អត្ថបទថ្មីៗ :

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ធ្វើ​ឲ្យ​មុខ​ចាស់​ជាង​អាយុ​

Sunday, December 11, 2011


ស្រ្ដី​ពិនិត្យ​មើល​ភាព​ជ្រួញ​លើ​ផ្ទៃ​មុខ
អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​កម្រិត​ធម្យម គឺ​នឹង​មើល​ទៅ​ឃើញ​ចាស់​ជាង​អ្នក​ដែល​មាន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ទាប​ នេះ​បើ​យោង​តាម​របក​គំហើញ​ថ្មី​របស់​ក្រុម​អ្នក​ជំនាញ​។
ជាតិ​ស្ករ​ក្នុង​ឈាម គឺ​កើន​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ ឬ​ខ្វះ​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ជា​ប្រចាំ​ ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា វា​ជា​មូល​ហេតុ​ដែល​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ បាន​រក​ឃើញ​ថា រាល់​ការ​កើន​ឡើង​នៃ​កម្រិតជាតិ​ស្ករក្នុង​ឈាម​​តែ​មួយ​មីលីម៉ូល​ក្នុង​មួយ​លីត្រ (mmol/l) ​លើ​កម្រិត​ដែល​ល្អរវាងពី​ ៥ទៅ​៦mml/l នោះ​អ្នក​នឹង​ត្រូវ​ប្រឈម​នឹ​ង​ការ​ចាស់​ជាង​អាយុ​ចំនួន​៥ខែ​ (មុខ​ចាស់​ជាង​អាយុ​) ដូច្នេះ​បើ​កើន​២mmol/l នោះ​អ្នក​នឹង​មាន​មុខ​ចាស់​ជាង​អាយុ​១០ខែ​ជា​មិន​ខាន​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​វាស់​វែង​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស ៦០២នាក់ ហើយ​បន្ទាប់​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​មុខ​របស់​អ្នក​ទាំង​នោះ​។
ជា​លទ្ធផល​គឺ​ដូច​អ្វី​ដែល​បាន​បញ្ជាក់​ខាង​លើ​អញ្ចឹង ពោល​គឺ​អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ មើល​ទៅ​ក្មេង​ជាង​អាយុ​ដល់​ទៅ​មួយ​ឆ្នាំ ខណៈ​ដែល​អ្នក​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ចាស់​ជាង​អាយុ​របស់​ខ្លួន​។
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ដូច្នេះ គឺដោយ​សារ​តែការ​ប្រមូល​ផ្ដុំ​នៃ​ជាតិ​ស្ករ ដែល​អាច​បង្អាក់​នូវ collagen ដែល​ជា​ប្រតេអ៊ីន​នៅ​ក្នុង​ស្បែក ដើរ​តួនាទី​ជា​អ្នក​ថែរក្សា​ស្បែក ដូច្នេះ​ប្រសិន​បើ​ជាតិ​ស្ករ​ច្រើន​ នោះ​សារជាតិ collagen ក៏​ពិបាក​នោះ​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.