ការរស់នៅប្រចាំថ្ងៃតែងតែជួបនូវបញ្ហាជាពិសេសសុខភាព ពេលខ្លះយើងមិនត្រូវចាំតែរកពេទ្យនោះទេ ព្រោះពេទ្យនៅឆ្ងាយដូចនេះយើងត្រុវចេះនូវវិធីសាស្រ្តងាយៗមួយចំនួនពេលត្រុវការបន្ទាន់ខាងក្រោមនេះជាពិធីសាស្រ្តយកខ្សាច់ចេញពីភ្នែក ។ នៅពេលខ្សាច់ចូលភ្នែកបង្កឱ្យមានការឈឺចាប់ដែលអាចបណ្តាលឱ្យ ឆ្កូតកែវភ្នែក ឬឆ្លងមេរោគ។ ការព្យាបាលជាបឋមឱ្យបានត្រឹមត្រូវមានសារសំខាន់ណាស់ក្នុងការបន្ថយ គ្រោះថ្នាក់នៃការរបួសភ្នែក ឬឆ្លងមេរោគ។ ពេលដែលមានរបស់ប្លែកចូលទៅក្នុងភ្នែក នឹងអាចធ្វើឱ្យមានការឆ្កូតឬដាច់រហែកជាច្រើន។ ការព្យាបាលសម្រាប់ករណីខ្សាច់ចូលភ្នែកគឺដោយការលាងសម្អាតភ្នែក។ ហើយយើងត្រុវការឧបករណ៍ដូចជា ពែងទឹក, ទឹកដប ឬ ទឹកបើកពីរ៉ូប៊ីណេ, សាប៊ូសម្លាប់បាក់តេរី ។ ហើយវិធីសាស្រ្តដែលយើងត្រុវប្រើរួមមាន៖
១. លាងសម្អាតដៃរបស់អ្នកដោយប្រើសាប៊ូសម្លាប់បាក់តេរី។ បន្ទាប់មកលាងសម្អាតពែងដោយប្រើសាប៊ូសម្លាប់មេរោគ ហើយលាងទឹកជម្រះជាតិសាប៊ូឱ្យស្អាត។
២. ចាក់ទឹកឱ្យពេញមាត់កែវដោយប្រើទឹកដប ប៉ុន្តែបើអ្នកគ្មានទឹកដបទេ អ្នកអាចប្រើទឹកបើកពីរ៉ូប៊ីណេបាន ប៉ុន្តែត្រូវបើកទឹកទុកឱ្យហូរចោលរយៈពេល ១ នាទី សិន មុននឹងបង្ហូរចូលពែង (ដើម្បីជៀសវាងពីការប្រើសារធាតុផ្សេងៗដែលនៅក្នុងទឹកដែលជាប់មក ជាមួយពេលទឹកដក់ជាប់នៅក្នុងបំពង់)។
៣. ដាក់ពែងនោះលើកន្លែងរាបស្មើ។ បន្ទាប់មកឱនដាក់ភ្នែករបស់អ្នកក្នុងទឹកនោះ។
៤. ព្រិចភ្នែករបស់អ្នកពេលដែលអ្នកជ្រមុជវាក្នុងទឹកដើម្បីជួយយក ខ្សាច់នោះចេញ។ ជាធម្មតា វាចំនាយពេលពី ១០ ទៅ ២០ នាទី ដើម្បីលាងជម្រះខ្សាច់ចេញអស់ ប៉ុន្តែអ្នកអាចលាងភ្នែករបស់អ្នករហូតដល់ ១៥ នាទី។
៥. ពិនិត្យរកសញ្ញានៃការឆ្លងមេរោគក្នុងរយៈពេល ៤៨ ម៉ោង ក្រោយពេលយកខ្សាច់ចេញពីក្នុងភ្នែក។ គ្រប់ពេលដែលមានរបស់ប្លែកអ្វីមួយប៉ះត្រូវនឹងភ្នែក ឱកាសនៃការឆ្លងនឹងកើតមានឡើង។ សញ្ញានៃការឆ្លងមេរោគ មានដូចជា ភ្នែកឡើងក្រហម, ហើម, និងឈឺចាប់។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment