ដោយវិភាគលើទិន្នន័យរបស់អ្នកជំងឺច្រើនជាងមួយម៉ឺននាក់ ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Kansas បានរកឃើញថា ៧០ភាគរយនៃអ្នកជំងឺទាំងនោះ គឺមានកម្រិតជាតិវីតាមីន D ទាប ហើយពួកគេមានហានីភ័យខ្ពស់បំផុតក្នុងការកើតជំងឺទាក់ទងនឹងបេះដូងផ្សេងៗ។
លើសពីនេះទៀត ការមានមិនគ្រប់គ្រាន់នៃវីតាមីន D នេះ ក៏បានបង្កឲ្យមនុស្សស្លាប់ច្រើនផងដែរ ខណៈដែលអ្នកដែលមានកម្រិតវាសមល្មម បានកាត់បន្ថយការស្លាប់ដល់ទៅ ៦០ភាគរយ។
កង្វះជាតិវីតាមីន D ក៏មានការទាក់ទងនឹងជំងឺមួយចំនួនទៀតផងដែរ ប៉ុន្ដែមិនទាន់មានការសិក្សាជាក់លាក់ណាមួយនៅឡើយទេ។
ក្រោយពីបានធ្វើការវិភាគលើអ្នកជំងឺជាច្រើននាក់នោះរួចមក លទ្ធផលបានបង្ហាញថា អ្នកដែលមានកម្រិតវីតាមីន D ទាប បានប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដល់ទៅ២ដង , ប្រឈមមុខនឹងជំងឺលើសឈាម ៤០ភាគរយ និងប្រឈមមុខនឹងជំងឺសាច់ដុំបេះដូង៣០ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនខ្វះវីតាមីន D។ សរុបរួម អ្នកដែលខ្វះវីតាមីន D គឺត្រូវប្រឈមមុខនឹងព្រួញចំនួនបីក្នុងការស្លាប់ ដូចអ្វីដែលបានបញ្ជាក់ខាងលើនេះស្រាប់។ លោក Vacek ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន បានជួបប្រទះនឹងបញ្ហាកង្វះវីតាមីន D ដោយសារតែវីតាមីន D ដែលយើងគួរទទួលបាន គឺ៩០ភាគរយពីព្រះអាទិត្យ និង១០ភាគរយពីអាហារ ប៉ុន្ដែមនុស្សភាគច្រើន គិតតែពីអាហារ ច្រើនជាងការស្រូបកម្ដៅថ្ងៃ។
អាហារដែលជាប្រភពនៃវីតាមីន D រួមមាន ត្រី ស៊ុត និងទឹកដោះគោ។ ប្រសិនបើអ្នកចង់មានកម្រិតជាតិវីតាមីន D សមល្មម អ្នកគួរតែធ្វើយ៉ាងណាឲ្យរាងកាយរបស់អ្នកទាំងមូល ត្រូវកម្ដៅថ្ងៃយ៉ាងតិច ២០នាទីជារៀងរាល់ថ្ងៃ។ បើតាមការសង្កេតឃើញជាក់ស្ដែង មានមនុស្សភាគច្រើន មិនចូលចិត្តកម្ដៅព្រះអាទិត្យនោះទេ ដូច្នេះគួរធ្វើយ៉ាងណាផ្លាស់ប្ដូរទម្លាប់នេះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment