អត្ថបទថ្មីៗ :

ច្រមុះទិព្វ

Tuesday, December 13, 2011

រូបភាពពីហ្គូហ្គល
ពូ​ចក់​ និងប្រពន្ធ​ក្មេង​របស់​គាត់​ឈ្មោះ​ គន្ធា​ បើក​ហាង​បាយ​មួយ​។​ ថ្ងៃ​មួយ​ មាន​បុរស​ពិការ​ភ្នែក​ម្នាក់​ចូល​មក​ហាង​គាត់​ ពូ​ចក់​ហុច​សៀវ​ភៅ​មុខ​ម្ហូប​ឲ្យ​បុរស។​ "សុំ​ទោស​ ខ្ញុំ​មើល​មិន​ឃើញ​ទេ...​ ខ្ញុំ​សុំ​ស្លាប​ព្រា ដែល​គេ​ទើប​ញ៉ាំ​រួច​ពីរ​បី" បុរស​និយាយ​ទៅ​កាន់​ពូ​ចក់​។​ ពូ​ចក់​ហុច​ស្លាប​ព្រា​ឲ្យ​បុរស។​ បុរស​ហិត​ស្លាប​ព្រា​ហើយ​ "​ខ្ញុំ​​ចង់​បាន​សម្ល​ម្ជូរ​សាច់​គោ​!"។​ ស្អែក​ឡើង​ បរុស​មក​ទៀត​គាត់​សុំ​ស្លាប​ព្រា​ដែល​គេ​ទើប​ញ៉ាំ​ហើយ​ពីរ​បី​ទៀត​ហិត​ហើយ​ "ខ្ញុំ​ចង់​បាន​សម្ល​កកូរ​សាច់​ជ្រូក"​។​ ពូ​ចក់​ចង់​សាក​ល្បង​សមត្ថ​ភាព​ហិត​ក្លិន​របស់​បរុស​នោះ​ "ចាំ​មើល​ឯង​កុម្ម៉ង់​សម្ល​ស្អី?​" ស្អែក​ឡើង​​បុរស​មក​ទៀត។​ ពូ​ចក់​យក​ខោ​ស្លីប​ដែល​ប្រពន្ធ​គាត់​ស្លៀក​ហើយ​មក​ជូត​លើ​ស្លាប​ព្រា​ ហើយ​យក​ឲ្យ​បរុស​ហិត។​ បុរស​ហិត​ខ្សឺត​...​"ហ្អាក!!!​ គន្ធា​ធ្វើ​ការ​​នៅ​ហ្នឹង​តាំង​ពី​អង្កាល?????!!!!


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.