយ​ពាក្យ​សម្តី​ឭ​ខ្លាំង​របស់​នាង​ ថូ មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​​ ខណៈ​ពេល​វត្ត​មាន​​របស់​ភ្ញៀវ​ចូល​រួម​​មង្គលការ​បាន​សម្លឹង​មករក​ខ្លួន។ ថូ​​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។ បន្តិច​ក្រោយ​មក​នារី​ម្នាក់​នេះ​ដ​ដែល​ ក៏​ដើរ​សំដៅ​មក​តុ​របស់​ថូ​ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​ថូ​ ៖

នារី​ ៖ សុំទោស…! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​ មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ…។ សឹង​តែ​នារី​​និយាយមិន​ទាន់​​ចប់ផង​ ថូ​ ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖

ថូ​ ៖ ថាម៉េច…! មួយ​យប់​ថ្លៃ​ដល់ទៅ​ ១០០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ…!!!

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.