អត្ថបទថ្មីៗ :

Wifi ធ្វើអោយ​ប៉ះពាល់​ដល់ DNA និងស្ពែម

Sunday, December 11, 2011

wifiWifi គឺជាបច្ចេកវិទ្យាមួយយ៉ាង​ពេញនិយមសំរាប់ធ្វើការ​ភ្ជាប់ Internet ទាំងនៅ​ក្នុង​ប្រទេសកម្ពុជា និងនៅលើពិភពលោក តែវា​ក៏បង្កបញ្ហាច្រើន​ដល់​សុខភាព​របស់​យើង​ដែរ ។ តាម​ការ​ស្រាវជ្រាវមួយរបស់​អ្នក​វិទ្យាសាស្រ្តជនជាតិអាសង់ទីនដែល​ដឹក​នាំដោយ​លោក Conrado Avendano នៃ Nascentis Center for Reproduction Medicine នៅ​ Cordoba បានបង្ហាញថា ការ​ប្រើ​ប្រាស់​ Wifiបាន​បណ្តាលអោយខូចសុខភាពបុរសយ៉ាងខ្លាំងពេលដែល​ប្រើប្រាស់ Laptop ដោយភ្ជាប់ Wireless ដោយវា​ធ្វើអោយខូច DNA និង​សមត្ថភាព​របស់ស្ពែមបុរស ។​នេះ​វា​បណ្តាល​ធ្វើអោយ​បុរសអសម្ថភាព​ក្នុង​ការ​បង្កើត​កូន ។
តាមរបាយ​ការណ៍បាន​បង្ហាញអោយឃើញថា​ បុរស​ដែល​ប្រើ​ប្រាស់​ Wifi ភ្ជាប់នឹង​កុំព្យូរទ័រច្រើនជាង ៤ម៉ោង ធ្វើ​អោយ​ចលនា ទឹក​ស្ពែម ឈប់ដំណើរ​ការ ហើយ​ ៩ភាគរយ​នៃ DNA ត្រូវបាន​ខូច ។
ដោយធ្វើ​ការ​ប្រៀបធៀបជា​មួយជាមួយ​ការ​ប្រើ​ប្រាស់​ ទូរស័ព្ទចល័ត​បាន​បង្ហាញអោយឃើញថា ទឹក​ស្ពែម​របស់​បុរសធ្លាក់​ចុះ​ត្រឹមតែ ១៤ភាគរយ ហើយ​ DNA ខូចតែ ៣ភាគរយ​ប៉ុណ្ណោះ ។ តាម​ការពិសោធន៍​ក៏​បាន​បង្ហាញ​អោ​ដឹងដែល​ថា​ប្រ​សិន​បើ​យើង​មិន​ប្រើ​ប្រាស់ Wifi​ទេ វា​គ្មាន​បញ្ហាទាំង​នោះ កើត​ឡើង​នោះទេ ។ ការ​ដែល​ធ្វើ​អោយ​ខូច​ ទឹក​ស្ពែម និង​DNAនេះគឺបណ្តាល​មកពីអេឡិច​ត្រូម៉ាញេតិចដែល​បាន​ប្រើ​ដោយ Wireless ។
ការ​ស្រាវជ្រាវនេះ​ក៏បាន​បង្ហាញអោយ​ដឹងដែល​ថា ការ​ប្រើ​ប្រាស់ កុំព្យូរទ័រ​ភ្ជាប់ Wireless ក្បែរសរីរាង​បន្តពូជរបស់​បុរសក៏​បណ្តាលអោយ​កាត់បន្ថយ​សមត្ថភាពស្ពែមផងដែរ ។
ការ​ស្រាវជ្រាវនេះ​បាន​ធ្វើ​ការ​ដាស់តឿន​ទៅ​ដល់​ក្រុមហ៊ុន​ខាង​បច្ចេកវិទ្យា​អោយ​យក​ចិត្តទុក​ដាក់​ទៅ​លើ​បញ្ហានេះ​ផង​ដែរ ។
គួរ​បញ្ជាក់​ផង​ឌែរ​ថា​មិន​មែន​មាន​តែ កាលពីឆ្នាំមុន​ក៏បាន​របាយ​ការណ៍​របស់ជនជាតិ​ កាណាដា ដែល​បានបង្ហាញផុសតាងពី​ផលលំបាករបស់​ Wifi ទៅលើ DNA និង​ស្ពែមផងដែរ ។
ដូចនេះ​អ្នក​ប្រើ​ប្រាស់​មិន​ត្រូវ​ប្រើ​ប្រាស់ Internet ភ្ជាប់ Wifi ច្រើន​ពេក​នោះទេ ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.