ក្រុមអ្នកស្រាវជ្រាវជំនាញបានរកឃើញថា កម្រិតជាតិកាហ្វេអ៊ីនគឺមានច្រើននៅក្នុងកាហ្វេ (ជាពិសេសគឺកាហ្វេ espresso)។ កាហ្វេអ៊ិចប្រេសូ ត្រូវបានក្រុមអ្នកវិភាគរកឃើញថា មានជាតិកាហ្វេអ៊ីនខ្លាំងជាងកាហ្វេដទៃទៀតដល់ទៅ៦ដងឯណោះ។
លោកវេជ្ជបណ្ឌិត Crozier ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ដ Glasgow បានបញ្ជាក់ថា កាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់ គឺជាកាហ្វេដែលមានជាតិកាហ្វេអ៊ីនចំនួន៥០ក្រាម ក្នុងមួយពែង (ពែងចំណុះ ២៣មីលីលីត្រ ទៅ៧០មីលីលីត្រ)។
ដោយសារតែមានកម្រិតជាតិកាហ្វេអ៊ីនខ្ពស់បែបនេះហើយ បានធ្វើឲ្យមនុស្សភាគច្រើនមិនដឹងខ្លួន ថាបានទទួលយកសារជាតិនេះច្រើននោះទេ ដែលវាអាចបង្កជាបញ្ហាចំពោះសុខភាព ជាពិសេសគឺស្រ្ដីមានផ្ទៃពោះ។
ការញ៉ាំកាហ្វេច្រើនពេក អាចធ្វើឲ្យស្រ្ដីដែលមានផ្ទៃពោះ ឈឺក្បាល ឈឺដើមទ្រូង មួម៉ៅ និងបង្កើនអត្រាបេះដូងលោតជាដើម។
មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលកាហ្វេច្រើនពេក ក៏អាចបង្កឲ្យមានការរលូតកូន កើតកូនមិនគ្រប់ខែ កូនកើតមកមិនគ្រប់ទម្ងន់ ឬក៏បញ្ហាសុខភាពផ្សេងៗទៀតចំពោះទារកនៅពេលដែលគេធំឡើង ដូចជាទឹកនោមផ្អែម ធុញថប់ និងជំងឺបេះដូងទៀតផង។
ទោះជាសារធាតុកាហ្វេអ៊ីន ជាធម្មតាត្រូវបានបញ្ចេញចោលមកពីក្នុងរាយកាយវិញ ក្នុងរយៈពេល៥ម៉ោងក៏ដោយ ប៉ុន្ដែចំពោះស្រ្ដីមានផ្ទៃពោះ ស្រ្ដីដែលលេបថ្នាំពន្យាកំណើត ក្មេងតូចៗ និងអ្នកដែលមានជំងឺថ្លើម ត្រូវការពេលវេលាដល់ទៅ៣០ម៉ោងឯណោះ ដើម្បីឲ្យវាចេញមកក្រៅរាយកាយ។
បើតាមការឲ្យដឹងពីក្រុមអ្នកស្រាវជ្រាវដដែលនេះ បានបញ្ជាក់ថា ស្រ្ដីអាចញ៉ាំកាហ្វេបាន ប៉ុន្ដែកុំឲ្យច្រើនពេកទៅបានហើយ (កុំឲ្យលើស៤ពែងក្នុងមួយថ្ងៃ)។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment