រូបភាពពីហ្គូហ្គល
មានអ្នកថតរូបម្នាក់ប្រចាំការនៅទស្សនាវដ្តី Forestry Magazine ត្រូវបានខាងទស្សនាវដ្តីចេញបញ្ជារឲ្យទៅថតយកទិដ្ឋភាពអគ្គីសភ័យមួយដែលកំពុងឆាបឆេះព្រៃដ៏សន្ធោរសន្ធៅ។ ពេលដែលគាត់មកដល់កន្លែងកើតហេតុឃើញថា មានផ្សែងយ៉ាងក្រាសពាសពេញពិបាកនឹងថតរូបឲ្យបានល្អ មួយរំពេចនោះគាត់ក៏ទូរស័ព្ទទៅកាន់ទីស្នាក់ការទស្សនាវដ្តីដើម្បីឲ្យគេជួលយន្តហោះមួយគ្រឿងឲ្យគាត់។ មួយស្របក់ក្រោយមក ខាងទស្សនាវដ្តីប្រាប់គាត់វិញថា ឲ្យគាត់ទៅព្រលានយន្តហោះ ព្រោះគេបានរៀបចំរួចរាល់ហើយ។ ពេលទៅដល់ព្រលានយន្តហោះ គាត់ឃើញយន្តហោះមួយគ្រឿងកំពុងបញ្ជេះម៉ាស៊ីន មិនបង្អង់យូរគាត់ប្រញាប់ប្រញាល់ធ្វើដំណើរឡើងយន្តហោះនោះ។ អ្នកថតរូបបានប្រាប់អ្នកបើកយន្តហោះនោះថា សូមបើកទៅកន្លែងមានអគ្គីសភ័យកំពុងឆាបឆេះព្រៃ ពេលទៅដល់សូមបន្ទាបយន្តហោះបន្តិច…ពីព្រោះខ្ញុំត្រូវថតយកនូវរូបភាពនេះ។ អ្នកបើកយន្តហោះឆ្លើយតប ៖ ថាម៉េច? លោកជាងថតរូប មានន័យថា លោកមិនមែនជាងគ្រូបង្រៀនបើកយន្តហោះទេឬ????
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment