អត្ថបទថ្មីៗ :

មួកសំបុក

Tuesday, December 13, 2011

រូបភាពពីហ្គូហ្គល
មាន​បុរស​បី​នាក់​ត្រឡប់​មក​ពី​បុណ្យ​ចុង​ភូមិ​វិញ​ទាំង​ខ្លួន​ស្រវឹង​ស្រា​ ដោយ​ធ្វើ​ដំណើរ​សំដៅ​ទៅ​​ផ្ទះ​​រៀង​ៗ​ខ្លួន​ ឆ្លង​កាត់​វាល​ស្រែ​។​ បុរស​ទាំង​​បី​នាក់​ដើរ​បណ្តើរ​ ស្រែក​ច្រៀង​បណ្តើរ ស្រាប់​តែ​ប្រទះ​ឃើញ​អាចម៍​គោ​មួយ​ដុំ​​ ក៏​នឹក​គិត​ថា​ ជា​មួក​សំបុក​ដែល​មាន​មនុស្ស​បោះ​វា​ចោល។
ភ្លាម​នោះ​បុរស​ទី​មួយ​​ លូក​ដៃ​​រើស​ដឹង​ច្បាស់​ថា​ជា​អាចម៍​គោ​ក៏​និយាយ​ថា​ មួក​សំបុក​នេះ​រហែក​ហើយ​ ខ្ជិល​យក​ណាស់​។​ ឭ​ដូច្នេះ​បុរស​ទី​ពីរ​មាន​ចិត្ត​ចង់​រើស​ ហើយ​​និយាយ​ថា​ មួក​រហែក​នេះ​ចាំ​​យើង​​យក​ទៅ​ប៉ះ​ គិត​ដូច្នេះ​បុរស​​នេះ​ក៏​លូក​ចាប់​ដឹង​ច្បាស់​ថា​ អាចម៍​គោ​ ហើយ​ក៏​និយាយ​ថា​មួក​​សំបុក​រហែក​ធំ​​ ពិបាក​ប៉ះ​ណាស់។ បាន​ឭ​ពី​បុរស​ទីមួយ​ និង​បុរស​ទី​ពីរ​ពោល​ដូច្នោះ​ បុរស​ទី​បី​​និយាយ​ឡើង​ភ្លាម​ “មើល​!​ មួក​នេះ​រហែក​ធំ​ប៉ុណ្ណា រហូត​ដល់​​ថ្នាក់​ប៉ះ​មិន​កើត ចាំ​យើង​យក​ទៅ​ប៉ះ? និយាយ​ចប់​ភ្លាម​ បុរស​ទីបី​ក៏​លូក​ចាប់​ “យី!​ អាចម៍​គោ​ក៏​ពួក​វា​​មិន​​ប្រាប់……"។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.