អត្ថបទថ្មីៗ :

ទះកំភ្លៀង

Tuesday, December 13, 2011

រូបភាពពីហ្គូហ្គល
បុរស​ខាង​បច្ចេក​ទេស​​ម្នាក់​ និង​ចៅ​ហ្វាយ​​របស់​គាត់​មាន​បេស​ក​កម្ម​ទៅ​តាម​ខេត្ត​រយៈ​ពេល​ ២​ ទៅ​ ៣​ ថ្ងៃ។ អ្នក​ទាំង​ពី​រ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង។​ នៅ​លើ​រថ​ភ្លើង​ កៅ​អី​ដែល​អ្នក​ទាំង​ពីរ​អង្គុយ​គឺ​នៅ​ចន្លោះ​ទល់​មុខ​គ្នា​រវាង​នារី​ដ៏​ស្រស់​ស្អាត់​ម្នាក់​ និង​យាយ​របស់​នាង។​ ក្នុងកំឡុង​ពេល​ធ្វើ​ដំណើរ​ បុរស​ក្មេង​ និង​នារី​ស្អាតបាន​ចាប់​អារម្ម​ណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ លុះ​រថ​ភ្លើង​​ធ្វើ​ដំណើរ​ដល់​រូង​ក្រោម​ដី​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​រថ​ភ្លើង​ងងឹត​ មើល​មិន​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក។​ បន្តិច​ក្រោយ​មក​​ សំឡេង​នៃ​ការ​ថើប​បាន​ឭ​ឡើង ព្រម​ជា​មួយ​សំឡេង​ទះ​កំភ្លៀង​ក៏​ឭ​ឡើង​ដំណាល​គ្នា​ផង​ដែរ។

បន្ទាប់​ពី​រថ​ភ្លើង​បាន​ឆ្លង​កាត់​រូង​ក្រោម​ដី​រួច​ អ្នក​ទាំង​បួន​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ពុំ​បាន​និយាយ​អ្វី​ទាំង​អស់។ លោក​យា​យ​បាន​គិត​ខ្លួន​គាត់​ថា​ ប្រហែល​ជា​បុរស​ក្មេង​នោះ​បាន​ធ្វើ​អំពើ​ពុំ​គប្បី​​មក​លើ​ចៅ​ស្រី​របស់​គាត់​ហើយ​មើល​ទៅ​ តែ​សំណាង​ល្អ​នាង​បាន​ទះ​កំភ្លៀង​គាត់។ ចៅ​ហ្វាយ​របស់​បុរស​ក្មេង​នោះ​បាន​គិត​ថា​ ខ្ញុំ​មិន​ដឹង​ថា​ បុរស​ខាង​បច្ចេក​ទេស​ក្មេង​នេះ​ហ៊ាន​ថើប​នាង​ដូច្នេះ​សោះ​ ប៉ុន្តែ​ក្មេង​ស្រី​នោះ​បាន​ច្រឡំ​មក​ទះ​ខ្ញុំ​វិញ។ នារី​ស្អាត​បាន​គិត​ខ្លួន​ឯង​ថា​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ យាយ​របស់​ខ្ញុំ​ពុំ​បាន​ទះ​កំភ្លៀង​គាត់​ទេ។
បុរស​ក្មេង​នោះ​បាន​អង្គុយ​ញញឹម​យ៉ាង​ពេញ​ចិត្ត​ ហើយ​គាត់​គិតថា​ ជីវិត​អី្វ​ក៏​ស្រស់​បំព្រង​ម្លេះ​ហ្ន!​ តើ​មាន​ច្រើន​ដែរ​ឬ​ទេ​ បើ​មាន​បុរស​ម្នាក់​បាន​ថើប​នារី​ស្អាត​ម្នាក់​ ហើយ​ទះ​កំភ្លៀង​ចៅ​ហ្វាយ​របស់​គេ​ក្នុង​ពេល​តែ​មួយ៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.