អត្ថបទថ្មីៗ :

ចង់​ស្រក​ទម្ងន់​ ញ៉ាំ​ស្ករ​កៅស៊ូ

Sunday, December 11, 2011

ស្រ្ដី​ទំពារ​ស្ករ​កៅស៊ូ
ដំណឹង​ល្អ​សម្រាប់​អ្នក​ដែលចង់​សម្រក​ទម្ងន់​បាន​មក​ដល់​ហើយ នោះ​គឺ​ជា​វិធី​សាមញ្ញ​ថ្មី​មួយក្នុង​ការ​សម្រាក​ទម្ងន់​ ​ដែល​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​ ដោយ​លោក​អ្នក​គ្រាន់​តែ​ទំពារ​ស្ករ​កៅស៊ូ​តែ​ប៉ុណ្ណោះ​។
ការ​ស្រាវ​ជ្រាវ​​ដែល​ដឹក​នាំ​ដោយ​លោក Robert Doyle នៃ​សាកល​វិទ្យាល័យ​ Syracuse University នេះ​បាន​បង្ហាញ​ថា ស្ករ​កៅស៊ូ​ដែល​លោក​អ្នក​ទំពារ​ដើម្បី​បាន​ខ្យល់​ដង្ហើម​ត្រជាក់​បរិសុទ្ធ​នោះ ក៏​អាច​ដើរ​តួ​នាទី​ជា​អ្នក​ជួយ​សម្រក​ទម្ងន់​បាន​ផង​ដែរ​។
ក្រុម​របស់​លោក Robert បាន​កត់​សម្គាល់​ផ​ងដែរ​ថា អ័រម៉ូន PYY ដែល​ជា​អ័រ​ម៉ូន​ដែល​អាច​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​នោះ អាច​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​តាម​រយៈមាត់​ ប៉ុន្ដែ​ភាគ​ច្រើន​វា​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ជាតិ​អាស៊ីត​របស់​ក្រពះ​។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រឹង​ប្រែង​រក​វិធី​ណា​ដើម្បី​នាំ​យក​អ័រម៉ូន​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។
ក្រោយពីស្រាវ​ជ្រាវ​ ពួក​គេ​បាន​រក​ឃើញ​ថា វីតាមីន បេ១២ អាច​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ័រម៉ូន​នេះ​បាន​ ដោយ​សារ​តែ​ វីតាមីន បេ១២ អាច​ឆ្លង​កាត់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​បាន​យ៉ាង​បំផុត​។
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដដែល​នេះ​ បាន​ប្រើ​ប្រាស់​នូវ​ស្ករ​កៅស៊ូ ដើម្បី​នាំ​យក​នូវប្រព័ន្ធ​ B12-PYY (វីតាមីន​បេ១២ និង​អ័រម៉ូន​ PYY) ទៅ​ក្នុង​រាង​កាយ​របស់​យើង​។
លោក Robert Doyle បាន​ថ្លែង​ថា តាម​រយៈ​ការ​សិក្សា​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​អាច​នាំ​យក​នូវ​ អ័រម៉ូន PYY ទៅ​ក្នុងសរសៃ​ឈាម​បាន​ ដែល​នេះ​គឺ​ជា​លទ្ធផល​មួយ​ដ៏​គួរ​ឲ្យ​រីក​រាយ​។
ជា​ចុង​ក្រោយ​ គាត់​បាន​បន្ថែម​ទៀត​ថា បើ​ចង់​សម្រក​ទម្ងន់​ យើង​ត្រូវ​ញ៉ាំអាហារ​ឲ្យ​មាន​សមតុល្យ​ ហើយ​បន្ទាប់​មក​ទំពារ​ស្ករ​កៅស៊ូ​។ PYY នឹង​ចាប់​ផ្ដើម​បញ្ចេញ​ប្រសិទ្ធ​ភាព​របស់​វា​នៅ​ បី​ទៅ​បួន​ម៉ោង​ក្រោយ​មក​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.