អត្ថបទថ្មីៗ :

គេង​ច្រើន​ បង្កើន​ជំនាញ​គណិត​វិទ្យា

Sunday, December 18, 2011

សិក្សកំពុងរៀន​គណីតវិទ្យា
ប្រសិនបើអ្នក​ជួប​ប្រទះ​នូវការ​ពិបាកក្នុង​ការរៀនគណិត​វិទ្យា​ ឬ​ក៏​ពិបាកក្នុង​ការចង​ចាំ​នូវ​រូបមន្ដ​គណិត​វិទ្យា​ដ៏​ស្មុគ​ស្មាញនោះ អ្នកអាចសាក​ល្បងនូវ​វិធីដ៏​ងាយ​ស្រួល​មួយ​គឺ​ចាកចេញ​ពីតុ​រៀនរបស់អ្នក​ ទៅ​លើគ្រែ​របស់អ្នក​ដើម្បី​គេង។
ការ​រក​ឃើញថ្មីមួយ​របស់​ក្រុម​អ្នក​ជំនាញបានបង្ហាញថា ក្មេង​ជំទង់​ដែលគេង​លក់គ្រប់គ្រាន់ ឬគេង​​បាន​ច្រើនម៉ោងនៅ​ពេលយប់​ គឺ​នឹងមាន​សមត្ថ​ភាព​ខ្ពស់​ក្នុង​ការ​រៀន​គណិត​វិទ្យា ហើយ​នឹងបាន​ពិន្ទុល្អក្នុង​មុខ​វិទ្យានេះ។
យោង​តាម​ការសិក្សា​ថ្មីនេះ​ បាន​ឲ្យដឹង​ថា អ្នក​ដែលគេងបាន​ជា​មធ្យម​៦ម៉ោង (ក្មេង​ជំទង់) ទៅដល់​១០ម៉ោងក្នុងមួយ​យប់ នឹងមានភាព​ប្រសើរក្នុង​ការរៀន​មុខ​វិជ្ជា​គណិតវិទ្យានៅ​សាលា បើ​ប្រៀប​ធៀប​ជាមួយ​នឹងអ្នក​ដែលគេង​តិចជាង​៦ម៉ោងក្នុង​មួយ​យប់ ឬ​គេង​ច្រើន​ជ្រុល (លើស​១០ម៉ោង)។
ក្រុម​អ្នកស្រាវ​ជ្រាវ​ដែលមក​ពី​សាកលវិទ្យាល័យ​ Granada និង Junta de Andalucia បាន​ធ្វើ​ការ​វិភាគ​លើ​ចំនួនម៉ោង​នៃ​ការ​គេង ជាមួយ​នឹង​ផល​ប៉ះ​ពាល់​ចំពោះ​ការ​រៀន​ ចំពោះ​ក្មេង​សិស្ស​សាលា​ចាប់​ពី​អាយុ​ ១២ ដល់១៩ឆ្នាំ​ចំនួន ៥៩២នាក់​។
ក្មេង​សិស្ស​សាលា​ដែល​ចូល​រួម​ទាំង​អស់​ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ឆ្លើយ​នូវ​សំណួរ​​ពីរ​ ដែល​ទី​មួយទាក់​ទង​នឹង​រយៈពេល​គេង​ និង​ទីពីរ​ទាក់​ទង​នឹង​សមត្ថ​ភាព និង​ភាព​វាង​វៃ​ក្នុង​ការ​គិត​។ 
ក្រោយ​ពី​បាន​ធ្វើការ​វិភាគ​ ជា​លទ្ធ​ផល​បាន​បង្ហាញ​ថា​សិស្សដែល​គេង​បាន​គ្រប់គ្រាន់ ឬ​បាន​ច្រើន គឺ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រៀន​គណិត​វិទ្យា​បាន​ប្រសើរ​។
ការសិក្សា​នេះ​ក៏​បាន​រក​ឃើញ​ទៀត​ដែរ​ថា សិស្ស​ដែល​ឆាប់​ចូលគេង​ពេក ហើយ​ភ្ញាក់ពី​គេង​យឺត ពោល​គឺ​គេង​ច្រើន​ម៉ោងជ្រុល ក៏​ទទួល​បាន​នូវ​ពិន្ទុ​ទាប​ពេល​រៀន​គណិត​ផង​ដែរ បើ​ប្រៀប​ធៀប​ជាមួយ​សិស្ស​ដែល​គេង​លក់​គ្រប់គ្រាន់​។ឮ
សរុប​មក​វិញ គេង​តិច​ពេក​ក៏​មិន​ល្អ ហើយ​ការ​គេង​ច្រើន​ពេក ក៏​មិន​ល្អ​នោះ​ដែរ​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា និយាយជារួមគឺត្រូវ​គេង​លក់ឲ្យ​បានគ្រប់គ្រាន់ ជាមធ្យម​ពី​៦ ទៅ​១០ម៉ោង​ក្នុង​មួយ​យប់។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.