ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ជាតិ fatty acid នៅក្នុងត្រី (ទាំងត្រីទឹកសាប និងត្រីសមុទ្ទ) គឺអាចជួយជម្រុញការចងចាំបានដល់ទៅ ១៥ភាគរយ។
មិនត្រឹមតែជំនួយដល់ការចងចាំប៉ុណ្ណោះទេ ត្រីក៏ត្រូវបានគេរកឃើញថា មានប្រយោជន៍ចំពោះខុសភាពខួរក្បាល និងការពារជំងឺរវើរវាយបានថែមទៀតផង។
រយៈពេលជាង៦ខែ នៃការស្រាវជ្រាវលើមនុស្សពេញវ័យ ១៧៦នាក់ លទ្ធផលបានបង្ហាញថា ការចងចាំរបស់អ្នកចូលរួមទាំងនោះមានលក្ខណៈល្អប្រសើរជាងមុន និងមានការគិតបានរហ័សជាងមុន។
ក្រុមអ្នកស្រាវជ្រាវបានជឿជាក់ថា DHA ដែលនៅក្នុងត្រី គឺជាគន្លឹះដែលអាចជួយការពារជំងឺរវើរវាយដែលភាគច្រើនកើតលើមនុស្សចាស់បាន។ មនុស្សចាស់ គួរទទួលទានសាច់ត្រីឲ្យបានច្រើន ព្រោះអ្នកដែលមានអាយុកាន់តែចាស់ សមត្ថភាពនៃខួរក្បាលក៏ធ្លាក់ចុះទៅតាមនោះដែរ។
ការស្រាវជ្រាវនេះ ត្រូវបានដឹកនាំដោយលោកសាស្រ្ដាចារ Welma Stonehouse មកពីសាកលវិទ្យាល័យ Massey ក្នុងប្រទេសញូវហ្ស៊ើលែន។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment