រូបភាពពីហ្គូហ្គល
មានបរុសបីនាក់បានស្លាប់ដោយគ្រោះថ្នាក់ចៃដន្យមួយ។ អ្នកទី១ ជាអ្នករើសសម្រាម អ្នកទី២ ជាកម្មករ និងអ្នកទី២ ជាមេធាវី។ ក្រោយពេលស្លាប់អ្នកទាំងបី មានបំណងចង់ឡើងឋានសួគ៌ ដូច្នេះ យមរាជតម្រូវឲ្យអ្នកទាំងនោះឆ្លើយសំណូរម្តងម្នាក់។ ប្រសិនមបើអ្នកទាំងបីឆ្លើយត្រូវសំណូរ ពួកគេអាចឡើងឋានសួគ៌បាន តែយមរាជតម្រូវឲ្យមើលខ្សែភាពយន្តជាមុន លុះដល់ពេលមើលខ្សែភាពយន្តចប់ យមរាជចាប់ផ្តើមសួរទៅកាន់បុរសទីមួយមុនគេ នូវសំណួរដែលមានខ្លឹមសារថា តើកប៉ាល់ដែលបានបុកផ្ទាំងទឹកកកនៅកណ្តលសមុទ្រអាត្លង់ទិកមានឈ្មោះអ្វី? បុរសទី១ ដែលជាអ្នករើសសម្រាមបានឆ្លើយយ៉ាងលឿនថា កប៉ាល់ទីតានិក។
ត្រឹមត្រូវ! យមរាជបានសរសើរ ហើយអនុញ្ញាតឲ្យបរុសនេះឡើងឋានសួគ៌។ បន្ទាប់មក ដល់វេនបុរសទី២វិញម្តង តើឧប្បត្តិហេតុនោះបណ្តាលឲ្យមានមនុស្សប៉ុន្មាននាក់ស្លាប់? យមរាជសួរទៅកាន់បុរសទី២ បុរសទី២ក៏ឆ្លើយតបទៅវិញថា ជាង ១៥០០ នាក់។ ត្រឹមត្រូវ! យមរាជស្រែកសរសើរទៀត ហើយក៏ឲ្យបុរសនោះបានឡើងឋានសួគ៌ម្នាក់ទៀត។ លើកនេះដល់វេនបុរសទី៣ យមរាជចាប់ផ្តើមគិតថា សំណួររបស់អាញហាក់ដូចជាងាយស្រួលពេក មួយសន្ទុះក្រោយមក យមរាជក៏នឹកឃើញនូវសំណួរសម្រាប់បុរសទី ៣ ដែលជាមេធាវី ហើយបានចោទសួរថា អ្នកដែលបានស្លាប់ក្នុងហេតុការណ៍នោះមានឈ្មោះអ្វីខ្លះ? មេធាវី!!!
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment