អត្ថបទថ្មីៗ :

បច្ចេកទេសដាំត្រប់ដើមទាបផ្លែច្រើន

Wednesday, December 14, 2011

ដើមត្រប់
ត្រប់​ជា​ដំណាំ​មួយ​ដែល​កសិ​ករ​និយម​ដាំ​ទាំង​ប្រាំង​ ទាំង​វស្សា​ វា​អាច​លូត​លាស់​បាន​ល្អ​លើ​គ្រប់​​ប្រភេទ​ដី។​ នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​កសិ​ករ​ម្នាក់​ដែល​ដាំ​ត្រប់​បាន​ជោគ​ជ័យ​ បាន​ប្រាប់​​វិប​សៃថ៍​ខ្មែរ​សារិកា​ដើម្បី​ចុះ​ផ្សាយ​ទុក​ជា​ចំណេះ​ដឹង​ និង​ជា​ឯក​សារ​ស្រាវ​ជ្រាវ​ដ៏​មាន​សារៈ​សំខាន់។
  • ការ​រៀប​ចំដីៈ​ ទំលាប់​របស់​កសិ​ករ​តែង​តែ​ភ្ផួរ​រាស់​ដី​ពីរ​ដង​មុន​នឹង​ដាំ​ដុះ។​ ការ​រៀប​ចំ​ដី​​សំខាន់​គឺ​ភ្ផួរ​ឲ្យ​បាន​ជ្រៅ​ និង​រាស់​ស្មៅ​ឲ្យ​អស់។​ កសិ​ករ​ច្រើន​ដាំ​នៅ​លើ​ដី​ទួល​ខ្ពស់​ ព្រោះ​ជា​ដំណាំ​រយៈ​ពេល​យូរ​ ដូច្នេះ​ដំណាំ​ត្រប់​ មិន​ចាំ​បាច់​ធ្វើ​រោង​ទេ។
  • ការ​បណ្តុះ​កូនៈ​ ពូជ​ត្រប់​ដែល​បាន​រក្សា​ទុក​ដោយ​ខ្លួន​ឯង​​ ឬ​ទិញ​ពី​ផ្សារ​យក​មក​ហាល​ថ្ងៃ​ មុន​នឹង​សាប​ទៅ​លើ​ថ្នាល​ ដែល​បាន​រៀប​ចំ​រួច​ជា​ស្រេច។​​ ថ្នាល​​សម្រាប់​បណ្តុះ​​កូន​ត្រូវ​លាយ​ដី​ដំបូក​ លាមក​គោ​ ឬ​ជី​កំប៉ុស្ត​ដើម្បី​បង្ការ​ជី​ជាតិ​ និង​អាច​រក្សា​សំណើម​បាន​ល្អ​។​ គ្រាប់​ត្រប់​ត្រូវ​បាច​ឲ្យ​ស្តើង​ៗ​លើ​ថ្នាល​ និង​គ្រប​ចំបើង​ពី​លើ​ ដើម្បី​ធានា​កូន​ដំណាំ​​ដុះ​លូត​លាស់​ល្អ​ ហើយ​ថ្លោសៗ​។​ ក្រោយ​ពី​សាប​ហើយ​ គប្បី​ថែ​ទាំ​កូន​ត្រប់​ ដោយ​ស្រោច​ទឹក​រាល់​ថ្ងៃ​ ហើយ​មាន​បំប៉ន​ជី​ ទឹក​ បន្ទាប់​ពី​សាប​អាយុ​ ៣០​ ថ្ងៃ​ ទើប​គាស់​យក​កូន​ទៅ​ដាំ​ ឬ​គាស់​បំប៉ន​​ក្នុង​កន្ទោង​ នៅ​ពេល​ដែល​កូន​ត្រប់​មាន​អាយុ​ ២០ ថ្ងៃ។
  • ការ​ដាំៈ​ ភាគ​ច្រើន​គេ​ដាំ​ត្រប់​ជា​ជួរ​ ដោយ​​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ ៦០ ទៅ ៧០​ ស.ម​ និង​ចន្លោះ​ជួរ​ ៦០ ទៅ​ ៧០ ស.ម។​ មុន​ពេល​ដាំ​គេ​ជីក​រណ្តៅ​​ប៉ុន​មុន​ចប​ ដាក់​ជី​កំប៉ុស្ត​ ឬ​ជី​លា​មក​គោ​ដែល​ពុក​ផុយ​ ប្រមាណ​​មួយ​ក្បង់​ និង​ជី​ ១៥​-១៥-១៥​ ប្រមាណ​ ៤-៥​គ្រាប់​ក្នុង​រណ្តៅ៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.