អត្ថបទថ្មីៗ :

ម្ដាយ​​ មិន​គួរ​ឆាប់​បំបែក​កូន​ទៅ​បន្ទប់​ផ្សេង​ពេក​ទេ​

Sunday, December 18, 2011

ម្ដាយ​គេង​ជាមួយ​កូន​
យោង​តាម​របាយ​ការណ៍​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ បាន​ឲ្យ​ដឹង​ថា ទារក​ទាំង​ឡាយ​គួរ​គេង​ជាមួយ​ម្ដាយ​របស់​ពួក​គេ​រហូត​ដល់​អាយុ​យ៉ាង​តិច​៣ឆ្នាំ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ការ​គេង​ជាមួយ​ម្ដាយ​នៅ​វ័យ​ដំបូង​របស់​កូន គឺ​ល្អជាង​ការ​បណ្ដោយ​ឲ្យ​ពួក​គេ​គេង​ផ្សេង​ពី​ម្ដាយ។ បេះ​ដូង​របស់​ទារក​នោះ នឹង​ស្ថិត​ក្នុង​ភាព​ស្រ្ដេស​ប្រសិន​បើ​គេង​តែ​ម្នាក់​ឯង​។
ការ​គេង​ម្នាក់​ឯង​ បាន​ធ្វើ​ឲ្យ​ទារក និង​ម្ដាយ​មិន​សូវ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា ហើយ​ក៏​បាន​បំផ្លាញ​ខួរ​ក្បាល​របស់​ទារក ដែល​អាច​នាំទៅ​ដល់​ការ​មាន​អត្តចរិត​មិន​ប្រសើរ​ពេល​ពួក​គេ​ចម្រើន​វ័យ​ធំ​ដឹង​ក្ដី​។
លោក​វេជ្ជ​បណ្ឌិត Nils Bergman ដែល​មក​ពី​សាកល​វិទ្យាល័យ Cape Town នៃប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​និយាយ​ថា ការ​អភិវឌ្ឍ​របស់​ទារក​ដែល​មាន​សុខ​ភាពល្អ គឺគួរ​តែ​ឲ្យ​ពួក​គេ​នៅ​ជិ​ត​ទ្រូង​ម្ដាយ​ក្នុង​រយៈ​ពេល​ពី​រ​បី​សប្ដាហ៍​ដំបូង​។ បន្ទាប់​ពី​នេះ ពួក​គេ​គួរ​តែ​ត្រូវ​បាន​ដាក់​ឲ្យ​គេង​នៅ​លើ​គ្រែ​ជាមួយ​ម្ដាយ​ រហូត​ដល់​មាន​អាយុ​ ៣ឆ្នាំ​ ឬ ៤ឆ្នាំ។
ទោះ​បីជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​នេះ ការ​គេង​គ្រែ​ជាមួយ​ម្ដាយ​យូរ​ពេក​ក៏​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដែរ​ ពោល​គឺអាច​បង្កឲ្យ​ទារក​ស្លាប់​បាន​។ ការ​សិក្សានៅ​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ស្ទើ​តែ​ជិត​ពី​រ​ភាគ​បី​នៃ​ការ​ស្លាប់​របស់​ទារក​ គឺ​កើត​ឡើង​ដោយ​សារ​គេង​គ្រែ​ជាមួយ​ម្ដាយ​។
យ៉ាង​ណា​មិញ លោក​វេជ្ជ​បណ្ឌិតខាង​លើ បាន​ជំទាស់​ចំពោះ​ការ​សិក្សា​របស់អង់គ្លេស​នោះ ដោយ​និយាយ​ថា ការ​ស្លាប់​របស់​ទារក​ គឺមិន​មែន​ដោយ​សារ​តែ​ម្ដាយ​ដែល​គេង​ជាមួយ​នោះ​ទេ តែ​ដោយ​សារ​កត្តា​ផ្សេង​ទៀត ដូច​ជា ផ្សែង​ពុល ផ្សែង​បារី គ្រឿង​ស្រវឹង ខ្នើយ​ធំពេក ឬ​គ្រឿង​លេង​ដ៏​គ្រោះ​ថ្នាក់ផ្សេង​ៗ​។
សរុប​មក​វិញ ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាហ្រ្វិក​ខាង​ត្បូង​ចុង​ក្រោ​យ​នេះ គឺ​ចង់​បញ្ជាក់​ថា ទារក​មិន​គួរ​ត្រូវ​បាន​បំបែក​ពី​គ្រែ​ម្ដាយ​ឆាប់​ពេក​ទេ ដោយ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ ខ្វះ​មនោសញ្ចេតនា​ជាមួយ​ម្ដាយ មាន​អារម្មណ៍​ស្រេ្ដស និង​មាន​អត្ត​ចរិត​មិន​ល្អ​ពេល​ធំ​ឡើង​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.