ដើមល្ហុង
ដំណំាល្ហុង ត្រូវបានគេមើលឃើញមានការដាំដុះនៅគ្រប់ទីតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះភាគច្រើននៃការដាំដុះ គឺសម្រាប់យកផ្លែមកទទួលទានម្តងម្កាល រីឯបងប្អូនប្រជាពលរដ្ឋខ្លះទៀត ដាំដុះសម្រាប់ការធ្វើអាជីវកម្ម។ ល្ហុងទុំ សំបករបស់វាមានពណ៌ក្រហម លឿងទុំ និងមានឱជារសឈ្ងុយឆ្ងាញ់ និងផ្អែម និងផ្លែខ្ចីសម្រាប់យកទៅផ្សំជាគ្រឿងសម្លរ ជាពិសេសសម្លរកកូរ និងដាក់បន្ថែមក្នុងស៊ុបគោជាដើម។
យោងតាមរបកគំហើញពីបទពិសោធន៍ដាំល្ហុងដែលមានដើមទាបផ្លែច្រើនរបស់ប្រជាពលរដ្ឋ ហើយដែលត្រូវបានបោះផ្សាយដោយសមាគមន៍សេវាកម្មកសិកម្ម (
www.atsacambodia.org ) សរសេរថា
៖ មុនដំបូងយើងត្រូវបណ្តុះកូនដាក់ក្នុងកន្ទោងទុកមួយខែ បន្ទាប់មកកាប់រណ្តៅ ៣ទឹក ៤ជ្រុង និងជម្រៅ ៣ តឹកដែរ រួចធ្វើការប្រមូលលាមកសត្វពុកផុយ រួមទាំងកំទេចកំទីរុក្ខជាតិដាក់ឲ្យបានកន្លះរណ្តៅរួចយកបន្ទះក្បឿង ១ បន្ទះ ទំហំ ១.៥ តឹកបួនជ្រុងដាក់ក្នុងរណ្តៅ ហើយបន្ថែមលាមកសត្វ ព្រមទាំងដាក់ដីមានជីជាតិរហូតដល់ពេញរណ្តៅ។
សូមចាប់ផ្តើមយកកូនល្ហុងដែលបណ្តុះរួច ដាក់ដាំក្នុងរណ្តៅដោយលៃយ៉ាងណាឲ្យឬសរបស់វាចាក់ចំបន្ទះក្បឿង។ ក្រោយមកធ្វើការថែទាំ ស្រោចទឹកប្រមូលសម្រាមគ្រប់គល់ ធ្វើរបៀបនេះគេសង្កេតឃើញល្ហុងមានដើមទាបៗ និងមានផ្លែច្រើន៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment