អត្ថបទថ្មីៗ :

ប្រាំយ៉ាង​ដើម្បីបំបាត់អា​រម្មណ៍ធុញថប់​

Sunday, December 11, 2011

bad_feelingមនុស្ស​យើង​ម្នាក់ៗ​តែ​ង​តែ​ជួ​បប្រទះ​នូវ​អារម្មណ៍ធុញ​ថប់​ដោយ​មិនអាចជៀស​បាន​ ។ ការ​មាន​អារម្មណ៍ធុញ​ថប់ធ្វើ​អោយ​ជី​វិត​របស់​យើង​ជួប​ការ​លំបាកជា​ច្រើន ហើយ​តែ​តែ​ឆាប់​មានអារម្មណ៍មួរម៉ៅ ស្រ្តេស និង​ឆាប់ខឹង​ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់ទំនាក់ទំនង​ជាមួយ​ក្រុមគ្រួសារ​ មិត្តភ័ក្រ្ក គ្រួសារ .......... ។ ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ​ខ្ញុំសូម​ចែក​រំលែក​វិធី​សាស្រ្តប្រាំ​យ៉ាង​ដែល​ខ្ញុំ​បាន​អាន​អត្តបទ​ពីអ្នក​ជំនាញ​ខាង​សុខភាព ។​
១.​  ធ្វើខ្លួន​អោយ​ក្លាយជា​ អ្នកជំនាញ​ក្នុង​ការ​បន្ធូរ​អារម្មណ៍ 
យើង​ត្រូវ​ដឹង​ពី​បច្ចេកទេស​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​យើង ព្រោះ​ជូនការ​ការ​លេង​ហ្គេម មើលទូរទស្សន៍​មិនអាច​ជួយអ្នក​បាន​ទេ ដូចនេះ​យើង​អាចបន្ធូរ​អារម្មណ៍​ មាន​ដូច​ជា​ កា​រដក​ដង្ហើមវែងៗ​,​ការ​ហាត់​ថៃ​ឈី​ ឬ​ យូ​ហ្គា​ ដែល​ពួក​វា​អាច​មាន​ឥទ្ធិពល​នៃ​រូបរាង​កាយ​ទៅ​លើ​ផ្លូវចិត្ត​ ។​
២.​ ទទួលយក​ការ​សម្រាក​ ,​ អាហារ​បំប៉ន​ និង​ ការ​ធ្វើ​លំ​ហាត់ប្រាណ​អោយ​បាន​គ្រប់គ្រាន់ 
តើ​អ្នក​ចង់អោយ​ផ្លូវចិត្ត​ និង​ ខ្លួនប្រាណ​របស់​អ្នកមាន​អារម្មណ៍​សន្តិភាព​ និង​ មាំទាំ​បាន​គ្រប់គ្រាន់​ ក្នុង​ការ​ទ្រទ្រង់​នឹង​ ភាព​ឡើង​ចុះ​នៃ​ជីវិត​របស់​អ្នក​ឬទេ​?​ ចូរ​ទទួលយក​ ការ​សម្រាក​អោយ​បាន​ត្រឹមត្រូវ​ តាម​ដែល​អ្នក​ត្រូវការ​ គឺថា​​មិន​ច្រើន​ជ្រុល​ពេក​ ឬ​ តិច​ពេក​នោះ​ទេ​។​ បរិភោគ​អាហារ​អោយ​បាន​ល្អ​ គឺ​ធ្វើការ​ជ្រើសរើស​ ផ្លែ​ឈើ​,​ បន្លែ​ ជាតិ​ប្រូ​​តេ​អ៊ី​ន​ និង​ គ្រាប់​ធញ្ញជាតិ​ សំរាប់​ការ​ទទួល​បាន​នូវ​ថាមពល​ក្នុង​ពេល​ដ៏​យូរ​ (​ ជំនួស​អោយ​ការ​ ទទួលយក​ថាមពល​ក្នុង​រយៈពេល​ខ្លី​ ដែល​បាន​មក​ពី​ជាតិ​ស្ករ​ ឬ​ កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល​នោះ​ )​។​ រួច​អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ ដើម្បី​បញ្ជូន​
អុក​ស៊ី​សែន​ ទៅ​កាន់​គ្រប់​កោសិកា​នៅ​ក្នុង​រាង​កាយ​ ដូច្នេះ​ ខួរក្បាល​ និង​ ខ្លួនប្រាណ​របស់​អ្នក​ អាច​ដំណើរការ​បាន​យ៉ាង​ល្អ​បំផុត​ ។​
៣.​ រក្សា​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដទៃ 
ត្រូវ​មានទំនាក់ទំនង​ ចេញ​ដើរ​លេង​ជា​មួ​យមិត្តភ័ក្រ្ក ក្រុមគ្រួសារ ដើម្បី​លំហែ​អារម្មណ៍អោយ​រីករាយ​ដែល​វិធី​នេះ​បាន​ជួយយើង​បាន​រីករាយ​រួចផុត​ពី​ការ​ខ្វល់​ខ្វាយ ជាពិសេសអារម្មណ៍ធុញថប់ និង​ស្រ្តេស ។
៤.​ ផ្សា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ធម្មជាតិ 
ការ​ដើរ​កំសាន្ត​ក្នុង​សួនច្បារ​ ឬ​ ការ​ដើរ​លេង​តាម​ព្រៃ​ភ្នំ​ អាច​ជួយ​អ្នក​រាល់គ្នា​អោយ​មាន​អារម្មណ៍​ មាន​សេចក្តីសុខ​និង​ ស្រស់ថ្លា​ក្នុង​អារម្មណ៍​។​ ជ្រើសរើស​កន្លែង​ដែល​អ្នកមាន​អារម្មណ៍​ថា​ មាន​សុវត្ថិភាព​ ដូច្នេះ​អ្នក​អាច​សម្រាក​និង​​រីករាយ​ជាមួយនឹង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​អ្នក​។​ ការ​ដើរ​កំសាន្ត​ ,​ដើរ​ឆ្លងកាត់​ព្រៃ​ភ្នំ​,​ ជិះ​កង់​ ឬ​ ការ​ជិះ​ស្គី​ នឹង​ផ្តល់​អោយ​​អ្នក​នូវ​ ផលប្រយោជន៍​បន្ថែម​ទៀត​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​។​ អ្នក​អាច​បបួល​មិត្តភក្តិ​ ម្នាក់​ ឬ​ ពីរ​នាក់​ទៅ​ជាមួយ​អ្នក​ និង​ រីករាយ​នឹង​អារម្មណ៍​ផ្សា​ភ្ជាប់​នឹង​អ្នក​ដទៃ​ផង​ដែរ​ ។

៥.​ គិត​ក្នុង​ផ្លូវ​វិជ្ជមាន 
វិធី​ដ៏​ពិសេស​ ក្នុង​ការ​រក្សា​ផ្លូវចិត្ត​យើង​ អោយ​ចាក​ឆ្ងាយ​ពី​ក្តី​ព្រួយបារម្ភ​ គឺ​ការ​ផ្តោត​ គំនិត​របស់​ពួក​យើង​ទៅ​លើ​
រឿង​ដែល​ល្អ​ ,​ស្រស់​ស្អាត​ និង​ វិជ្ជមាន​។​ សូម​អនុញ្ញាត​អោយ​ខ្លួន​អ្នក​ មាន​ក្តី​សុ​បិ​ន្ត​ ,​ការ​ប៉ងប្រាថ្នា​ និង​ ភាព​ស្រមើ​
ស្រ​ម៉ៃ​នូវ​ភាព​ដ៏​ល្អ​បំផុត​ ដែល​អាច​កើត​មាន​ ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.