រូបភាពពីហ្គូហ្គល
សព្វថ្ងៃនេះមានថ្នាំពុលកសិកម្មច្រើនប្រភេទដែលគេសង្កើតឃើញមានការដាក់លក់នៅលើទីផ្សារ ហើយមានប្រជាកសិករជាច្រើនបានទិញយកទៅកម្ចាត់សត្វលិ្អត និងសត្វចង្រៃដែលតែងតែយារយីបំផ្លាញដំណាំ ក៏ដូចជាបន្លែរបស់អ្នក។ ជាមួយនឹងការប្រើថ្នាំពុលទាំងនេះ ពេលខ្លះវាហាក់ដូចជាបានផល ហើយពេលខ្លះទៀតហាក់ដូចជាមិនបានផល។ ផ្ទុយមកវិញថ្នាំពុលទាំងនេះវាពិតជាបានបង្កនូវការគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកបរិភោគ និងកសិករដែលជាអ្នកប្រើប្រាស់។ ដោយមើលនូវកង្វល់នេះ ខ្មែរសារិកា សូមលើកយកនូវគន្លឹះដ៏មានសារៈប្រយោជន៍ស្តីពីការកម្ចាត់ចៃដោយប្រើផេះចង្រ្កានលើដំណាំបន្លែ។ វាជាងាយណាស់ គឺគ្រាន់តែយកផេះទៅបាចលើដំណាំបន្លែ ដូចជា សណ្តែក ម្ទេស ត្រប់ ប៉េងប៉ោះ ដែលបំផ្លាញដោយសត្វល្អិតឃើញថា សត្វល្អិតមួយចំនួនបានធ្លាក់ចុះក្រោម ខ្លះទៀតងាប់ និងនៅសល់មិនទាន់ងាប់ ក៏មិនអាចបំផ្លាញដំណាំទៀតបាន។
ដូច្នេះផេះអាចកម្ចាត់សត្វល្អិត និងចៃបានដោយងាយ។ ក្រោយពីប្រើផេះរយៈពេល ៣ ទៅ ៤ ថ្ងៃជាប់គ្នា គេពុំឃើញមានការបំផ្លាញទៀតទេ។
សូមយកផេះដែលយកមកប្រើ គឺផេះចង្ក្រានដែលម៉ដ្ឋប្រើនៅពេលព្រឹកព្រលឹម ដែលទឹកសន្សើមច្រើន ដែលធ្វើឲ្យផេះជាប់នឹងស្លឹកដំណាំ ឬអាចប្រើពេលល្ងាចក្រោយពេលស្រោចទឹកដំណាំរួច៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment