ស្រីនិត និងស្រីនិច កំពុងអង្គុយញ៉ាំនំគ្រក់ជាមួយគ្នា។ ស្រីនិតរអ៊ូរដាក់ស្រីនិចថា "ថ្ងៃស្អែកត្រូវទៅស៊ីការគេទៀតហើយ ធុញណាស់!!!!"។ ម៉េចបានជាឯងធុញ???? ស្រីនិច។ "ទៅស៊ីការម្តងៗ ពួកចាស់ៗតែងតែមកទះស្មាអញ ហើយនិយាយដដែលៗថា បន្តិចទៀតដល់វេនឯងម្តងហើយ!" ស្រីនិតឆ្លើយ។ ឭហើយ ស្រីនិចញញឹម "អញកាលមុនក៏ដូចឯងដែរ ប៉ុន្តែឥឡូវពួកចាស់ៗ លែងហ៊ាននិយាយអញ្ចឹងដាក់អញទៀតហើយ....!!!!។ ឯងមានវិធីសាស្ត្រអី បានជាពួកគេលែងហ៊ាន??? ស្រីនិតសួរ។ "ងាយទេ!!! ពេលអញទៅចូលរួមបុណ្យសព អញនិយាយដាក់ពួកគាត់វិញថា បន្តិចទៀតដល់វេនអ៊ំម្តងហើយ!!!!៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment