អត្ថបទថ្មីៗ :

កាហ្វេ​៤ពែង​ក្នុង​មួយ​ថ្ងៃ​ កាត់​បន្ថយ​មហារីក​ស្បួន​

Sunday, December 11, 2011

កាហ្វេ
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​កាហ្វេ គឺ​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បូន​បាន​។
ស្រ្ដី​ដែល​ផឹក​កាហ្វេ​ចាប់​ពី​៤ពែង​ឡើង​ទៅ​ ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ គឺ​អាច​កាត់​បន្ថយ​អត្រា​វិវត្ត​ទៅ​រក​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ​បាន​ដល់​ទៅ​២៥ភាគ​រយ​ លើស​ស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ផឹក​កាហ្វេ​តិច​ជាង​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ។
ការ​សិក្សា​ស្រា​វ​ជ្រាវ​នេះ គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ស្រាវ​ជ្រាវ​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ព្រោះ​ថា ទម្រាំ​ចេញ​ជា​លទ្ធផល​នេះ​ឡើង ក្រុម​អ្នក​ស្រា​វជ្រាវ​បាន​ចំណាយ​ពេល​ដល់​ទៅ​ ២៦ឆ្នាំ ហើយ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្រ្ដី​ដែល​ចូល​រួម​ជិត​ ៧ម៉ឺន​នាក់​ឯ​ណោះ​។ 
លទ្ធផល​ក៏​បាន​បង្ហាញ​ដែរ​ថា កាហ្វេ​ទាំងពីរ​ប្រភេទ គឺ​កាហ្វេដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​កាហ្វេ​ដែល​គ្មានជាតិ​ជាតិ​កាហ្វេ​អ៊ីន សុទ្ធ​សឹង​តែ​មាន​ប្រសិទ្ធភាព​ទាំង​ពីរ ប៉ុន្ដែ​ចំពោះ​ទឹក​តែ​វិញ មិន​ត្រូ​វ​បាន​រក​ឃើញ​ថាអាច​កាត់​បន្ថយ​ជំងឺ​មហារីកស្បូន​នេះ​បាន​នោះ​ទេ​។
ការ​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ បាន​ជួយ​កាត់​បន្ថយ​នូវ​កម្រិត​អ័ម៉ូន​ម្យ៉ាង​ដែល​គេ​ជឿ​ថាជា​អ័រ​ម៉ូន​ដែល​បង្ក​ជា​​ជំងឺ​មហារីក​ស្បូន​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺមហារី​ក​ស្បូន​គឺ​ជា​ជំងឺ​ដែល​សាហាវ​បំផុត​សម្រាប់​ស្រ្ដី ដែល​ស្រ្ដី​គ្រប់​រូប​គួរ​ស្វែង​យល់​ពី​វា​តាំង​ពី​នៅវ័យ​ក្មេង​ទៅ។ គ្រាន់​តែ​នៅ​អង់​គ្លេស​តែ​មួយ ជំងឺ​នេះ​បាន​កើត​លើ​ស្រ្ដី​ ៦៤០០នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​បាន​ផ្ដាច់​យក​ជីវិត​អ្នក​ទាំង​នោះ ១០០០នាក់ជា​រៀង​រាល់​ឆ្នាំ​។
ហានីភ័យ​នៃ​ជំងឺ​នេះ​ បាន​កើន​ឡើង​ទៅ​តាម​អាយុ​ ទម្ងន់​ និង​ម្ដាយ​ធ្លាប់​មា​ប្រវត្តិ​កើត​ជំងឺ​នេះ​ (កាន់​តែ​ចាស់​កាន់​តែ​ប្រឈម កាន់​តែ​ធាត់​ក៏​កាន់​តែ​ប្រឈម មាន​ម្ដាយ​ធ្លាប់​កើត​ជំងឺនេះ​ គឺ​កាន់តែ​គ្រោះ​ថ្នាក់)។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​សាលា​សុខ​ភាព​សាធារណៈ​ Harvard ក្នុង​សហរដ្ឋ​អាមេរិក បាន​ថ្លែ​ង​ថា ការបង្កើន​ការ​ហាត់​ប្រាណ​ និង​ការ​ថែរក្សា​ទម្ងន់​ឲ្យ​ស្ថិត​នៅ​ធម្មតា​ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការ​ពារ​ជំងឺ​មហារីក​ស្បូន​។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី យុទ្ធ​សាស្រ្ដ​បន្ថែម​ដែល​គូរ​ប្រើ​ គឺ​ការ​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ ប៉ុន្ដែ​ប្រសិន​បើ​អ្នក​បន្ថែម​នូវ​ស្ករ​ ឬ​ជាតិ​ក្រែម​ទៅ​ក្នុង​កាហ្វេ​នោះ គឺ​វា​នឹង​អស់​ឥទ្ធពល​ដដែល​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.