អត្ថបទថ្មីៗ :

គាំង​បេះ​ដូង​ ច្រើន​ពី​ម៉ោង​១រំលង​អាធ្រាត​​ដល់​៥ព្រឹក

Sunday, December 11, 2011

អ្នក​ជំងឺ​គាំង​បេះ​ដូង
លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​អាន​អត្ថ​បទ​ដែល​ថា​ ការ​គាំ​ង​បេះដូង ​ច្រើន​កើត​នៅ​ពេល​ព្រឹក​ ដែល​ចេញផ្សាយ​ដោយ​ខ្មែរ​សារិកា​ហើយ​មែន​ទេ? យោង​តាម​ការ​សិក្សា​ថ្មីបំផុត​មួយ​ទៀត​ក៏​បង្ហាញ​ថា​ ការ​គាំ​ង​បេះ​ដូង​​មាន​ម៉ោង​ពេល​នោះ​ដែរ តែ​ច្បាស់​ជាង​មុន​ទៀត​ ពោល​គឺ​ ជំងឺ​នេះ​កើត​ឡើង​អាក្រក់​បំផុត​ចន្លោះពីម៉ោង​១រំលង​អាធ្រាត​ ដល់​ម៉ោង​៥ទាប​ភ្លឺ​។
ដើម្បី​រក​ឃើញ​បែប​នេះ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​ Minneapolis Heart Institute បាន​ធ្វើ​ការ​វិភាគ​លើ​អ្នក​ជំងឺ​គាំង​បេះ​ដូង​ចំនួន ១០៣១នាក់។
នៅក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ ១៦៥នាក់ ជា​អ្នក​ដែល​គាំង​បេះ​ដូង​ជា​លើក​ដំបូង​ ដោយ​សារ​សរសៃ​ឈាម​ជាប់​គាំង​។
ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នូវ​ពេល​វេលា​មួយ​ដែល​មាន​អ្នក​ជំងឺ​គាំង​បេះ​ដូង ធ្វើ​ទុក្ខ​ច្រើន​បំផុត​ នោះ​គឺ​កំឡុង​ម៉ោង​១រំលង​អាធ្រាត រហូត​ដល់​ម៉ោង​៥ជិត​ភ្លឺ​។
ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា រយៈពេល​ដែល​គ្រោះថ្នាក់​បំផុត​នេះ មាន​ដល់​ទៅ ៨២ភាគ​រយ ខុសពី​រយៈ​ពេល​ផ្សេង​ទៀត ដែល​មិន​សូវ​មាន​ការ​គាំង​បេះ​ដូង​។
លោក Jay H. Traverse ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ថ្លែ​ង​ថា ក្រុម​របស់​លោក​បាន​ព្យាយាម​ធ្វើឲ្យប្រាកដ​ថា​ពេល​ណា​ដែល​ការ​គាំ​ង​បេះ​ដូង​កើត​ឡើង​ច្រើន​បំផុត​។​ ការ​ដឹង​ពី​រយៈ​ពេល​ដ៏​ពិត​ប្រាកដ​នេះ​ អាច​ឲ្យ​មាន​ការ​ក្រុម​ហ៊ុន​ផលិ​តថ្នាំ ផលិ​តចេញ​នូវ​ថ្នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.